អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > តិចនិក​​ធ្វើ​ឱ្យ Smartphone មួយ​គ្រឿង​ អាច​​ប្រើ​គណនី Facebook ពីរ ឬ​ច្រើន​​ក្នុង​ពេលតែ​មួយ​បាន!

តិចនិក​​ធ្វើ​ឱ្យ Smartphone មួយ​គ្រឿង​ អាច​​ប្រើ​គណនី Facebook ពីរ ឬ​ច្រើន​​ក្នុង​ពេលតែ​មួយ​បាន!

ប្រ​ភព៖​​ www.trickyways.com

ដោយសារ Facebook កាន់តែពេញនិយម មានអ្នកប្រើប្រាស់កាន់តែច្រើន ដូច្នេះការប្រើប្រាស់គណនីពីរ ឬច្រើនជាងមួយ ម្នាក់ឯងអាចជារឿងធម្មតា។ ហើយអ្នកខ្លះ បង្កើតគណនី Facebook គឺដោយសារចង់ចែកឱ្យដាច់រវាងគណនីសម្រាប់បំពេញការងារផ្សេង និងគណនីសម្រាប់បុគ្គលផ្ទាល់ខ្លួនផ្សេង ម្ល៉ោះហើយទើបអ្នកខ្លះមានគណនី ២ ឬ ៣ ឬច្រើនជាងនេះ ដោយសារការបង្កើតក៏ពុំមានលក្ខណៈស្មុគស្មាញអ្វីនោះដែរ។ ទំព័រនេះ យើងសូមបង្ហាញគន្លឹះងាយៗ ដើម្បីអាចបើកគណនី Facebook ឬគណនីបណ្ដាញសង្គមផ្សេងៗ ក៏ដូចជាគណនីនៃកម្មវិធីមួយចំនួននៅលើស្មាតហ្វូនបានច្រើនជាងមួយ។

maxresdefault

+សូមបញ្ជាក់ថា ដើម្បីអាចប្រើប្រាស់គណនី Facebook ពីរ ឬច្រើននៅលើ Smartphone តែមួយអ្នកត្រូវដំឡើងកម្មវិធីជំនួយផ្សេងៗពី Google Play Store។ ទំព័រនេះ យើងសូមលើកយកកម្មវិធី Parallel Space មកបង្ហាញជូនប្រិយមិត្តដូចខាងក្រោម៖

Untitled-1

-ដំបូងត្រូវចូលទៅ Google Play Store ដែលមាននៅក្នុងស្មាតហ្វូន រួចហើយស្វែងរកកម្មវិធីដែលមានឈ្មោះ Parallel Space ដោយវាអក្សរត្រង់ប្រអប់ស្វែងរកនូវពាក្យ Parallel Space។
-អ្នកនឹងឃើញបណ្ដុំកម្មវិធីស្រដៀងៗគ្នាដូចរូប។ បន្ទាប់មកចុចលើឈ្មោះកម្មវិធី Parallel Space រួចហើយចុចលើប៊ូតុង Install ហើយបន្តចុចលើ Accept។

Untitled-2

-រង់ចាំមួយស្របក់ដើម្បីឱ្យការដំឡើងចប់សព្វគ្រប់ រួចហើយចុចលើប៊ូតុង Open ឬអាចស្វែងរកនៅលើ Home ក៏បាន។
-បន្ទាប់ពីបើកកម្មវិធី Parallel Space ឡើងមក អ្នកនឹងឃើញ ការណែនាំមួយចំនួន ហើយធ្វើតាមការណែនាំទាំងនោះដើម្បីចូលដល់ការប្រើប្រាស់កម្មវិធី។

Untitled-3

-នៅក្នុងកម្មវិធី Parallel Space អ្នកនឹងឃើញកម្មវិធី Facebook ក៏ដូចជា Messenger (អាស្រ័យថា តើស្មាតហ្វូនរបស់អ្នក បានដំឡើងកម្មវិធីទាំងនោះឬទេ) តែបើគ្មាន អ្នកអាចចុចលើរូបសញ្ញាមានរាងមូលខាងក្រៅ និងការ៉េខាងក្នុង ដែលស្ថិតនៅផ្នែកក្រោមនៃកម្មវិធី ដើម្បីបន្ថែម app ចូលទៅ។
-ចុចលើកម្មវិធី Facebook រួចហើយបំពេញព័ត៌មានអំពីគណនីផ្សេងក្រៅពីគណនីដែលអ្នកកំពុងប្រើកម្មវិធីចាស់ជាការស្រេច។

សូមបញ្ជាក់ថា ប្រភេទកម្មវិធីមានមុខងារបែបនេះ មិនមែនមានតែកម្មវិធី Parallel Space មួយនោះទេ តែក៏នៅមានកម្មវិធីផ្សេងៗទៀតដូចជា 2Accounts, Free Parallel Space និងកម្មវិធី Multi Acc Parallel Space ជាដើម។ យើងក៏បានធ្វើតេស្តលើកម្មវិធី 2Accounts រួចរាល់ផងដែរ ឃើញថា វាពិតជាមានដំណើរការល្អ ដូចគ្នានឹង Parallel Space អីចឹង។

បញ្ជាក់៖ ប្រសិនប្រិយមិត្តចង់ប្រើគណនីបានច្រើនបន្ថែមទៀត អ្នកអាចបន្តទាញយកប្រភេទកម្មវិធីដូចគ្នានេះ ដើម្បីដំឡើងចូលទៅស្មាតហ្វូន រួចហើយ Login គណនីផ្សេងៗដែលអ្នកមានជាការស្រេច។ ម្យ៉ាងទៀត មិនត្រឹមតែ Facebook នោះទេ ដែលអ្នកអាចប្រើប្រាស់គណនីច្រើនបាន ប៉ុន្តែហ្គេម Clash of Clan និងកម្មវិធីបណ្ដាញសង្គមជាច្រើនទៀត ក៏អ្នកអាចបើកគណនីច្រើនបានដូចគ្នាដែរ៕

Facebook ជាបណ្ដាញសង្គមខ្នាតយក្ស ដែលមនុស្សជុំវិញពិភពលោកកំពុងប្រើប្រាស់ ប្រមាណ ១,៦៥ពាន់លានគណនីប្រចាំខែ (គិតត្រឹមចុងខែ មីនា ឆ្នាំ២០១៦)។ Facebook ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០០៤ ដែលគិតមកដល់ពេលនេះ មានអាយុប្រហែល ១២ឆ្នាំហើយ។ លោក Mark Zuckerber គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Facebook៕

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031