អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Asus ​​បញ្ចេញ​អាវុធ​ខ្លាំង​ទុក​ប្រកួតប្រជែង Surface Pro របស់ Microsoft ​ជា​ថេប្លេត Transformer 3 និង Transformer 3 Pro

Asus ​​បញ្ចេញ​អាវុធ​ខ្លាំង​ទុក​ប្រកួតប្រជែង Surface Pro របស់ Microsoft ​ជា​ថេប្លេត Transformer 3 និង Transformer 3 Pro

អំឡុងព្រឹត្តិការណ៍ Computex 2016 ថ្មីៗនេះ ក្រុមហ៊ុន Asus បានបង្ហាញសមិទ្ធផលថ្មីសន្លាងដែលជាថេប្លេតស៊េរីថ្មីពីរម៉ូដែលគឺ Transformer 3 និង Transformer 3 Pro ដើម្បីប្រកួតប្រជែងនឹងកំពូលថេប្លេត Surface របស់ Microsoft។ លក្ខណៈពិសេសមិនចាញ់ Surface Pro 4 នៅលើ Transformer 3 Pro គឺវាបានភ្ជាប់មកជាមួយប៊ិច និងឈីបដែលស្រដៀងនឹងលក្ខណៈសម្បត្តិនៅលើថេប្លេតរបស់ Microsoft ដែរ។

asus-transformers-computex-3

ដៃគូប្រកួតប្រជែងថ្មីនឹង Surface Pro នេះមានកម្រាស់ ៨,៣៥មិល្លីម៉ែត្រ ដែលស្ដើងជាងកម្រាស់របស់ Surface Pro 4 ០,១៥មិល្លីម៉ែត្រ។ លក្ខណៈសម្បត្តិ Transformer 3 និង Transformer 3 Pro ហាក់មិនខុសគ្នាឆ្ងាយទៅនឹង Surface Pro នោះឡើយ តែយ៉ាងណាក៏ដោយក៏នៅមានចំណុចខុសគ្នាមួយចំនួនដែលអ្នកអាចមកប្រៀបធៀបគ្នាបាន។

asus-transformers-computex-4

ថេប្លេត Transformer Pro មានជើងទម្រ (kickstand) អាចបត់បានមុំ ១៧០ដឺក្រេ ហើយវាមានប៊ិច កម្រិតសម្ពាធ ១០២៤កម្រិតដូចជា Surface ដែរ។ ក្ដារចុចនៅលើ Transformer 3 ទាំងពីរត្រូវបានរចនាមានលក្ខណៈ ទំនើប គុណភាពខ្ពស់។ ស្រោម Keyboard របស់ Transformer គឺមានភ្លើង ងាយស្រួលប្រើប្រាស់នៅទីងងឹត ហើយមានគ្រាប់ចុច (key) កម្រាស់ ១,៤មិល្លីម៉ែត្រ។

asus-transformers-computex-6

តំណភ្ជាប់នៅលើ Transformer 3 ទាំងពីរម៉ូដេលគឺមាន រន្ធ USB 3.0 និងរន្ធ MiniDisplay ហើយក្នុងនោះ Transformer 3 Pro ក៏បានភ្ជាប់មកជាមួយរន្ធ USB-C រន្ធ Thunderbolt 3 រន្ធ HDMI និងរន្ធ USB 3.0 ផងដែរ។

asus-transformers-computex-7

ប្រសិនត្រូវការកូពីទិន្នន័យដូចជា រូបភាព និងវីដេអូធំៗ អ្នកអាចប្រើតាមរន្ធ Thunderbolt 3 ដែលមានល្បឿនរហូតដល់ 40Gbs។ អេក្រង់ Transformer 3 Pro មានទំហំ ១២,៦អ៊ីញ អមដោយកម្រិត resolution 2880x1920px និងមានដង់ស៊ីតេ 275ppi ខ្ពស់ជាង iPad Pro អេក្រង់ ១២,៩អីញ ឬ Surface Pro 4។

វាមិនខុសនឹងកុំព្យូទ័រ ZenBook 3 នោះទេ ដែល Transformer 3 Pro អាចប្រើជាមួយ Universal Dock។ ប្រើប្រាស់រន្ធ USB-C ជម្រើសបន្ថែម USB-C, USB 3.0, HDMI, VGA និងរន្ធ RJ45 LAN។

ថេប្លេត Transformer 3 Pro នឹងបំពាក់ដោយអង្គប្រតិបត្តិប្រភេទ intel Core i5 និង Core i7 ដែលគាំទ្រ RAM 16GB និងប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំរហូតដល់ 1TB។ ចំណែកម៉ូដែល Transformer 3 ធម្មតាគឺមាន RAM ធំបំផុតត្រឹមតែ 8GB និង SSD ទំហំត្រឹម 512GB។ Transformer 3 ធម្មតាពុំមាន USB, HDMI និង Thunderbolt 3 ទេ ប៉ុន្តែវានៅតែគាំទ្រការបំពាក់អង្គប្រតិបត្តិរហូតដល់ជំនាន់ទី៧ នៃឈីប Intel Core processor៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031