អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > លទ្ធផល​នៃ​ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ PropertyGuru​

លទ្ធផល​នៃ​ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ របស់ PropertyGuru​

អ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាដ៏មានកិត្យានុភាពបំផុតត្រូវបានទទួលស្គាល់ក្នុងកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ

  • ពានរង្វាន់មាសចំនួនប្រាំពីរបានទៅលើបុរីប៉េងហួតគ្រុបនៅក្នុងការប្រកួតចំនួនបីលើកជាប់ៗគ្នាសម្រាប់ពានរង្វាន់អ្នក
    អភិវឌ្ឍន៍ល្អបំផុត
  • អង្គការសប្បុរសធម៌ CARE ធ្វើការប្រយុទ្ធដើម្បីផ្តល់ឱកាស និងសិទ្ធិសម្រាប់ស្រ្តីក្នុងវិស័យសំណង់
  • ស្ថាបត្យករវ័យក្មេងដ៏មានកិត្យានុភាពគឺលោកហ៊ុនចាន់សានដែលត្រូវបានផ្តល់កិត្តិនាមជាបុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ

ប្រវត្តិសាស្រ្តលើកទី ៣ ត្រូវបានធ្វើឡើងនៅក្នុងពិធីលៀងសាយភោជប្រចាំឆ្នាំរបស់កម្មវិធី PropertyGuru Cambodia Property Awards ដែលបានធ្វើការបង្ហាញដោយ KHI នៅល្ងាចថ្ងៃសុក្រទី ១៦ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

បុរីប៉េងហួតគ្រុបត្រូវបានគេចាត់ទុកថាជាអ្នកអភិវឌ្ឍន៍ល្អបំផុតសម្រាប់ ៣ឆ្នាំ ជាប់ៗគ្នា។ វាជាលើកទីមួយ ដែលក្រុមអ្នកអភិវឌ្ឍបានសម្រេចភាពខុសគ្នានេះក្នុងប្រវត្តិសាស្រ្តជាង ១៣ ឆ្នាំនៃកម្មវិធី PropertyGuru Asia Property Awards ។

ការវិនិយោគលើខុនដូ លំនៅដ្ឋាន និងអចលនទ្រព្យលក់រាយដ៏ល្អបំផុតរបស់ខ្លួន បានធ្វើអោយក្រុមហ៊ុនអភិវឌ្ឍន៍កំពូលរបស់ប្រទេស ទទួលបានកេរ្តិ៍ឈ្មោះក្នុងការផលិត ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះដែលមានគុណភាពខ្ពស់ដូចជាគម្រោង Greater Euro Ville ក្នុងឆ្នាំនេះផងដែរ។ សរុបមកក្រុមអ្នកអភិវឌ្ឍន៍រូបនេះបានប្រមូលពានរង្វាន់មាសចំនួន ៧ និងប័ណ្ណកោតសរសើរចំនួន ១០ ។

គណៈកម្មការឯករាជ្យបានមានប្រសាសន៍ថា៖ “បុរីប៉េងហួតគ្រុបស្ថិតក្នុងក្របខ័ណ្ឌរបស់ខ្លួនជាអ្នកច្នៃប្រឌិតឥតឈប់ឈរនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្នុងនាមជាអ្នកអភិវឌ្ឍដំបូងគេនៅក្នុងប្រទេសដើម្បីប្រើប្រាស់បច្ចេកវិទ្យាក្នុងការលើកកម្ពស់លក្ខណៈសម្បត្តិរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនផងដែរថាក្រុមរបស់ខ្លួនបានយល់ដឹងច្បាស់ពីអំណាចនៃពាក្យសំដីវិជ្ជមាន។ រាល់គម្រោងទាំងអស់មិនថាលំនៅដ្ឋាន អាគារពាណិជ្ជកម្ម ឬការប្រើប្រាស់ចម្រុះទេបុរីប៉េងហួតទទួលបានការកោតសរសើរពីឧស្សាហកម្មនេះដោយលើកឡើងពីគុណភាពនៃការរចនាប្រកបដោយភាពច្នៃប្រឌិត ការរៀបចំផែនការនិងការអនុវត្ត និងការគ្រប់គ្រងទីតាំង។

ក្រុមហ៊ុននេះទទួលបានពានរង្វាន់ការទទួលស្គាល់ពិសេសសម្រាប់ទំនួលខុសត្រូវសង្គម រួមជាមួយអ្នកទទួលបានពានរង្វាន់ធំជាងគេគឺ Creed Group និងសាខារបស់ខ្លួនដែលទទួលបានពានរង្វាន់ចំនួន ៣ ផ្សេងគ្នារួមមានពានរង្វាន់មួយសម្រាប់ការទទួលស្គាល់ពិសេសក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងពីរទៀតសម្រាប់ការកោតសរសើរ។

គម្រោងរបស់ Tying Creed Group ដែលទទួលបានពានរង្វាន់ចំនួន ៣ គឺ LIXIN Construction ក្រុមដែលនៅពីក្រោយ គម្រោងការប្រើប្រាស់ចម្រុះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញក្នុងខណ្ឌ ៧ មករា។ កិច្ចសហការរវាង KT Pacific Group និង LIXIN Group បានធ្វើអោយពួកគេឈ្នះនូវគម្រោង CEO KT Pacific ដែលកបានប្រមូលផ្តុំសម្រាប់ការអភិវឌ្ឍខុនដូល្អបំផុតនៅរាជធានីភ្នំពេញ និងការិយាល័យអភិវឌ្ឍល្អបំផុត។

ម្ចាស់ជ័យលាភីដែលទទួលបានពានរង្វាន់ជាច្រើនកាលពីឆ្នាំមុនគឺ Phnom Penh City Center បានឈ្នះពានរង្វាន់ចំនួន ២ សម្រាប់ការអភិវឌ្ឍន៏ផ្នែកឌីហ្សាញជាសកលល្អបំផុត និងការអភិវឌ្ឍន៍លក់រាយល្អបំផុតសម្រាប់គម្រោង Eden Garden ដែលមានទីតាំងនៅក្នុងបរិវេណនៃការប្រើប្រាស់ចម្រុះរបស់ពួកគេនៅក្នុងរាជធានី។

ពានរង្វាន់សរុបចំនួន ២៦ ប្រភេទរួមទាំងពានរង្វាន់ពិសេសមួយចំនួននៃកម្មវិធីត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN  ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ៣៦០ នាក់ ភ្ញៀវវីអាយភី និងសមាជិកសារព័ត៌មានផងដែរ។

បញ្ជីភ្ញៀវកិត្តិយសចូលរួមជាច្រើនពិសេសមានការចូលរួមជាកិត្តិយសពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តី និងមន្រ្តីរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានថ្លែងសុន្ទរកថាក្នុងនាមតំណាងឱ្យ ឯកឧត្ដមទេសរដ្ឋមន្រ្តី ជា សុផារ៉ា។ លោករដ្ឋមន្រ្តីបានកោតសរសើរការរីកចម្រើននៃវិស័យអចលនទ្រព្យ និងសំណង់ក៏ដូចជាសេចក្តីប្រាថ្នា និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកអភិវឌ្ឍន៍ដើម្បីលើកកម្ពស់ការអនុវត្តន៍ប្រកបដោយនិរន្តរភាព និងសុវត្ថិភាព។

ក្នុងចំណោមចំណុចសំខាន់ៗនៃកម្មវិធីនាល្ងាចនោះក៏មានបទបង្ហាញខ្លីអំពីសិទ្ធិការងាររបស់អង្គការ CARE ជាអង្គការសប្បុរសធម៌ផ្លូវការដែលបានផ្តល់ការទទួលស្គាល់ពិសេសសម្រាប់ការអនុវត្តសំណង់ជាវិជ្ជមានដល់ Pisnoka International Corporation ដែលជាឧទាហរណ៍មួយសម្រាប់ការអនុវត្តល្អបំផុតនៅក្នុងឧស្សាហកម្មនេះដោយផ្តល់នូវការការពារកម្លាំងពលកម្ម និងការបណ្តុះបណ្តាលដល់នារីកម្ពុជាសម្រាប់វិជ្ជាជីវៈសំណង់។

សាលារាជធានីភ្នំពេញក៏ត្រូវបានផ្តល់កិត្តិយសផងដែរចំពោះគម្រោង ការអភិវឌ្ឍឡើងវិញតាមមាត់ទន្លេរាជធានីភ្នំពេញ និងការដ្ឋានទឹករាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ដែលទទួលបានពានរង្វាន់ពិសេសសម្រាប់ផ្នែកសាធារណៈដែលជាប្រភេទពានរង្វាន់ថ្មីនៅក្នុងឆ្នាំនេះ។ ពានរង្វាន់នេះត្រូវបានទទួលដោយ ឯកឧត្ដម
ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។

លើសពីនេះទៀតស្ថាបត្យករវ័យក្មេង និងជាសាស្ដ្រាចារ្យសាកលវិទ្យាល័យ និងជាភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធី គឺលោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិកនាយករចនា និងស្ថាបត្យករដ៏សំខាន់នៃក្រុមហ៊ុន Re-Edge Architecture + Design ទទួលបានពានរង្វាន់ពិសេសសម្រាប់បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំផងដែរ។ លោកត្រូវបានជ្រើសរើសដោយនិពន្ធនាយកនៃទស្សនាវដ្តី PropertyGuru Property Report សម្រាប់ការបំផុសគំនិតដល់ស្ថាបត្យករកម្ពុជា និងអ្នករចនាជំនាន់ថ្មីនិងការខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើនចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេនៅលើឆាកសាកលលោក។

លោក Hari V. Krishnan នាយកប្រតិបត្តិរបស់ PropertyGuru Group បានមានប្រសាសន៍ “អបអរសាទរដល់អ្នកឈ្នះពានរង្វាន់ និងក្រុមហ៊ុនដែលទទួលបានការកោតសរសើរខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ជាថ្មីម្តងទៀតពួកគេបានបង្ហាញនូវការរីកចម្រើនក្នុងវិស័យនេះដែលអាចសម្រេចបានដោយការផលិតនូវផលិតផលដែលមានគុណភាព ផ្តោតទៅលើប្រភេទអតិថិជនជាច្រើនដែលនឹងមានការចាប់អារម្មណ៍ទៅលើភាពប្រណីតនៃលំនៅដ្ឋាន លំនៅដ្ឋានតម្លៃសមរម្យ ការប្រើប្រាស់ចម្រុះ ឬ លក្ខណៈពាណិជ្ជកម្ម។

លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ PropertyGuru Asia Property Awards បានមានប្រសាសន៍ថា “ការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ ហើយយើងមានមោទនភាពដែលបានរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យមួយទៀតនៅឆ្នាំនេះ។ អ្នកអភិវឌ្ឍទាំងអស់ធ្វើបានយ៉ាងល្អដែលបានផ្តល់ឱ្យអតិថិជននូវអចលនទ្រព្យដែលមានគុណភាពខ្ពស់ជាងមុនដើម្បីអោយពួកគេធ្វើការជ្រើសរើសពីមហាតំបន់នៃរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ”

គណៈកម្មការវិនិច្ឆ័យឯករាជ្យនៅកម្ពុជាក្នុងឆ្នាំនេះ រួមមានលោកសន សៀប (អគ្គនាយកក្រុមហ៊ុន Key Real Estate)  លោក Simon Griffiths (នាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutions) លោក David Littlejohn (ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Comin Khmere) លោក Michel Cassagnes (នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia) លោក សុក ស៊ីផាន់ណា (ដៃគូគ្រប់គ្រង SokSiphana & Associates) Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), អ្នកនាងអាន ធីតា (នាយកក្រុមហ៊ុន CBRE Cambodia) និង Grace Rachny Fong (នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia) ។

ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៨ ត្រូវបានគាំទ្រដោយអ្នកឧបត្ថម្ភផ្លាទីន KHI សហការឧបត្ថម្ភដោយ Panasonic និង Jotun ដៃគូគេហទំព័រផ្លូវការ Realestate.com.kh ដៃគូសប្បុរសធម៌ផ្លូវការ CARE ដៃគូប្រព័ន្ធផ្សព្វផ្សាយ Southeast Asia GLOBE សារព័ត៌មាន Khmer Times ទស្សនាវដ្តី Construction & Property Magazine  B2B Cambodia  BizKhmer និង PropertyGuru Property Report មានការគាំទ្រដោយសមាគមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងសភាពាណិជ្ជកម្មអង់គ្លេស និងអ្នកគ្រប់គ្រងផ្លូវការ BDO ដែលដឹកនាំក្នុងប្រទេសកម្ពុជាដោយនាយកគ្រប់គ្រងរបស់ខ្លួនគឺលោក Lim Seng Siew ជំនួយការប្រធានគ្រប់គ្រង សុខ សុចិត្រា និងសហការីជាន់ខ្ពស់  Norng Kiman ។

អ្នកឈ្នះពានរង្វាន់សំខាន់ៗមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមជាកិត្តិយសក្នុងការប្រកួតថ្នាក់តំបន់ក្នុងកម្មវិធី PropertyGuru Asia Property Awards លើកទី៨ វគ្គផ្តាច់ព្រ័ត ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសថៃជាលើកដំបូងមិនធ្លាប់មាន។ កម្មវិធីនេះគឺជាព្រឹត្តិការណ៍រួមគ្នានៃកិច្ចប្រជុំស្តីពីអចលនទ្រព្យរបស់ PropertyGuru Asia រយៈពេលពីរថ្ងៃនៅសណ្ឋាគារ Athenee ទីក្រុងបាងកកនៅថ្ងៃទី ៨-៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។

បញ្ជីអ្នកឈ្នះពានរង្វាន់ទាំងអស់ និង អ្នកដែលទទួលបានការកោតសរសើរខ្ពស់
ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៨ លើកទី ៣ របស់ PropertyGuru

ពានរង្វាន់អ្នកអភិវឌ្ឍន៍

អ្នកអភិវឌ្ឍន៍ល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ Borey Peng Huoth Group

ការទទួលស្គាល់ពិសេសសម្រាប់ទំនួលខុសត្រូវសង្គម
អ្នកឈ្នះពានរង្វាន់៖ Borey Peng Huoth Group
អ្នកឈ្នះពានរង្វាន់៖ Creed Asia (Cambodia) Co., Ltd. and Triple Gem Assets Co., Ltd.

ការទទួលស្គាល់ពិសេសសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
អ្នកឈ្នះពានរង្វាន់៖ Creed Asia (Cambodia) Co., Ltd. and Triple Gem Assets Co., Ltd.

ពានរង្វាន់ការអភិវឌ្ឍន៍ (លំនៅដ្ឋាន)
ការអភិវឌ្ឍន៏ខុនដូប្រណីតល្អប៉ផុត (រាជធានីភ្នំពេញ)
អ្នកឈ្នះពានរង្វាន់៖ CEO KT Pacific ដោយ LIXIN Construction
អ្នកទទួលបានការកោតសរសើរខ្ពស់៖ One Park ដោយ GRED – Graticity Real Estate Development Co., Ltd

ការអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យល្អបំផុត (រាជធានីភ្នំពេញ)
អ្នកឈ្នះពានរង្វាន់៖ Star Polaris 23 ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ The Parkway ដោយ Parkway Investments Co., Ltd.

ការអភិវឌ្ឍន៍គេហដ្ឋានល្អបំផុត (រាជធានីភ្នំពេញ)
អ្នកឈ្នះពានរង្វាន់៖ Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
អ្នកទទួលបានការកោតសរសើរខ្ពស់៖ ARATA Garden Residences ដោយ Creed Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Star Platinum Rosato ដោយ Borey Peng Huoth Group

ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ក្រុងព្រះសីហនុ)
អ្នកឈ្នះពានរង្វាន់៖ The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

ពានរង្វាន់ការអភិវឌ្ឍន៍ (ពាណិជ្ជកម្ម)
ការអភិវឌ្ឍន៍ការិយាល័យល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ CEO KT Pacific ដោយ LIXIN Construction|
អ្នកទទួលបានការកោតសរសើរខ្ពស់៖ The Parkway ដោយ Parkway Investments Co., Ltd.

ការអភិវឌ្ឍន៍លក់រាយល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ Eden Garden ដោយ Phnom Penh City Center
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Euro Park ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ The Seagate Suite ដោយ KHCN Investment and Development Co., Ltd.

ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះ
អ្នកឈ្នះពានរង្វាន់៖ Greater Euro Ville ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ CEO KT Pacific ដោយ LIXIN Construction
អ្នកទទួលបានការកោតសរសើរខ្ពស់៖ The Parkway ដោយ Parkway Investments Co., Ltd.
អ្នកទទួលបានការកោតសរសើរខ្ពស់៖ The Seagate Suite ដោយ KHCN Investment and Development Co., Ltd. 

សេវាកម្មអាផាតម៉ិនល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ Tronum ដោយ Tronum Home Co., Ltd.
អ្នកទទួលបានការកោតសរសើរខ្ពស់៖ CEO KT Pacific ដោយ LIXIN Construction

ពានរង្វាន់ផ្នែករចនា
ស្ថាបត្យកម្មរចនាខុនដូល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ CEO KT Pacific ដោយ LIXIN Construction
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Star Polaris 23 ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ The Parkway ដោយ Parkway Investments Co., Ltd.

ការរចនាផ្ទៃក្នុងខុនដូល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ Star Polaris 23 ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ CEO KT Pacific ដោយ LIXIN Construction

ស្ថាបត្យកម្មរចនាគេហដ្ឋានល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ ARATA Garden Residences ដោយ Creed Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Star Platinum Rosato ដោយ Borey Peng Huoth Group

ការរចនាផ្ទៃក្នុងគេហដ្ឋានល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Star Platinum Rosato ដោយ Borey Peng Huoth Group

ស្ថាបត្យកម្មរចនាលក់រាយល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ The Heritage Walk ដោយ Metro Lifestyle Development Co., Ltd.
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Eden Garden ដោយ Phnom Penh City Center
អ្នកទទួលបានការកោតសរសើរខ្ពស់៖ NORO Mall ដោយ NI Development Co., Ltd.

ការរចនាផ្ទៃក្នុងលក់រាយល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ NORO Mall ដោយ NI Development Co., Ltd

ស្ថាបត្យកម្មរចនាការិយាល័យល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ The Parkway ដោយ Parkway Investments Co., Ltd.
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Chief Tower ដោយ JS Property International Co Ltd.

ការរចនាផ្ទៃក្នុងអាផាតម៉ិនល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ Tronum ដោយ Tronum Home Co., Ltd.

ស្ថាបត្យកម្មរចនាគេហដ្ឋានប្រកបដោយទេសភាពល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
អ្នកទទួលបានការកោតសរសើរខ្ពស់៖ ARATA Garden Residences ដោយ Creed Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Star Platinum Euro Ville ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Star Platinum Rosato ដោយ Borey Peng Huoth Group

ស្ថាបត្យកម្មរចនាលក់រាយប្រកបដោយទេសភាពល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ Euro Park ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Eden Garden ដោយ Phnom Penh City Center
អ្នកទទួលបានការកោតសរសើរខ្ពស់៖ NORO Mall ដោយ NI Development Co., Ltd.

ស្ថាបត្យកម្មរចនាសម្រាប់ការប្រើប្រាស់ចម្រុះប្រកបដោយទេសភាពល្អបំផុត
អ្នកឈ្នះពានរង្វាន់៖ One Park ដោយ GRED – Graticity Real Estate Development Co., Ltd
អ្នកទទួលបានការកោតសរសើរខ្ពស់៖ CEO KT Pacific ដោយ LIXIN Construction
អ្នកទទួលបានការកោតសរសើរខ្ពស់៖ Greater Euro Ville ដោយ Borey Peng Huoth Group
អ្នកទទួលបានការកោតសរសើរខ្ពស់៖ The Parkway ដោយ Parkway Investments Co., Ltd.

ពានរង្វាន់ពិសេស
ការអភិវឌ្ឍន៍ការរចនាជាសកល
អ្នកឈ្នះពានរង្វាន់៖ Eden Garden ដោយ Phnom Penh City Center

ការទទួលស្គាល់ពិសេសពីអង្គការ CARE សម្រាប់ការអនុវត្តសំណង់វិជ្ជមាន
អ្នកឈ្នះពានរង្វាន់៖ Pisnoka International Corporation

ការទទួលស្គាល់ពិសេសសម្រាប់ទីធ្លាសាធារណៈ
អ្នកឈ្នះពានរង្វាន់៖ គម្រោង ការអភិវឌ្ឍឡើងវិញតាមមាត់ទន្លេរាជធានីភ្នំពេញ និងការដ្ឋានទឹករាជធានីភ្នំពេញ ដោយ សាលារាជធានីភ្នំពេញ

ជម្រើសសម្រាប់អ្នកបោះពុម្ពផ្សាយ
បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ
អ្នកឈ្នះពានរង្វាន់៖ លោក ហ៊ុន ចាន់សាន ជាស្ថាបនិក នាយករចនា និងនាយកស្ថាបត្យករ របស់ក្រុមហ៊ុន Re-Edge Architecture + Design
សម្រាប់ព័ត៌មានបន្ថែមសូមអ៊ីម៉ែលមកកាន់ awards@propertyguru.com ឬ ចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com/cambodia-property-awards/

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31