អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > កូន​ខ្មែរ​​នៅ​បារាំង​ U10 ​តែងតែ​​ជាប់​១១​នាក់​ពេល​ប្រកួត​មិត្តភាព

កូន​ខ្មែរ​​នៅ​បារាំង​ U10 ​តែងតែ​​ជាប់​១១​នាក់​ពេល​ប្រកួត​មិត្តភាព

កូនខ្មែរនៅបារាំង U10, សឹង សុផាណ្ណារ៉ា ដែលកំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនៅក្លិប F.C.M GARGES ចំណុះឲ្យ ក្រុងប៉ារីស តែងតែជាប់ជម្រើស១១នាក់រហូតក្នុងចំណោមកីឡាករវ័យ១០០នាក់។ នេះបើតាមការបង្ហើបឲ្យដឹងថ្មីៗនេះពីប្រទេសបារាំងរបស់លោក សឹង សោភ័ណ្ឌ ជាឳពុកដែលជូនកូនរបស់ខ្លួនទៅហ្វឹកហាត់រាល់ថ្ងៃនៅថ្នាលយុវជន។

លោក សឹង សុផាណ្ណារ៉ា បានបន្តថា រាល់ថ្ងៃលោកជូនកូនទៅហ្វឹកហាត់មួយអាទិត្យ ៤ ដង ហើយ បច្ចុប្បន្ននេះ មានការកោតសរសើរពីគ្រូបង្វឹកថា សុផាណ្ណារ៉ា មានសន្ទុះលេងល្អ និង ត្រូវជ្រើសរើស១៤នាក់ជាជម្រើសល្អក្នុងចំណោមយុវជន ១០០ នាក់ផ្សេងទៀត។ លើសពីនេះទៅទៀតក្នុងចំណោម ១៤នាក់ កុមារា សុផាណ្ណារ៉ា ចូលលេងជម្រើស១១ នាក់រហូត។ លោកគូសបញ្ជាក់ថា ក្លិបមានកម្មវិធីប្រកួតសាកជើងរៀងរាលថ្ងៃសៅរ៍ ដែលក្នុងនោះអាចទទួលគេ ឬ ចេញទៅប្រកួតនៅក្រៅផ្ទះ។ លោកសប្បាយចិត្តខ្លាំងណាស់ នៅពេលឃើញកូនហ្វឹកហាត់រីកចម្រើនបែបនេះ ហើយលោកមិនខ្លាចហត់នឿយនោះទេ និង បន្តជំរុញឲ្យកាន់តែខ្លាំងថែមទៀតក្នុងដំណើរឆ្ពោះទៅរកក្លិបអាជីពនាថ្ងៃអនាគត។

kk

កុមារា សឹង សុផាណ្ណារ៉ា ចូលហាត់បាល់ទាត់នៅបារាំងនៅពេលមានអាយុ ៦ឆ្នាំ។ បច្ចុប្បន្នមានអាយុ…ព័ត៌មានបន្ថែមសូមចុចអានគេហទំព័រ  Sportrefesh

ផ្ដល់សិទ្ធិដោយ៖ sportrefresh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930