អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ

សណ្ឋាគារ​លំដាប់​ផ្កាយ​៥នៅកោះរ៉ុងបើកសម្ពោធជាផ្លូវការ

សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ (​The​ Royal ​Sands​ Koh Rong​) ​បានបើកសម្ពោធជាផ្លូវការនៅ ថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០១៨ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន។ សណ្ឋាគារដ៏ប្រណិតនេះត្រូវបានចំណាយទឹកប្រាក់សាងសង់អស់៤០លានដុល្លារក្នុងនោះផងដែរសណ្ឋាគារនេះរួមមានវីឡាចំនួន៦៧ខ្នងស្នើនឹងចំនួន១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗមានអាង ហែលទឹកផ្ទាល់ខ្លួនផងដែរ។

កោះរ៉ុងស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡាកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។

ជាមួយគ្នានេះផងដែរសម្តេច ​ហ៊ុន សែន ​ក៏បាន​លើកឡើង​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀតក្នុងនោះកោះ​ចំនួន​ប្រមាណ​ជា​៣០ ​ដែល​មិន​មាន​ការ​អភិវឌ្ឍ​រួមទាំង​កោះ​ទន្សាយ​ផង ​ត្រូវ​បាន​បញ្ជា​ឲ្យ​ដកហូត​ពី​វិស័យ​ឯកជន​វិញ​។

កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តតទាំង៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31