អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > វៀតណាម នៅ​តែ​ធ្លាក់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ តែ ឥណ្ឌូណេស៊ី​ ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ​លើក​ទី៥

វៀតណាម នៅ​តែ​ធ្លាក់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ តែ ឥណ្ឌូណេស៊ី​ ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ​លើក​ទី៥

វៀតណាម ធ្លាក់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដដែលឆ្នាំ ២០១៦នេះ ក្រោយបានត្រឹមស្មើ ២-២ ទល់នឹងឥណ្ឌូណេស៊ី ក្នុងផ្ទះខ្លួនឯង មុននេះបន្តិច ក្នុងការប្រកួតជើងទី២ពាន AFF Suzuki Cup។ សរុបគ្រាប់បាល់ទាំងពីរជើង ឥណ្ឌូណេស៊ី ឈ្នះ វៀតណាម ៤-៣។ ជ័យជ្នះនេះ ធ្វើឲ្យ ឥណ្ឌូណេស៊ី ឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី ៥ ក្នុងប្រវត្តិ AFF Suuzki Cup។

ឥណ្ឌូណេស៊ីរកបានមួយគ្រាប់មុនដោយ Lilipaly នៅនាទីទី ៥៤ ក្រោយវគ្គទី១ បានត្រឹមស្មើ ០-០ ។ វៀតណាម កាន់ដុនដាបនាទីទី ៧៧ ព្រោះអ្នកចាំទី Tran Nguyen Manh ទទួលកាតក្រហម ដែលតម្រូវឲ្យខ្សែការពារ ចាំទីជំនួស។ បែបណាក្ដី Vu Van Than ស៊ុតតាមស្មើ ១-១ ទោះនៅសល់គ្នាតែ ១០ នាក់។ ហៀបនឹងចប់ការប្រកួតទៅហើយពោល នាទីទី ៩០+៣ Vu Minh Tuan បន្ថែមគ្រាប់នាំមុខ ២-១ និង ធ្វើឲ្យបន្ថែមម៉ោង ១៥ នាទី ពីរដង។

នៅនាទីទី ៨៧ នៃការថែមម៉ោង ១៥នាទីលើកទី១ Manahati ស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមស្មើ ២-២ ឲ្យឥណ្ឌូណេស៊ី រហូតដល់ចប់ការប្រកួត។

ការប្រកួតជើងទី១ វៀតណាម ចាញ់ ឥណ្ឌូណេស៊ី ២-១ កាលសប្ដាហ៍មុន។ កាលឆ្នាំ ២០១៤ វៀតណាម ធ្លាក់ក្រោមថ្វីជើង ម៉ាឡេស៊ី ពោលជើងទី ១ ឈ្នះ ២-១ នៅដី ម៉ាឡេស៊ី តែចាញ់វិញនៅដីខ្លួនឯង រហូតដល់ ៤-២។ ឆ្នាំនេះមិនសូវខុសពីពីរឆ្នាំមុនប៉ុន្មាន ព្រោះលេងមិនល្អនៅដីខ្លួនឯង។ ព័ត៌មានបន្ថែមសូមអាន  Sportrefresh…



ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930