អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​​ ​បើក​ឲ្យ​ដំណើរ​ការ​បណ្ដោះ​អាសន្ន​​​ថ្ងៃទី​១២​ មេសា​នេះ​ហើយ​

ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​​ ​បើក​ឲ្យ​ដំណើរ​ការ​បណ្ដោះ​អាសន្ន​​​ថ្ងៃទី​១២​ មេសា​នេះ​ហើយ​

ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​ខ្មែរ​ខាង​មុខ​នេះ​ ស្ពាន​អាកាស​ផ្សារ​ដីហុយ​ត្រូវ​បាន​សម្រេច​បើក​ឲ្យ​ដំណើរ​ការ​ជាបណ្ដោះ​អាសន្ន​ក្រោម​អធិបតីយភាព​ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។

ក្រោយ​ពីការ​សាងសង់​រយៈពេល​ជិត​២ឆ្នាំ​កន្លង​ទៅនេះ​ ស្ពាន​អាកាស​ផ្សារ​ដីហុយ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ដែល​មាន​ទទឹង​១៦,៥​ម៉ែត្រ ​កម្ពស់​៥ម៉ែត្រ​កន្ល ​និង​ប្រវែង​១០៩​ម៉ែត្រ បាន​បើក​ឲ្យ​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​១២​ មេសា​ដល់​ថ្ងៃ​ទី១៨​ខែ​មេសា​និង​បិទ២គន្លង​វិញ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បន្ត​ការងារ​សាងសង់ រហូត​ដល់​ថ្ងៃ​ទី១០​ខែ​ឧសភា​ទើប​បើក​ឲ្យ​ដំណើរ​ការ​ទាំង​ស្រុង។

ឯកឧត្តម ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ផង​ដែរ​ថា​ ការ​សាងសង់​ស្ពាន​នេះ​គឺ​ជា​គម្រោង​មួយ​តផ្ជាប់​នឹង​ក្រវ៉ាត់​ក្រុង​ទី​ពីរ​ដែល​មាន​ចម្ងាយ​១៦​ ម៉ែត្រកន្លះ​និង​ទទឹង​ ២៣ម៉ែត្រ​ ដែល​ថវិការ​ចំណាយ​លើ​ការ​សាងសង់​ទាំង​ស្ពាន ​និង​ផ្លូវថ្នល់​សរុប​អស់​ ៦១​លាន​ដុល្លា​សហរដ្ឋអាមេរិក ដែល​ជា​កម្ចី​សម្បទាន​ពី​រាជរដ្ឋាភិ​បាល​ចិន​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031