អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ការស្វែងយល់កម្មសិទ្ធិដីធ្លី មុននឹងចុះកិច្ចសន្យាទិញលក់

ការស្វែងយល់កម្មសិទ្ធិដីធ្លី មុននឹងចុះកិច្ចសន្យាទិញលក់

នៅប្រទេសកម្ពុជាការចុះបញ្ជីដីធ្លីនៅមានភាពខ្វះចន្លោះច្រើនដោយអ្នកខ្លះបានកាន់កាប់ដោយស្របច្បាប់ខ្លះក៏មិនស្របច្បាប់​។ ភាពមិនច្បាស់លាស់បែបនេះអាចបង្កជាជម្លោះណាមួយនៅពេលមានការទិញលក់។ ដូច្នេះដើម្បីជៀសវាងការទិញដីមានបញ្ហាអ្នកទិញត្រូវមានការប្រុងប្រយ័ត្នដោយពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចុះកិច្ចសន្យា។

តើត្រូវពិនិត្យលើកម្មសិទ្ធិដីធ្លីយ៉ាងដូចម្តេច?
ក្នុងលក្ខខណ្ឌច្បាប់គេត្រូវពិនិត្យមើលជាបឋមអំពីប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឲ្យដឹងថាតើគាត់ជាកម្មសិទ្ធិករ (មានប្លង់រឹង) ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់ (មានត្រឹមប្លង់ទន់)។

ក្នុងករណីអ្នកទិញដីពីភោគី ឬអ្នកកាន់កាប់ស្របច្បាប់ដែលមានត្រឹមតែប្លង់ទន់អ្នកទិញត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយសារដីប្លង់ទន់អាចមានភាពស្មុកស្មាញច្រើនវាមានត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីដែលទទួលស្គាល់ត្រឹមតែអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ឬស្រុកប៉ុណ្ណោះ។

ម្យ៉ាងទៀតបើទិញដីប្លង់ទន់ត្រូវពិនិត្យឲ្យច្បាស់អំពីប្រវត្តិលិខិតផ្ទេរសិទ្ធិកាន់កាប់នេះថាតើបានផ្ទេរប៉ុន្មានដំណាក់កាល ឬប៉ុន្មានម្ចាស់រួចមកហើយ ហើយថាតើលិខិតនេះអាចនៅប្រើប្រាស់បានទៀតដែរឬទេ។ ខណៈប្លង់រឹងវិញមានភាពងាយស្រួលច្រើនដោយសារប្លង់រឹងមានទាំងទំហំដី និងឈ្មោះដែលមានការទទួលស្គាល់ពីការិយាល័យសុរិយោដី ហើយការទិញលក់អាចផ្ទៀងផ្ទាត់យ៉ាងងាយស្រួលនៅមន្ទីរ ឬការិយាល័យសុរិយោដី។

តើត្រូវពិនិត្យលើចំណុចផ្សេងទៀតដែរឬទេ?
ប្រាកដណាស់ការពិនិត្យទៅលើតែឯកសារកម្មសិទ្ធិតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេអ្នកទិញត្រូវពិនិត្យលើចំណុចមួយចំនួនទៀតដូចជា៖ ការជាប់បន្ទុកដីដែលរួមមានការដាក់ធានា ការបញ្ចាំ ឬជួលលើអចលនទ្រព្យនោះ ឬថាតើដីនោះមានការហាមឃាត់ណាមួយតាមផ្លូវតុលាការជាដើម។

អ្នកទិញក៏ត្រូវចុះពិនិត្យដោយផ្ទាល់លើទីតាំងដី ព្រំប្រទល់ដី និងរបងដីច្បាស់លាស់ដើម្បីជៀសវាងជម្លោះទៅថ្ងៃក្រោយ។ ម្យ៉ាងវិញទៀតក៏ត្រូវពិនិត្យមើលថាតើដីនេះនឹងត្រូវកាត់ជា​ចំណែកផ្លូវដែរឬក៏អត់(តើរដ្ឋនឹងទុកជាដីចំណែកផ្លូវប៉ុន្មានម៉ែត្រ?)។

លទ្ធភាពក្នុងការចុះកិច្ចសន្យាទិញលក់
នៅក្នុងការចុះកិច្ចសន្យាភាគីទាំងសងខាងត្រូវពិនិត្យថាតើភាគីម្ខាងទៀតរបស់ខ្លួនមានសិទ្ធិពេញលេញក្នុងការចុះកិច្ចសន្យា ឬផ្តិតមេដៃដែរទេ។ ដោយពិនិត្យថាតើភាគីទាំងពីរជារូបវន្តបុគ្គល ឬនិតិបុគ្គល (ក្រុមហ៊ុន)។ ក្នុងន័យនេះលក្ខខណ្ឌនីមួយៗត្រូវមានការកំណត់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ចុះកិច្ចសន្យាទិញលក់។ មួយវិញទៀតជាពិសេសសម្រាប់អ្នកទិញពួកគាត់ត្រូវមានសញ្ជាតិខ្មែរដើម្បីមានសិទ្ធិទិញដី​នៅក្នុង ប្រទេសកម្ពុជាបាន។

កិច្ចសន្យាទិញលក់ដីប្លង់រឹង និងដីប្លង់ទន់
សម្រាប់ដីកម្មសិទ្ធិករ (ដីប្លង់រឹង) តាមច្បាប់កិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដោយមានសាក្សីផ្តិតមេដៃបញ្ជាក់ និងមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច។ បន្ទាប់មកត្រូវធ្វើការផ្ទេរកម្មសិទ្ធិកាន់កាប់នៅមន្ទីរសូរិយោដីខេត្ត ហើយការផ្ទេរសិទ្ធិនេះតម្រូវឲ្យបង់ពន្ធ៤%នៃតម្លៃអចលនទ្រព្យសរុប។​ សូមបញ្ជាក់ថា​ករណីដីប្លង់រឹងនេះនៅមានជាប់បន្ទុកផ្សេងៗម្ចាស់ដីត្រូវតែដោះបន្ទុកទាំងអស់ជាមុនសិនទើបអាចបន្តនីតិវិធីនៃការផ្ទេរកម្មសិទ្ធិបាន។

សម្រាប់ភោគី (ប្លង់ទន់) ការទិញលក់ត្រូវធ្វើនៅត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះដែលអាចនៅត្រឹមថ្នាក់ឃុំ/សង្កាត់ ឬស្រុកខណ្ឌតាមតំបន់ផ្សេងខុសៗគ្នាដោយធ្វើត្រឹមតែលិខិតផ្ទេរសិទ្ធិគ្រប់គ្រងដីធ្លីមិនចាំបាច់ឆ្លងកាត់មន្ទីរសូរិយោដីខេត្តនោះទេ ដោយសារដីនេះមិនទាន់ចុះបញ្ជីក្នុងប្រព័ន្ធរដ្ឋបាលសូរិយោដី​នៅឡើយ៕
ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728