អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ខណៈ Apple រាសី​ស្រុត​ចុះ តែ Facebook កាក់កប​ ចំណេញ​​​ប្រាក់​​​គុណ​ជា​ពីរ​ នៅ​​ត្រីមាស​ទី១ ២០១៦ បាន​១,៥១ពាន់លានដុល្លារ

ខណៈ Apple រាសី​ស្រុត​ចុះ តែ Facebook កាក់កប​ ចំណេញ​​​ប្រាក់​​​គុណ​ជា​ពីរ​ នៅ​​ត្រីមាស​ទី១ ២០១៦ បាន​១,៥១ពាន់លានដុល្លារ

ប្រ​ភព៖​​ techspot

ខណៈ ដែលរាសីក្រុមហ៊ុន Apple ស្រុតចុះ ដោយរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី២ ២០១៦ មិនសមប្រកប ប៉ុន្តែក្រុមហ៊ុន Facebook បែរជាឃើញសញ្ញាណជោគជ័យជាបន្ត។ នៅថ្ងៃពុធម្សិលមិញ បណ្ដាញសង្គមយក្សនេះ បានបញ្ចេញរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសដំបូងក្នុងឆ្នាំថ្មីនេះ លទ្ធផលគឺបានសញ្ញាបូក។ នៅត្រីមាសទី១ ២០១៦ នេះ Facebook អាចរកប្រាក់ចំណូលបាន ៥,៣៨ពាន់លានដុល្លារ កើនឡើង ៥២% ប្រៀបធៀបនឹងចំណូល ៣,៥៤ពាន់លានដុល្លារនៅត្រីមាសដូចគ្នា កាលពីឆ្នាំ២០១៥។

ក្រុមអ្នកវិភាគបានរំពឹងថា ចំណូលរបស់ Facebook អាចរកបាននៅត្រីមាសដើមឆ្នាំនេះ ប្រហែលត្រឹម ៥,២៥ពាន់លានដុល្លារ ប៉ុន្តែជាលទ្ធផលគឺក្រុមហ៊ុនអាចបំបែកកំណត់ត្រារបស់អ្នកវិភាគបានទៅទៀត។ ចំណែកទីផ្សារនៃប្រាក់ចំណូលរបស់ Facebook មួយភាគធំគឺបានមកពីការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលគិតជាមធ្យមភាគមានរហូតដល់ ៥៧% ទៅហើយ និងអាចបង្កើតប្រាក់បានច្រើនជាងឆ្នាំមុនទៅទៀត។

Facebook ក៏បានប្រកាសឱ្យដឹងជាសាធារណៈថែមទៀតនូវប្រាក់ចំណេញកើនឡើង ១គុណជា២ ជាងប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៥។ នៅត្រីមាសទី១ ១០១៦ នេះ ក្រុមហ៊ុន Facebook ចំណេញបានប្រាក់រហូតដល់ ១,៥១ពាន់លានដុល្លារ ឬ ស្មើនឹងតម្លៃហ៊ុន ០,៥២ដុល្លារ/ហ៊ុន។ តួលេខនេះមានការកើនឡើងជាងត្រីមាសដដែលឆ្នាំទៅ ដែលចំណេញបានតែ ៥១២លានដុល្លារ ឬស្មើនឹង ០,១៨ដុល្លារ/ហ៊ុនប៉ុណ្ណោះ។

កាលពីថ្ងៃទី៣១ ខែមីនា ក្រុមហ៊ុន Facebook បាននិយាយថា ពេលនេះចំនួនអ្នកប្រើបណ្ដាញសង្គមជាប្រចាំខែមានដល់ ១,៦៥ពាន់លានគណនីហើយ ដែលតួលេខនេះមានកំណើន ១៥% ប្រចាំឆ្នាំ។ ចំពោះអ្នកប្រើជាប្រចាំខែតាមទូរស័ព្ទមាន ១,៥១ពាន់លានគណនី កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៥៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031