អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook បន្ថែម​មុខងារ​ថ្មី​នៅ​លើ​​កម្មវិធី Messenger អាច​ឱ្យ​អ្នក​​ផ្ញើ និង​ទទួល​សារ SMS ក្នុង​នោះ​ផ្ទាល់

Facebook បន្ថែម​មុខងារ​ថ្មី​នៅ​លើ​​កម្មវិធី Messenger អាច​ឱ្យ​អ្នក​​ផ្ញើ និង​ទទួល​សារ SMS ក្នុង​នោះ​ផ្ទាល់

ក្រុមហ៊ុន Facebook បានធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី Messenger ដោយបន្ថែមមុខងារថ្មី រឹតតែផ្ដល់ភាពងាយស្រួលដល់អ្នកប្រើ។ មុខងារថ្មី នឹងអាចឱ្យអ្នកប្រើ ធ្វើការអានសារ និងផ្ញើសារ SMS ទូរស័ព្ទចេញចូលបាន ដោយពុំចាំបាច់ចាកចេញពីកម្មវិធីនោះឡើយ។

2016-06-14-image-12

តាមធម្មតារវាងកម្មវិធី SMS ទូរស័ព្ទ និងកម្មវិធី Facebook Messenger គឺត្រូវបានចែកដាក់ពីគ្នា ហើយនៅពេលមានសារ SMS ចូលម្ដងៗ អ្នកប្រើត្រូវចាកចេញពីផ្ទាំង Messenger ដើម្បីបើកចូលអាន និងផ្ញើតបសារ SMS បាន។ ប៉ុន្តែជាមួយមុខងារថ្មីនេះ នឹងផ្ដល់លក្ខណៈ ងាយស្រួល អាចឱ្យគេប្រើរួមគ្នានៅក្នុងកម្មវិធី Messenger តែមួយ។

មុខងារថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការនៅលើកម្មវិធី Facebook Messenger ជំនាន់ថ្មីដែលមាននៅលើប្រព័ន្ធ Android ប៉ុណ្ណោះ។ ចំណែក iOS វិញ ពុំមានរបាយការណ៍បញ្ជាក់ពីពេលវេលានឹងដំណើរការមុខងារថ្មីនេះនៅឡើយ។ ដើម្បីប្រើមុខងារថ្មីនេះបាន អ្នកប្រើត្រូវចូលទៅបើក (enable) នៅក្នុងកម្មវិធី Messenger ជាមុនសិន។ ដំបូងត្រូវបើកកម្មវិធី Messenger រួចហើយចុចចូល Settings ដែលមាននិមិត្តសញ្ញារូបមនុស្ស រួចហើយរកមើលត្Dរង់ពាក្យ SMS ដើម្បីចុចចូល និងចុងក្រោយបើក (enable) នៅត្រង់ឃ្លា Default SMS App ព្រមទាំង Auto-retrieve MMS ជាការស្រេច។

សូមបញ្ជាក់ថា ខណៈមុខងារនេះកំពុងត្រូវបានបញ្ចេូលទៅក្នុង Messenger ជំនាន់ថ្មីនោះ បណ្ដាអ្នកប្រើខ្លះ ប្រហែលអាចប្រើបាន ហើយខ្លះទៀត នៅពុំទាន់អាចប្រើបាននៅឡើយ។ យ៉ាងណា អ្នកអាចសាកល្បងទាញយកកំណែអាប់ដេតថ្មីនៅក្នុង Google Play រួចឆែកមើលតាមរបៀបបើកដំណើរការខាងលើ៕

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930