បឹងកេតអង្គរ​ចែក​ផ្លូវនឹង​លោក ប្រាក់ សុវណ្ណារ៉ា ក្រោយ​ឈ្នះ​ពាន​លីគ​ និង ​​​ទទួល​ជើង​ឯក​រង​ Mekong Cup ឆ្នាំ​២០១៥ - Biz Khmer

បឹងកេតអង្គរ​ចែក​ផ្លូវនឹង​លោក ប្រាក់ សុវណ្ណារ៉ា ក្រោយ​ឈ្នះ​ពាន​លីគ​ និង ​​​ទទួល​ជើង​ឯក​រង​ Mekong Cup ឆ្នាំ​២០១៥

ផ្សាយចេញ ៖ 07-Jan-2017 3:12 pm

រសៀលថ្ងៃសៅរ័ ៧ មករា នេះ ក្លិបជើងឯកលីគ បឹងកេតអង្គរប្រកាសចែកផ្លូវគ្នាជាមួយលោក គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា ដោយមានការឯកភាពគ្នាទាំងសងខាង។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប។


ប្រភពបន្តថា បឹងកេតអង្គរសូមអរគុណដល់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យរបស់ក្លិបអំឡុងពេល២រដូវកាលចុងក្រោយនេះ ដោយជួយឲ្យក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៦ និង រងជើងឯកក្នុងពានរង្វាន់អន្ដរជាតិ Toyota Mekong Club Championship 2015 ដែលធ្វើលោកគ្រូក្លាយជាគ្រូជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។


ប៉ុន្តែក្លិប និង លោក ទទួលស្គាល់នូវលទ្ធផលមិនសូវសមប្រកបក្នុងរយ:ពេលចុងក្រោយនេះ ហើយជឿជាក់ថាការចែកផ្លូវគ្នានេះធ្វើឡើងដើម្បីផលចំណេញជាអតិបរមាចំពោះភាគីទាំងសងខាង។


ទន្ទឹមនឹងនេះដែរ ក្លិបបញ្ជាក់ថាការចាកចេញរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ពំុមានបញ្ហាល្អក់កករអ្វីឡើយ ហើយបឹងកេតអង្គនៅតែមានការគោរព និង ក្ដីស្រលាញ់ ចំពោះលោកជានិច្ច។


អាន​ព័ត៌មាន​លម្អិត​នៅ​ Sportrefresh…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared