អត្ថបទថ្មីបំផុត
Home > ទ្រឹស្តីអាជីវកម្ម > Neymar ​​ស៊ុត​គ្រាប់​បាល់​លឿន​ជាង​គេ​នៅ​អូឡាំ​ពិក ពេល​ប្រេស៊ីល​ស៊ី​ ហុងឌុយរ៉ាស់ ៦-០​ ឡើង​ជួប​អាល្លឺម៉ង់​វគ្គ​​ផ្ដាច់ព្រ័ត្រ

Neymar ​​ស៊ុត​គ្រាប់​បាល់​លឿន​ជាង​គេ​នៅ​អូឡាំ​ពិក ពេល​ប្រេស៊ីល​ស៊ី​ ហុងឌុយរ៉ាស់ ៦-០​ ឡើង​ជួប​អាល្លឺម៉ង់​វគ្គ​​ផ្ដាច់ព្រ័ត្រ

ប្រធានក្រុម Neymar ស៊ុតគ្រាប់បាល់លឿនជាងគេនៅអូឡាំពិកពេលប្រេស៊ីល ស៊ី ហុងឌុយរ៉ាស់ ៦-០ ខណៈដែល អាល្លឺម៉ង់ យកឈ្នះ នីហ្សេរីយ៉ា ២-០។ ដូច្នេះម្ចាស់ផ្ទះប្រេស៊ីល ជួបអាល្លឺម៉ង់ វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី ២០ សីហា ខាងមុខដើម្បីដណ្ដើមមេដាយមាស។

ខ្សែប្រយុទ្ធ Barcelona ប្រើពេលត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះដើម្បីស៊ុតគ្រាប់នាំមុខ ១-០ និង មួយគ្រាប់ទៀតគេរកបានដោយការស៊ុតបាល់១១ម៉ែត្រនៅម៉ោងបន្ថែមបង្គ្រប់នាតង់ទី២។

ចំណែក ៤ គ្រាប់ទៀតរកបានដោយGabriel Jesus ពីរគ្រាប់ Marquinhos ១ គ្រាប់ និង Luan ១ គ្រាប់។ គ្រូបង្វឹក Rogerio Micale បានថ្លែងថា ការស៊ុតគ្រាប់ដំបូងដែលលឿននេះជាផលចំណេញដែលអាចយកឈ្នះរហូតដល់ ៦-០។ រីឯ ខ្សែបម្រើ Renato Augusto ក៏និយាយដែរ «យើងមិនចង់ធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ពួកគេចង់ឲ្យយើងលេងល្អ និង ឈ្នះមេដាយមាស។»

គួររំលឹកថា ឈុតធំ អាល្លឺម៉ង់ ស៊ី ប្រេស៊ីលកាលWorld Cup 2014 រហូតដល់ ៧-១។ តើ ប្រេស៊ីល ឈុតអូឡាំពិក អាចសងសឹកវិញ ឬ យ៉ាងណានាថ្ងៃទី២០ សីហា ខាងមុខ។

ចូលអានព័ត៌មានកីឡាផ្សេងៗនៅ sportrefresh…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

​​យុទ្ធសាស្ត្រ​៦​យ៉ាង​ ដើម្បី​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​​​ ​និង​ ​ឆាប់ឡើង​បុណ្យសក្តិ​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31