គ្រូឥណ្ឌូណេស៊ី ថា​ឈ្នះ ថៃ ដោ​យ​សារ​អ្នក​គាំទ្រ និង សំណាង មុន​ប្រកួត​ជើង​ទី២ - Biz Khmer

គ្រូឥណ្ឌូណេស៊ី ថា​ឈ្នះ ថៃ ដោ​យ​សារ​អ្នក​គាំទ្រ និង សំណាង មុន​ប្រកួត​ជើង​ទី២

ផ្សាយចេញ ៖ 16-Dec-2016 1:39 pm

ក្រុមបាល់ទាត់ឥណ្ឌូណេស៊ី

គ្រូបង្គោលជម្រើសជាតិឥណ្ឌូណេស៊ី លោក Alfred Riedl បានថ្លែងថា ការតាមស្មើថៃរហូតដល់ឈ្នះ ២-១ ដោយសារអ្នកគាំទ្រស្ទើរមិនគួរជឿ និង បូកផ្សំទាំងសំណាងផងនៅពាន AFF Suzuki Cup 2016 វគ្គផ្ដាច់ព្រ័ត្រជើងទី១។


ក្រុមការពារជើងឯកថៃនាំមុខនៅវគ្គទី១ដោយខ្សែប្រយុទ្ធ Teerasil Dangda មុនពេល Rizki Pora ស៊ុតប៉ះខ្នងខ្សែការពារថៃផ្លាតតាមស្មើ និង Hansamu Pranata តែតគ្រាប់ជ័យជម្នះ ២-១ នៅវគ្គទី២។


“យើងលេងមិនល្អសោះនៅវគ្គទី១ ប្រឆាំងនឹងក្រុមល្អនៅអាស៊ាន តែការតាមស្មើ គឺ ផ្លាស់ប្ដូរការប្រកួត។ ពេលខ្លះបាល់ទាត់ត្រូវការគ្រាប់បាល់បែបនេះដើម្បីផ្ដល់ជូនអ្នកគាំទ្រដ៏អស្ចារ្យនៅទីនេះកីឡដ្ឋាន Pakansari Stadium។” លោក Riedl ប្រាប់ Fox Sports Asia បែបនេះ។


ឥណ្ឌូណេស៊ីទំនងបាត់បង់ខ្សែបម្រើស្លាបសំខាន់ Andik Vermansyah នៅជើងទី២ដែលលេងនាថ្ងៃទី ១៧ ធ្នូ ស្អែកវេលាម៉ោង ៧ល្ងាចនៅទឹកដីថៃ ដោយសារតែរបួសធ្ងន់។ បែបណាក្ដីគ្រូបង្វឹកខាងលើមានជម្រើសក្នុងការទប់ទល់នឹងម្ចាស់ការពារជើងឯកថៃ។


ក្នុងឱកាសលេងនៅក្នុងដី ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានចូលទស្សនាដែរ តែមិនអាចទៅទស្សនានៅថៃទេ។ យ៉ាងណា លោកបានសរសេរអបអរសាទរដល់ជម្រើសជាតិឥណ្ឌូណេស៊ី…ព័ត៌មានលម្អិតសូមអាន sportrefresh…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared