អត្ថបទថ្មីបំផុត
Home > ទ្រឹស្តីអាជីវកម្ម > កីឡាករ​អាស៊ាន​​​​មិន​សូវ​បាន​លេង​​​​ពេល​ផ្លាស់​ទៅ​ទឹក​ដី​ជប៉ុន ​ដោយ​ទាំង ចាន់ វឌ្ឍនាកា ដែរ

កីឡាករ​អាស៊ាន​​​​មិន​សូវ​បាន​លេង​​​​ពេល​ផ្លាស់​ទៅ​ទឹក​ដី​ជប៉ុន ​ដោយ​ទាំង ចាន់ វឌ្ឍនាកា ដែរ

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវក្លិប Fujieda MYFC ដែលលេងនៅក្របខ័ណ្ឌលីគលំដាប់ទី៣ (J-League 3) ខ្ចីជើងមួយឆ្នាំនេះ។ Fujieda លេងបាន ៧ ប្រកួតហើយ ប៉ុន្តែ វឌ្ឍនាកា នៅមិនទាន់បង្ហាញខ្លួនជាផ្លូវការឲ្យក្លិបនៅលីគនៅឡើយទេ ពោលត្រឹមមានឈ្មោះក្នុងក្រុមប៉ុណ្ណោះ ដោយមិនបានដូរចូលលេងឡើយ តែរូបគេបានបង្ហាញខ្លួននៅ Cup។ នៅលីគលំដាប់ទី ៣ Fujieda ឈ្នះ ១ ស្មើ ២ និង ចាញ់ ៤ ដង ដោយស្ថិតនៅលំដាប់លេខ ១៥ ដែលមាន ១៧ ក្រុមក្នុងតារាង។

មួយទៀត អតីតខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Le Cong Vinh ត្រូវបានក្រុម Consadole Sapporo ខ្ចីកាលឆ្នាំ ២០១៣ ពីក្រុម Sông Lam Nghệ An។ ថ្វីបើលេចធ្លោនៅលីគវៀតណាម តែ Cong Vinh បង្ហាញខ្លួនឲ្យ Consadole Sapporo បានត្រឹម ៩ ដងប៉ុណ្ណោះ និង ស៊ុតបាន ២ គ្រាប់។ កាលនោះ Consadole Sapporo នៅលេងក្នុងក្របខ័ណ្ឌ លំដាប់ទី២នៅឡើយដែល ទើបឡើងមក លីគកំពូល (J-League 1 ) ឆ្នាំ ២០១៧នេះ។

ខ្សែបម្រើជម្រើសជាតិឥណ្ឌូណេស៊ី Irfan Bachdim ផ្លាស់ទៅលេងឲ្យ Ventforet Kofu នៃ ក្របខ័ណ្ឌ J-League 1 ពី Chonburi ។ អតីតយុវជន Ajax Amsterdam និង FC Utrecht លេងបាន ១៥ ប្រកួតឲ្យក្រុមនៅលីគកំពូលជប៉ុន តែមិនបានស៊ុតបញ្ចូលទីទេ។ នៅឆ្នាំ ២០១៥-២០១៦ ផ្លាស់ទៅ Consadole Sapporo ដែលលេងនៅ លីគលំដាប់ទី២ តែលេងបានត្រឹម ៧ ប្រកួតប៉ុណ្ណោះ មុនផ្លាស់មកលេងឲ្យ Bali United នៅឥណ្ឌូណេស៊ី វិញនៅឆ្នាំ ២០១៧ នេះ។
ខ្សែប្រយុទ្ធ Nguyễn Công Phượng ដែលហៅថា Messi Vietnam នោះលេងឲ្យ Mito HollyHock ក្រោយខ្ចីជើងពី Hoàng Anh Gia Lai នៅឆ្នាំ ២០១៦ ។ ខ្សែប្រយុទ្ធ វ័យ ២២ឆ្នាំរូបនេះលេងបាន ៦ ប្រកួត ប៉ុណ្ណោះនៅឆ្នាំ ២០១៦ និង មិនបានស៊ុតបញ្ចូលទីឡើយ។ ព័ត៌មាន​លម្អិត​សូម​អាន​​ sportrefresh…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31