អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook ​បើក​ដំណើរការ​មុខងារ បង្ហោះ និង​មើល​រូបថត​មុំ ៣៦០ដឺក្រេ​យ៉ាង​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​ខ្លួន

Facebook ​បើក​ដំណើរការ​មុខងារ បង្ហោះ និង​មើល​រូបថត​មុំ ៣៦០ដឺក្រេ​យ៉ាង​ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​យក្ស​ខ្លួន

ប្រ​ភព៖​​ thenextdigit.com

ក្រុមហ៊ុន Facebook ថ្មីៗនេះ បានប្រកាសដាក់ឱ្យប្រើមុខងារថ្មីមួយទៀតនៅលើបណ្ដាញសង្គមយក្សរបស់ខ្លួន នោះគឺមុខងារបើកមើលរូបថតក្នុងមុំ ៣៦០ដឺក្រេ។ ឥឡូវនេះអ្នកអាចថតរូបទម្រង់មុំ ៣៦០ដឺក្រេ ដោយប្រើកម្មវិធី ឬមុខងារ Panorama នៅលើស្មាតហ្វូន iOS ឬស្មាតហ្វូន Android ឬប្រើប្រាស់កាមេរ៉ាដែលមានមុខងារចាប់យកមុំ ៣៦០ដឺក្រេក៏បាន រួចបង្ហោះចូលទៅបណ្ដាញសង្គម Facebook បានហើយ។

360-facebook

ជារៀងរាល់ថ្ងៃ មានរូបថតរាប់លានសន្លឹកចែកចាយទៅលើបណ្ដាញសង្គម Facebook ហើយរូបថតគឺមានលក្ខណៈពិសេសរបស់វា ក្នុងការបង្ហាញទិដ្ឋភាពជាក់ស្ដែង ឬរូបភាពស្រស់ស្អាតនៃជ្រុងម្ខាងនៃអ្នកប្រើប្រាស់ទូទាំងពិភពលោក។ រូបថតក៏អាចពិពណ៌នានូវរឿងរ៉ាវជាច្រើនបានយ៉ាងងាយស្រួល។ ដូច្នេះហើយទើបការបង្ហោះរូបថត ឬរូបភាព គឺទទួលបានការពេញនិយម។

ហើយFacebook បានជំរុញដល់ការចែកចាយរូបថត ដោយពេលថ្មីៗនេះ ក្រុមហ៊ុនបានដាក់ចេញមុខងារថ្មីសម្រាប់អ្នកប្រើ អាចបង្ហោះ (Upload) រូបថតមានមុំ ៣៦០ដឺក្រេបាន។ មុខងារថ្មីនេះ នឹងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើ មានលទ្ធភាពចាប់អូសមើលទិដ្ឋភាពនៅជុំវិញកម្មបទមួយបាន ទោះបីវាជារូបថតសន្លឹក ពុំមែនជាវីដេអូក្ដី។ ការបង្ហោះ និងចែកចាយរូប ៣៦០ដឺក្រេនៅលើ Facebook ចាប់ពីពេលនេះ នឹងអាចផ្ដល់លក្ខណៈ ងាយស្រួល អាចឱ្យ Page បង្ហោះ ឬអ្នកប្រើទូទៅអាចបង្ហោះចូលទៅ News Feed បាន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031