អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > សណ្ឋាគារកម្ពស់៥៨ជាន់គ្រោងនឹងវិនិយោគនៅក្រុងព្រះសីហនុ

សណ្ឋាគារកម្ពស់៥៨ជាន់គ្រោងនឹងវិនិយោគនៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Grand Lion Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យលំដាប់អន្តរជាតិគ្រោងនឹងវិនិយោគលើគម្រោងសណ្ឋាគារធំបំផុតមួយនៅក្រុងព្រះសីហនុប្រទេសកម្ពុជា។

ក្រុមហ៊ុន Grand Lion Group បានចុះកិច្ចសន្យាលើការគ្រប់គ្រងជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិដ៏ល្បីមួយឈ្មោះថា “Marriott International” ដើម្បីគ្រប់គ្រងរមណីយដ្ឋានសណ្ឋាគារថ្មីមួយ ដែលគម្រោងនឹងបើកសម្ពោធការដ្ឋានសំណង់នៅដើមឆ្នាំ២០១៩ ហើយនឹងបើកដំណើរការនៅឆ្នាំ២០២២។ គម្រោងនេះគ្រោងនឹងប្រើប្រាស់ទឹកប្រាក់វិនិយោគ ២០០ លានដុល្លារ។

គម្រោងអភិវឌ្ឍន៍ថ្មីនេះមានឈ្មោះថា Gold Coast ហើយគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ១,៦៧ ហិចតាដែលស្ថិតនៅចម្ងាយ១៧គីឡូម៉ែត្រពីព្រលានយន្តហោះ និងនៅជិតកំពង់ផែក្រុងព្រះសីហុ។

គម្រោងសណ្ឋាគារ Gold Coast ជាគម្រោងដំបូងរបស់ក្រុមហ៊ុន Grand Lion Group នៅលើតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងជាគម្រោងទី២បន្ទាប់ពីគម្រោងសណ្ឋាគារ Courtyard នៅខេត្តសៀមរាបដែលទទួលខុសត្រូវដោយក្រុមហ៊ុន Marriott Siem Reap Resort ដែលបានបើសម្ពោធការសាងសង់នៅក្នុងខែមករាកន្លងមក។​

គម្រោងសាងសង់នេះនឹងនាំយកយីហោសណ្ឋាគារល្បីមួយឈ្មោះថា Le Meridien ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥មាន៣៨៨បន្ទប់គេង។​ ក្នុងនោះសេវាកម្មសំខាន់ៗជាច្រើននឹងមាននៅនឹងកន្លែង ដូចជា៖ ភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ អាងហែលទឹក​ ក្លឹបកំសាន្ត និងកន្លែងស្ប៉ា​ ហើយក៏មានសាលប្រជុំដ៏ធំ ដែលអាចដាក់មនុស្សរហូត៤០០នាក់។

គម្រោងនេះនឹងត្រូវទទួលខុសត្រូវរចនាប្លង់ដោយក្រុមហ៊ុន Tandem Architects របស់ប្រទេសថៃហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន Nath Land Development ដែលជាលក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Grand Lion Group៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

តើ​ទំនិញ​អ្វីខ្លះ​ដែល​ត្រូវបាន​លើកលែង​ពន្ធ និង​អាករ​នៅពេល​នាំ​ចូលមក​កម្ពុជា​?

​បើ​អ្នក​ចង់​​បង្កើត​​ឡូហ្គោ​ដ៏​​​ល្អ​បំផុត​​សម្រាប់​​ក្រុមហ៊ុន​​​​នោះ ​គួរ​សួរ​ខ្លួន​ឯង​​​៧​​សំនួរ​នេះ​សិន​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031