អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ក្រុមហ៊ុនអភិវឌ្ឍន៍​កោះសង្សា Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប

ក្រុមហ៊ុនអភិវឌ្ឍន៍​កោះសង្សា Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប

ក្រុមហ៊ុន Song Saa Collective ជាក្រុមហ៊ុនល្បីល្បាញមួយដែលបានបានអភិឌ្ឍន៍រមណីយដ្ឋានដ៏ប្រណិតនៅលើកោះសង្សារ(កោះឯកជន)នៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះមានគម្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) នៅក្នុងក្នុងស្រុកបន្ទាយស្រី​នៃខេត្តសៀមរា​​ប។ ក្រុមហ៊ុន​បានប្រកាសទឹកប្រាក់វិនិយោគដំបូងរបស់ខ្លួនប្រមាណ៣លានដែលបានទិញដីចំនួន៤០០​ហិចតាពីប្រជាជននៅក្នុងតំបន់នៅក្នុងជំហានដំបូង។

នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានព្រមព្រៀងលើគម្រោងនេះ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនណាដែលអាចជួយរដ្ឋាភិបាលក្នុងការបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ជួយអភិរក្សធនធានធម្មជាតិ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន។

លោក Rory Hunter ជានាយកក្រុមហ៊ុន Song Saa Collective បានលើកឡើងអំពីចក្ខុវិស័យរបស់លោកសម្រាប់ទីក្រុងអេកូទេសចរណ៍មួយនេះ ដោយលោកបានបញ្ជាក់ថាដីមួយហិកតាដែលមានបឹងធម្មជាតិនៅជុំវិញ នឹងអភិឌ្ឍន៍ជាកន្លែងអភិរក្សសត្វនៅក្នុងតំបន់នេះ។ លោក Hunter សង្ឃឹមថាក្នុងរយៈពេលប្រាំឆ្នាំទៅមុខគម្រោងរបស់ក្រុមហ៊ុនរបស់លោកនឹងត្រូវអភិឌ្ឍន៍ដោយភាពងាយស្រួល ហើយនឹងអាចបង្កើតការងារបន្ថែមសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលមិនទាន់មានឧស្សាហកម្មរីកចម្រើនដូចនៅតាមទីក្រុង។

គម្រោងទីក្រុងទេសចរណ៍ធម្មជាតិនេះមានដូចជា៖ សណ្ឋាគារ វីឡា សាលារៀន មជ្ឈមណ្ឌលសាសនា និងរមណីយដ្ឋានធម្មជាតិដទៃទៀត។ គេរំពឹងថាគម្រោងនេះនឹងជួយទាក់ទាញអ្នកទេសចរបានច្រើនថែមទៀត​ ក្នុងនោះមានទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកទស្សនានៅក្នុងខេត្តនេះដែលមានភាពល្បីល្បាយខ្លាំងលើ​ប្រាសាទអង្គរវត្ត។

លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Hunter Estate បានលើកឡើងអំពីអត្ថប្រយោជន៍នៃគម្រោងនេះ។ លោកថា “គម្រោងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសជាពិសេសភ្ញៀវទេសចរជនជាតិចិនដើម្បីឲ្យមកទស្សនាខេត្តសៀមរាប។ ភ្ញៀវទេសចរដែលទស្សនានៅប្រទេសជិតខាងដូចជា៖ ប្រទេសវៀតណាម និងថៃជាធម្មតាពួកគេស្នាក់នៅយូរនៅក្នុងប្រទេសទាំងនេះដោយសារនៅថៃ ឬវៀតណាម មានទិសដៅទេសចរណ៍ច្រើនបើប្រៀបធៀបទៅនឹងប្រទេសកម្ពុជា។”

លោក Mario បានបន្ថែមទៀត “នៅពេលប្រទេសកម្ពុជាមានរមណីយដ្ឋានច្រើនជាពិសេសដូចជានៅក្នុងខេត្តសៀមរាបនោះប្រទេសនេះនឹងអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន ជាលទ្ធផលយើងនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅរយៈពេលយូរ។ នៅទីបំផុតភ្ញៀវទេសចរកាន់តែច្រើនស្នាក់នៅសម្រាប់រយៈពេលយូរផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចក្នុងក្នុងស្រុក។”

វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាផ្នែកមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ២០១៦ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង៥លាននាក់រួមទាំងជនជាតិចិន ៨៣០,០០០ នាក់និងប្រាក់ចំណូលសរុបចំនួន៣,៤ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិក្រសួងទេសចរណ៍។

ការកើនឡើងភ្ញៀវទេសចរចិនគឺជាគោលដៅដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលដោយការបង្កើតគោលនយោបាយ “ការត្រៀមខ្លួនសម្រាប់ទេសចរ ចិននៅកម្ពុជា” ដែលមានបំណងទាក់ទាញភ្ញៀវទេសចរចិន២លាននាក់ឲ្យចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ ២០២០ដូច្នេះប្រទេសកម្ពុជាត្រូវការការអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែមទៀតដូចជាគម្រោងសំណើរទីក្រុងទេសចរណ៍ធម្មជាតិដើម្បីជំរុញកំណើននៃភ្ញៀវទេសចរជារៀងរាល់ឆ្នាំ៕

ដៃគូ​ផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031