អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ៥ ចំណុច​សិន​ដែល​​អ្នក​មិន​ដឹង​ពី​ ម្ចាស់​ពាន Bollon d’ Or 2016 Ronaldo

៥ ចំណុច​សិន​ដែល​​អ្នក​មិន​ដឹង​ពី​ ម្ចាស់​ពាន Bollon d’ Or 2016 Ronaldo

មានខ្សែរឿងជាច្រើនដែលកើតឡើងចំពោះម្ចាស់ពាន Ballon d’Or 2016 ប៉ុន្តែ Sport Refresh សូមលើកយក ៥ ចំណុចសិន ដែលអ្នកគាំទ្រ ឬ អ្នកស្នេហាវិស័យកីឡាបាល់ទាត់មិនដឹង។ តារាជើងស៊ុតរបស់ព័រទុយហ្គាល់ Cristiano Ronaldo កើតនៅថ្ងៃទី ៥ កុម្ភៈ ១៩៨៥ ដែលមានរឿងរ៉ាវពិត ឬ ពិសេសៗ។

១- ឈ្មោះពេញរបស់ Cristiano Ronaldo គឺ Cristiano Ronaldo dos Santos Aveiro។

២-Ronaldo ត្រូវបានគេដាក់ងារថា ជាក្មេងដែលពូកែយំ « Cry-baby» និង កូនឃ្មុំ «Little Bee» កាលរូបគេនៅក្មេងខ្ចី។ សូម្បីតែពេលលេងបាល់ រូបគេបញ្ជូនបាល់ទៅមិត្តរួមក្រុម ហើយមិត្តរបស់គេមិនអាចស៊ុតបញ្ចូលទីបាន ក៏ Ronaldo យំដែរ។

៣- កាលនៅក្រិក ក៏នៅតែត្រូវគេហៅថា « cry-baby » ពេលរូបគេយំ ដែលកាលនោះ ព័រទុយហ្គាល់ ចាញ់ក្រិក នៅវគ្គផ្ដាច់ព្រ័ត្រ ពាន Euro 2004 នៅ Lisbon។

៤-Ronaldo គឺជាកូនសិស្សដែលមានប្រជាប្រិយភាពនៅសាលា ប៉ុន្តែរូបគេត្រូវបណ្ដេញចេញពីថ្នាក់ ដោយសារគប់កៅអីដាក់គ្រូនៅអាយុ ១៤ ឆ្នាំ។ Ronaldo និយាយថា ការធ្វើបែបនោះ ព្រោះគ្រូអត់គោរពរូបគេ។ ទោះជារឿងអវិជ្ជមាន តែត្រូវជាប់កំណត់ត្រាក្នុងជីវិតរបស់គេដល់បច្ចុប្បន្ន។  បែបណាក្ដី ម្ដាយរបស់ Ronaldo បានប្រាប់ថាឲ្យគេផ្ដោតលើបាល់ទាត់ ដែលនាំរូបគេល្បីលើឆាកអន្តរជាតិពេលនេះ។

៥-Ronaldo ចុះកិច្ចសន្យាលេងឲ្យក្លិបក្នុងស្រុក  Nacional ហើយបន្ទាប់មកទៀតទៅធ្វើតេស្តនៅ  Sporting CP បីថ្ងៃ ហើយក៏ក្លិបចុះកុងត្រានាំយកទៅក្នុងតម្លៃបិទជិតមួយ។  Paulo Cardoso គឺជាគ្រូបង្វឹកដំបូងរបស់ Ronaldo នៅ Sporting Lisbon។ គ្រូបង្វឹកថ្លែងថា “នៅពេល Ronaldo ទទួលបាល់ គេញាក់ដាច់ ពីរ ឬ បីនាក់។ ពេលចប់ប្រកួត កីឡាករទាំងអស់ចោមរោមរូបគេ ព្រោះ ពួកគេដឹងថា Ronaldo ជាក្មេងពិសេស ១ រូប ។”

6. នៅអាយុ ១៥ Ronaldo ត្រូវពិនិត្យរកឃើញបញ្ហាបេះដូង ដែលអាចនាំឲ្យបោះបង់បាល់ទាត់។ បែបណាក្ដីរូបត្រូវបានវះកាត់ និងព្យាបាលដោយជោគជ័យហើយអាចបន្តឆ្ពោះមកវិថីបាល់ទាត់ជាថ្មី។ ការវះកាត់ធ្វើឡើងនៅពេលព្រឹកហើយចេញពីពេទ្យមុនថ្ងៃហៀបលិច។ ពីរបីថ្ងៃបន្ទាប់ Ronaldo អាចទៅហ្វឹកហាត់លេងបាល់ធម្មតា។

7. នៅថ្ងៃទី ១៥ ខែ មិថុនា ២០១០ ព័រទុយហ្គាល់ បើកឆាកប្រកួត World Cup ទល់នឹង កូឌឺវ័រ Ronaldo ត្រូវផ្ដួលខ្លួនឈូសជើងដោយខ្សែការពារស្ដាំ Guy Demel ដែលនាំឲ្យគេទទួលកាតលឿងពេលប្រទូសរ៉ាយ។ បន្ទាប់មក ទោះព័រទុយហ្គាល់ ខំតវ៉ា ឲ្យ FIFA ដកកាតចេញក៏មិនមានប្រសិទ្ធភាពដែរ។

ព័ត៌មានលម្អិត សូមអាន sportrefresh…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930