អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > Real Madrid លើក​ពាន Champions League លើក​ទី ១១

Real Madrid លើក​ពាន Champions League លើក​ទី ១១

ស្ដេចស Real Madrid លើកពាន Champions League លើកទី ១១ ពេលយកឈ្នះ At Madrid ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ (ស្មើ ១-១ ចប់ការប្រកួត) ខណៈដែល AT បានត្រឹមជើងឯករងបីលើកនាឆ្នាំ ១៩៧៤ ២០១៤ និង ២០១៦ នេះ។ វាជាកំណត់ត្រាច្រើនជាងគេក្នងការកាន់ពានក្លិបនៅទ្វីបអឺរ៉ុបនេះ តាមពីក្រោយដោយ AC Milan ដែលលើកពាននេះ ៧ ដង។

នាទីទី១៥ ប្រធានក្រុម Sergio Ramos ស៊ុតនាំមុខ ឲ្យ Real Madrid ១-០ និង បន្តរហូតដល់ចប់តង់ទី១។ តែចូលតង់ទី២ ភ្លាម At Madrid ទទួលបានបាល់ពិន័យ ១១ ម៉ែត្រ តែខ្សែប្រយុទ្ធ Antoine Griezmann បែរស៊ុតបុករបារទីខាងលើទៅវិញនៅនាទីទី ៤៨។ បន្ទាប់មកត្រូវរង់ចាំរហូតដល់នាទីទី ៧៩ ទើប Yannick Carrasco ស៊ុតតាមស្មើ ១-១ ក្រោយទទួលបាល់បោះកាត់ចេញពីស្លាបស្ដាំរបស់ Juanfran ដល់ចប់ ៩០ នាទី។ ការប្រកួតត្រូវបន្ថែម ១៥ នាទីពីរដង ដូចកាលជួបគ្នានាវគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ ២០១៤ អីចឹង។ ១៥ នានីពីរដង ក៏នៅតែ មិនមានគ្រាប់ស៊ុតបញ្ចូលទី ដូច្នេះ ក្រុមទាំងពីរ ត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។ ព័ត៌មានលម្អិត សូមអាន Sportrefresh

ផ្ដល់សិទ្ធិ៖ Sportrefresh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031