អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > AFF Suzuki Cup ​នឹង​ផ្លាស់​​ប្ដូរ​ទម្រង់​ប្រកួត​​​ឱ្យ​មាន​​១០​ ប្រទេស​ និង​ប្រកួត​ពីរ​ជើង​

AFF Suzuki Cup ​នឹង​ផ្លាស់​​ប្ដូរ​ទម្រង់​ប្រកួត​​​ឱ្យ​មាន​​១០​ ប្រទេស​ និង​ប្រកួត​ពីរ​ជើង​

ប្រ​ភព៖​​ www.dubaichecking.com

សហព័ន្ធបាល់ទាត់អាស៊ាន (AFF) នឹងប្រកាសពីទម្រង់ថ្មីនៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFF Suzuki Cup ពីឆ្នាំ២០១៨ ទៅមុខតទៅ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Fox Sports Asia។

ទម្រង់នៃការប្រកួតថ្មីនេះ នឹងអនុញ្ញាតឱ្យមានប្រទេសចំនួន ១០ចូលរួម ដោយឡែកប្រទេសដែលមានចំណាត់ថ្នាក់ហ្វីហ្វា (FIFA) ទាបជាងគេក្នុងតំបន់ចំនួនពីរ ពោលគឺទី ១០ និងទី១១ នឹងត្រូវប្រកួតគ្នាដើម្បីទទួលបានសិទ្ធិទៅប្រកួតបន្តជាមួយប្រទេស ៩ផ្សេងទៀត។

តាមប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ទម្រង់ថ្មីនេះ នឹងមានពីរពូលដោយបែងចែកក្នុង ១ ពូលមាន ៥ក្រុម ហើយត្រូវលេងពីរជើងគឺក្នុង និងក្រៅផ្ទះ។ ដោយឡែក មិនមានការបញ្ជាក់ពីការផ្លាស់ប្ដូរលើសមាសភាពនៃការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រឡើយ។

យោងតាមគេហទំព័រកីឡាផ្សេងមួយទៀត គឺ Goal.com បានឱ្យដឹងថា ការសម្រេចផ្លាស់ប្ដូរនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្លូវការមួយដែលនឹងប្រព្រឹត្តទៅនៅខែ មីនា ឆ្នាំក្រោយនៅប្រទេសវៀតណាម។ ការសម្រេចផ្លាស់ប្ដូរនេះ ទំនងជាមើលឃើញថា មានការទាក់ទាញអ្នកទស្សនាបានតិចតួចដែលជាលទ្ធផលរកចំណូលបានតិច៕

ប្រែសម្រួល៖ សីហា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930