កំណត់​ត្រា​សំខាន់ៗ ដំបូង​នៅ​កម្ពុជា​បើ​សិន ចាន់ វឌ្ឍនាកា ​ ផ្លាស់​ទៅ​លេង​នៅ​ជប៉ុន​ មែន​នោះ

ផ្សាយចេញ ៖ 09-Jan-2017 11:24 am

ប្រ​ភព៖​​ http://www.sportrefresh.com/

ភាគរយកាន់តែខ្ពស់ ដែល លេចឮថា ខ្សែប្រយុទ្ធជួរមុខជម្រើសជាតិកម្ពុជា និង បឹងកេតអង្គរ ចាន់ វឌ្ឍនាកា អាចនឹងផ្លាស់ទៅលេងនៅក្រៅប្រទេស។ ដោយសារការលេងលេចធ្លោមួយរយៈចុងក្រោយនេះ ឮ ដំណឹងចចាមអារ៉ាម ថា មានក្លិបនៅលីគ ម៉ាឡេស៊ី ក្លិបថៃ ក្លិបសិង្ហបុរី ឬ ក្លិបលីគលំដាប់ទី ៣ ជប៉ុន ចង់បាន។ ដំណឹងមិនទាន់ផ្លូវការ អតីតកីឡាកររបស់ ព្រះខ័នរាជស្វាយរៀង រូបនេះអាចនឹងទៅលេងនៅក្លិបលីគលំដាប់ទី៣ជប៉ុន Fujieda MYFC ។ បើសិនអាចពិតមែន វឌ្ឍនាកា នឹងមានកំណត់ត្រាល្អដូចខាងក្រោម៖

១- ចាន់ វឌ្ឍនាកា ក្លាយជាកីឡាករទី១ របស់កម្ពុជា ដែលអាចទៅលេងនៅជប៉ុន ទោះលក្ខខណ្ឌខ្ចីជើង ឬ ចុះកុងត្រារយៈពេលប៉ុន្មានឆ្នាំក៏ដោយ។ កន្លងមកនាទសវត្ស ៦០ និង ៧០ មានអតីតកីឡាករបាល់ទាត់ល្បីល្បាញ ប៉ែន ផាត ធ្លាប់លេងនៅលីគកំពូលថៃ មុនផ្លាស់ទៅលេងក្លិបមួយនៅបារាំង Grenoble FC។ បន្ទាប់មកមានកីឡាករខ្មែរមួយចំនួនលេងត្រឹមប្រទេសនៅអាស៊ាន លោក អ៊ុង កនយ៉ានិត លេងនៅវៀតណាមក្លិប An Yang FC, កែវ សុខង៉ន, ស្រី វាសនា, ចាន់ ឫទ្ធី, ស៊ិន ដាលីន, និង ឃីម បូរី លេងនៅថៃ។ ថ្មីៗនេះ ធារី ចន្ថាប៊ីន ផ្លាស់ទៅលេងនៅ Krabi FC (ថៃ)។


២- ជាខ្សែប្រយុទ្ធដែលលេចធ្លោជាងគេនៅកម្ពុជា នាសតវត្សទី ២១ ឬ ឆ្នាំ២០១៦ ដែលមានក្លិបច្រើននៅអាស៊ាន តាមដានសកម្មភាពលេងរបស់គេនៅជម្រើសជាតិ រួមទាំង បឹងកេតអង្គរ និង ចង់បានរូបគេទៅលេងឲ្យក្រុមនៅតំបន់អាស៊ាន។


៣- បឹងកេតអង្គរ បានបង្កើតទំនាក់ទំនងដំបូងគេនៅកម្ពុជារវាងក្លិបនៅជប៉ុន និង ឈានដល់កិច្ចព្រមព្រៀងដោះដូរកីឡាករ ឲ្យកាន់តែឈានទៅទីផ្សារទូលំទូលាយនៅអាស៊ី និង កម្ពុជា។

៤- វឌ្ឍនាកា ខ្លួនឯង បានបំបែកកំណត់ត្រាដោយអាចទៅលេងនៅជប៉ុន ដែលមានវិស័យបាល់ទាត់រីកចម្រើននៅអាស៊ី រួមទាំងប្រាក់ខែផង។ មិនត្រឹមតែខ្លួនឯង តែវាជាមុខមាត់ថ្មីដែលរួមចំណែកបំផុសចលនាបាល់ទាត់នៅកម្ពុជា ទៅកាន់ពិភពលោក ឬ អាស៊ី តាមរយៈសារព័ត៌មានអន្តរជាតិចុះផ្សាយ៕


សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ http://www.sportrefresh.com/archives/11163


ផ្តល់សិទ្ធិដោយ៖ www.sportrefresh.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared