អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ស្ថាបនិក និង​ជា​នាយកក្រុមហ៊ុន Property Investment Realty Partner លោក​ តេង រិទ្ធី៖ ដំបូន្មានសម្រាប់អ្នកចង់ស្វែងរកលំនៅដ្ឋានប្រកបដោយនិរន្តភាព

ស្ថាបនិក និង​ជា​នាយកក្រុមហ៊ុន Property Investment Realty Partner លោក​ តេង រិទ្ធី៖ ដំបូន្មានសម្រាប់អ្នកចង់ស្វែងរកលំនៅដ្ឋានប្រកបដោយនិរន្តភាព

លោក តេង រិទ្ធី ស្ថាបនិក និងជា​នាយកក្រុមហ៊ុន Property Investment Realty Partner ដែលមានបទពិសោធន៍ជាង១០ឆ្នាំលើវិស័យអចលនទ្រព្យកម្ពុជាមានសេចក្ដីរីករាយដើម្បីចែករំលែកបទពិសោធន៍របស់លោកជូនដល់ប្រជាជនកម្ពុជា ដែលមានបំណងចង់ស្វែងរកលំនៅដ្ឋានប្រកបដោយនិរន្តភាព។

ក្នុងឱកាសនៃពិព័ណ៌អចលនទ្រព្យកម្ពុជាលើកទី២ធ្វើឡើងនៅថ្ងៃទី ៦ និង៧ ខែតុលាឆ្នាំ២០១៧នៅសណ្ឋាគារណាហ្គាវើល លោក រិទ្ធី បានធ្វើបទបង្ហាញទៅកាន់ទស្សនិកជនដែលចូលរួមសិក្ខាសាលានៅទីនោះ ដោយលើកឡើងថាជាដំបូងយើងត្រូវសិក្សា និងស្វែងយល់អំពីផែនការមេរបស់សាលាក្រុងភ្នំពេញជាមុនសិនមុននឹងសម្រេចចិត្តវិនិយោគនៅទីតាំងណាមួយ។

លោក រិទ្ធី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើវិនិយោគអចលនទ្រព្យដោយផ្អែកលើផែនការមេដើម្បីទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ។ ការប្រកាសពីផែនការមេត្រូវបានធ្វើឡើងជាលើកដំបូងនៅខែតុលាឆ្នាំ២០០៥ដោយអភិបាលក្រុងរាជធានីភ្នំពេញដោយគូសបញ្ជាក់ពីតំបន់សំខាន់ៗ និងផែនការអភិវឌ្ឍន៍របស់ទីក្រុង ហើយផែនការមេនេះនឹងបន្ដរហូតដល់ឆ្នាំ២០២០។

ខាងក្រោមនេះគឺតំបន់សំខាន់ៗ និងគោលដៅអភិវឌ្ឍន៍របស់ទីក្រុងដោយផ្អែកលើផែនការមេរបស់ សាលាក្រុងភ្នំពេញ៖

ព្រែកភ្នៅ៖ តំបន់ដោះដូរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលដឹកជញ្ជូន

ជ្រោយចង្វា៖ តំបន់ពាណិជ្ជកម្ម និងការិយាល័យ

អរិយក្សត៖ មជ្ឈមណ្ឌលកំសាន្ត និងទីតាំងការងារ

បឹងកក់៖ ការិយាល័យពាណិជ្ជកម្មលំដាប់អន្តរជាតិ

ដូនពេញ ៖ តំបន់កំពង់ផែ និងគម្រោងអភិវឌ្ឍន៍ខ្នាតធំ

ចោមចៅ៖ តំបន់រោងចក្រ

ច្បារអំពៅ៖ តំបន់ស្នាក់នៅ និងសិក្សារៀនសូត្រ

តាខ្មៅ៖ តំបន់សម្រាប់ស្ថាប័នការងារ និងទីតាំងកំសាន្ត

លោក រិទ្ធី ជឿថា មុននឹងធ្វើការវិនិយោគលើតំបន់ណាមួយអ្នកវិនិយោគចាំបាច់ត្រូវដឹងពីផែនការមេព្រោះវាបង្ហាញយ៉ាងច្បាស់ថាតើទីតាំងមួយណានឹងត្រូវយកមកអភិវឌ្ឍន៍ជាតំបន់ណាណិជ្ចកម្ម ឫឧស្សាហកម្ម។ ការដែលមិនគោរពតាមផែនការមេអាចនឹងធ្វឱ្យការវិនិយោគជួបបញ្ហា ឫបរាជ័យ។

អានអត្ថបទអំពីការអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វារ!
សម្រាប់លោករិទ្ធី ការអភិវឌ្ឍន៍នៅទីក្រុងភ្នំពេញបានដើរស្របទៅតាមផែនការមេរបស់សាលាក្រុងភ្នំពេញ។ ឧទាហរណ៍ ក្រុមហ៊ុន LYP Group បានសាងសង់ស្ពានលីយ៉ុងផាត់ និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀតនៅតំបន់ព្រែកភ្នៅដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន។ ចំណែកនៅតំបន់ជ្រោយចង្វារ លោកឧកញ្ញាពុង ឃាវសែ សេដ្ឋីអាជីវកម្មល្បីល្បាញបាននឹងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ហើយបុរីជាច្រើនទៀតក៏កំពុងអភិវឌ្ឍន៍នៅទីនោះដែរ។

ម្យ៉ាងវិញទៀតមជ្ឈមណ្ឌលភ្នំពេញ ដែលមានទំហំ ១១១.៦ ហិកតា កំពុងតែត្រូវបានអភិវឌ្ឍន៍នៅតំបន់បឹងកក់ ហើយនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងភ្នំពេញជាទីដែលផ្ដុំទៅដោយអាជីវកម្មទំនើបនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធស្ដង់ដារអន្តរជាតិ។

លោក រិទ្ធី គូសបញ្ជាក់ថាវិនិយោគិនទាំងអស់ត្រូវតែដើរតាមផែនការមេរបស់ក្រុងភ្នំពេញ ដោយសារតែវាជាឆ្អឹងខ្នងនៃការវិនិយោគ។លោកពន្យល់ថា ប្រសិនបើយើងមិនធ្វើតាមផែនការមេ ការវិនិយោគជៀសមិនផុតពីទទួលបរាជ័យ។ ឧទាហរណ៍ បើអ្នកចង់សាងសង់ខុនដូរកម្ពស់៣០ជាន់ ហើយទិញដីក្នុងតំបន់ដែលមិនអនុញ្ញាត់ឱ្យសាងសង់អគារខ្ពស់ ដែលមានន័យថាអ្នកកំពុងតែវិនិយោគក្នុងតំបន់មិនត្រឹមត្រូវក្នុងករណីនេះអ្នកនឹងជួបបញ្ហាលើការវិនិយោគ។

លោកបន្តថា សម្រាប់អ្នកទិញបើអ្នកចង់ទិញគម្រោងលំនៅដ្ឋាន អ្នកគួរតែស្វែងរកអ្នកអភិវឌ្ឍន៍ដែលមានប្រវត្តល្អ ដែលអាចផ្ដល់ការរស់នៅបែបធម្មជាតិដែលមានសាលារៀន មន្ទីរពេទ្យ ធនាគារ ទីផ្សារការរិយាល័យភោជនីដ្ឋានជាដើមនៅក្នុងតំបន់នោះ។ យ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍មួយចំនួនមិនបានយកចិត្តទុកដាក់លើរបស់អស់ទាំងនេះទេជាហេតុធ្វើអោយគម្រោងរបស់គេមិនសូវទទួលបានជោគជ័យ។

ក្នុងនាមជាអ្នកអភិវឌ្ឍន៍ មុនពេលសាងសង់គម្រោងលំនៅដ្ឋាន គេគួរតែ យកចិត្តទុកដាក់លើបរិយាកាស (ខ្យល់អាកាសបរិសុទ្ធ) សុវត្ថិភាព (គុណភាពនៃអគារ) និងកន្លែងមួយចំនួនដូចជា៖ សួនច្បារធំ អាងហែលទឹក និងប្រព័ន្ធភ្លើងព្រមទាំងប្រព័ន្ធលូ។ ការគ្រប់គ្រងល្អ និងប្រសិទ្ធិភាពសេដ្ឋកិច្ចគឺជាកត្តាសំខាន់ផងដែរ។”ការរស់នៅប្រកបដោយនិរន្តរភាព មានន័យថាអ្នកអាចរស់នៅក្នុងផ្ទះនោះអស់រយៈពេលយូរ និងដោយ មានអារម្មណ៍រីករាយ” នេះបើយោងតាមលោករិទ្ធី។

គម្រោងមួយដែលលោករឹទ្ធីវិនិយោគដោយផ្ទាល់នៅតំបន់នោះ គឺគម្រោងមេគង្គរ៉ូយ៉ាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។ លោករិទ្ធីបានសង្កត់ធ្ងន់ថាគម្រោងនេះទទួលបានភាពជោគជ័យដោយសារតែវាផ្តោតលើកត្តាទាំងអស់នេះហើយបានបង្កើតការអភិវឌ្ឍជាមួយនឹងប្រព័ន្ធធម្មជាតិសម្រាប់អ្នករស់នៅ រហូតមកដល់ពេលនេះក្រុមហ៊ុនមេគង្គរ៉ូយ៉ាល់បានលក់ដាច់៩៥ភាគរយនៃគម្រោងរបស់ខ្លួន។

អធិប្បាយលើគម្រោងដីឡូតិ៍ លោករិទ្ធីមានប្រសាសន៍ថា “ការអភិវឌ្ឍដីឡូតិ៍ មួយចំនួនមិនស្របតាមផែនការមេរបស់រាជធានីភ្នំពេញទេ” ។ ឧទាហរណ៏ ទីតាំងមួយចំនួន គឺសម្រាប់គោលបំណងឧស្សាហកម្ម ប៉ុន្តែប្រជាជនមួយចំនួនយកតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋាន។”

លោករិទ្ធីបានពន្យល់ថាក្នុងករណីនេះអ្នកអភិវឌ្ឍន៍មិនបានស្វែងរកការវិនិយោគលើផ្ទះប្រកបដោយនិរន្តរភាពទេពីព្រោះអ្នករស់នៅមិនទទួលបានផាសុកភាព។ នេះដោយសារតែ អគាររោងចក្រជាច្រើនធ្វើឱ្យមានសម្លេងរំខាន និងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពរបស់អ្នករស់នៅ។ អ្វីដែលអាក្រក់បំផុតនោះគឺថានៅទីនោះនឹងមិនមានមន្ទីរពេទ្យ ឬសាលា រៀនទេពីព្រោះវាជាទីតាំងឧស្សាហកម្មមិនមែនសម្រាប់ស្នាក់នៅទេ៕

ដៃគូផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031