ស៊ន សៀវម៉ី​​ ​សម្រួច​គុណភាព​កម្លាំងកាយ​ត្រៀម​ដណ្ដើម​មេដាយ​កីឡាអូឡាំពិក​

ផ្សាយចេញ ៖ 05-May-2016 2:19 pm

ពីឆ្វេង ស៊ន សៀវម៉ី ឯកឧត្ដម វ៉ាត់ ចំរើន និង ​លោក​ Pern Chen

ប្រ​ភព៖​​ ផ្ដល់​សិទ្ធិ​ដោយ​៖ www.sportrefresh.com

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កីឡាការិនី ស៊ន សៀវម៉ី មិនទាន់មានគុណភាពកម្លាំងកាយគ្រប់គ្រាន់នៅឡើយទេហេតុដូច្នេះសៀវម៉ី ត្រូវតែសម្រួចគុណភាពកម្លាំងកាយបន្ថែមទៀត។ ការថ្លែងបែបនេះក្នុងពិធីប្រគល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តរបស់ ណាហ្គាវើល ចំនួន១ម៉ឺនដុល្លារ កាលរសៀលថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល។

ឯកឧត្ដមបន្តថា កីឡាការិនី ស៊ន សៀវម៉ី ត្រូវចេញដំណើរទៅហ្វឹកហាត់នៅកូរ៉េ បន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញបន្ថែមនូវគុណភាពកម្លាំងកាយ។ ក្នុងនោះ សៀវម៉ី មានតួនាទី១ទៀត គឺស្វែងរកចំណុចខ្សោយរបស់កីឡាការិនីកូរ៉េគ្រប់រូបដែលមានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកនៅប្រេស៊ីល។

ឯកឧត្តមបញ្ជាក់បន្ថែមថា កីឡាករ កីឡាការិនីរបស់កូរ៉េដែលត្រៀម ការប្រកួតដណ្តើមយកមេដាយកីឡាអូឡាំពិក ភាគច្រើនពួកគេមានកាយសម្បទា ខ្ពស់ៗ។នេះគឺជាផ្នែកមួយសម្រាប់យកប្រៀបឈ្នះមេដាយអូឡាំពិកនៅទីក្រុង RIO ប្រទេសប្រេស៊ីល នាខែសីហា ខាងមុខ។ ក្នុងពិធីប្រគល់ប្រាក់រង្វាន់នោះ លោក Pern Chen នាយកប្រតិបត្តិណាហ្គាវើលថ្លែងថា «ថវិកាចំនួន១ម៉ឺនដុល្លារនេះ ខ្ញុំសូមអបអរសាទរដល់កញ្ញា ស៊ន សៀវម៉ី និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំពោះស្នាដៃដ៏ត្រចេះត្រចង់ តំណាងឲ្យប្រទេសកម្ពុជា។ ស្នាដៃរបស់កញ្ញា បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ទាំងអស់ជួយជ្រោមជ្រែងកញ្ញាបន្ថែមទៀត ក្នុងការគាំទ្រ ដល់ការភិវឌ្ឍវិស័យកីឡានៅកម្ពុជា។»

ព័ត៌មានលម្អិតសូមចុចទីនេះ

ផ្ដល់សិទ្ធិដោយ៖ www.sportrefresh.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared