អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ចាប់ពី​ពេល​នេះ​​អ្នក​លេង Facebook ​អាច​ comment ជា Video បាន​ហើយ​ ក្រៅពី​រូបថត និង​ Sticker!

ចាប់ពី​ពេល​នេះ​​អ្នក​លេង Facebook ​អាច​ comment ជា Video បាន​ហើយ​ ក្រៅពី​រូបថត និង​ Sticker!

បណ្ដាញទំនាក់ទំនងសង្គមខ្នាតយក្សនេះ បានទទួលបច្ចុប្បន្នភាពថ្មីៗឥតឈប់នៅមួយរយៈពេលចុងក្រោយ ជាក់ស្ដែងថ្មីៗនេះ Facebook បានបន្ថែមមុខងារពិសេស អាចឱ្យអ្នកលេង ធ្វើការបង្ហោះវីដេអូ (Video) ចូលទៅកន្លែងបញ្ចេញមតិ (Comment) របស់ Friend ឬ Page ឬអ្នកលេង Facebook ទូទៅបាន។ ការកែប្រែថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនដាក់ចេញមុខងារ ឱ្យអ្នកប្រើអាចត្រឹមតែបង្ហោះរូប (photo) ចូលទៅប្រអប់ Comment តាំងពីឆ្នាំ២០១៣ ប៉ុន្តែពេលនេះ គេថែមទាំងអាចបន្ថែម Video ចូលទីតាំង Comment បានផងដែរ។

2016-06-10-image

ពេលនេះ អ្នកប្រើអាចធ្វើការ Comment ទៅលើ Status ឬ Post ផ្សេងៗរបស់ Friend ឬ Page ជាវីដេអូបាន។ ដើម្បី Comment ជាវីដេអូ អ្នកគ្រាន់តែចុចលើរូបសញ្ញាកាមេរ៉ា រួចហើយស្វែងរកវីដេអូខ្លីៗ ដែលអ្នកចង់បង្ហោះជាការស្រេច។ អ្នកអាចកត់សម្គាល់អំពីមុខងារថ្មីនេះ ដោយគ្រាន់តែដាក់ mouse នៅលើរូបសញ្ញាកាមេរ៉ា ណោះអ្នកនឹងឃើញឃ្លា “Attach a Photo or Video”។ អ្នកក៏អាចថតសំឡេងខ្លួនអ្នកផ្ទាល់ ដើម្បីងាយស្រួលបញ្ចេញមតិជាក់ស្ដែងទៅលើ Status មិត្តភ័ក្ដិក៏បាន។

លោក Bob Baldwin វិស្វករនៅក្រុមហ៊ុន Facebook បានលើកឡើងថា មុខងារថ្មីនេះ ត្រូវបានលើកឡើងមកពិភាក្សារយៈពេលមួយថ្ងៃនៅក្នុងព្រឹត្តិការណ៍ជួបជុំរវាងអ្នកសរសេរ និងអភិវឌ្ឍកម្មវិធី និងអ្នកអភិវឌ្ឍ Hardware ត្រូវបានហៅ “Hackathon” របស់ក្រុមហ៊ុន ក្នុងឆ្នាំ២០១៦ នេះ។

លោកបានបន្ថែមថា មុខងារថ្មីនេះ ជាវិធីមួយ ជួយឱ្យការភ្ជាប់ទំនាក់ទំនង ឬការជជែកអំពីមាតិកាមួយ រឹតតែងាយស្រួលយល់បានរហ័ស ខណៈ វីដេអូកំពុងមានការចាប់អារម្មណ៍ទស្សនា និងបង្ហោះយ៉ាងច្រើននៅលើបណ្ដាញសង្គម ក្រៅពីរូបថត រូបស្ទីកកឺ រូបសញ្ញាអារម្មណ៍ (emoji) ដែលសុទ្ធតែជាជម្រើសពិសេសៗ សម្រាប់ការបញ្ចេញមតិ។

សូមបញ្ជាក់ថា ប៉ុន្មានខែបន្ទាប់ពីក្រុមហ៊ុនបានដាក់ចេញមុខងារថ្មីពាក់ព័ន្ធនឹងវីដេអូ គឺ Video Live នោះ សង្កេតឃើញថា បណ្ដាអ្នកប្រើមានការចាប់អារម្មណ៍ និងប្រើប្រាស់យ៉ាងច្រើន ក្នុងមួយថ្ងៃៗ។ អ្នកថតវីដេអូផ្ទាល់ទាំងនោះ ភាគច្រើនជាអ្នកសិល្បៈ ដូចជាអ្នក ចម្រៀង តន្ត្រី កំប្លែង នោះទេ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930