អាស៊ីអឺរ៉ុប ស្មើ វេស្ទើន​​៣-៣

ផ្សាយចេញ ៖ 01-May-2016 7:40 pm

ប្រ​ភព៖​​ SportRefresh

អាស៊ីអឺរ៉ុប ស្មើ វេស្ទើន ៣-៣ ក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីគ ដែលបញ្ចប់ល្ងាចនេះ។ បើកការប្រកួតមិនទាន់ក្ដៅម៉ាស៊ីនផង អតីតកីឡាករឆ្លាមសមុទ្រ រុន រានី រកគ្រាប់បាល់នាំមុន ឲ្យ វេស្ទើន មុនការតាមស្មើ នៅនាទីទី ១២ របស់ សុខ សេងដារ៉ា ឲ្យ អាស៊ីអឺរ៉ុប។ រហូតដល់នាទីទី ៤១ ខ្សែប្រយុទ្ធដែលស៊ុតបានច្រើន ឲ្យ វេស្ទើនកាលឆ្នាំមុន OSA ស៊ុតនាំមុខជាថ្មី ២-១ រហូតបញ្ចប់តង់ទី១ ។ ចូលតង់ទី២ នាទីទី៤៨ OSA ដដែលបន្ថែមគ្រាប់នាំមុខ អាស៊ីអឺរ៉ុប ៣-១។ ទោះយ៉ាងណា អៀរ ភីរ៉ូត តបសងវិញ នៅនាទីទី ៥៣ សម្រាប់ អាស៊ីអឺរ៉ុប ហើយ នាទីទី ៧២ សុខ សេងដារ៉ា ស៊ុតតាមស្មើ ៣-៣ រហូតដល់បញ្ចប់ការប្រកួត ដែលចែកគ្នាម្នាក់ ១ពិន្ទុ ត្រឡប់មកផ្ទះវិញ។


AEU



អានលម្អិត នៅលើ  Sportrefresh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared