អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook ឥឡូវនេះអនុញ្ញាតឱ្យអ្នកអាចចុច Like លើវីដេអូ ៣៦០ដឺក្រេដែល​មើល​តាម​​ឧបករណ៍ VR

Facebook ឥឡូវនេះអនុញ្ញាតឱ្យអ្នកអាចចុច Like លើវីដេអូ ៣៦០ដឺក្រេដែល​មើល​តាម​​ឧបករណ៍ VR

ប្រ​ភព៖​​ www.theverge.com

ថ្ងៃនេះ Facebook ដែលជាក្រុមហ៊ុនម្ចាស់គ្រប់គ្រងលើជំនួញឧបករណ៍ Oculus ទើបបានប្រកាសដាក់ឱ្យប្រើនូវរូបស្ទីកកឺបង្ហាញអារម្មណ៍នៅលើប្រភេទវីដេអូ ៣៦០ដឺក្រេសម្រាប់ឧបករណ៍ Gear VR។ ដូច្នេះ ឥឡូវនេះ លោកអ្នកនឹងអាចជ្រើសរើសរូបសញ្ញាបង្ហាញអារម្មណ៍ដូចជា ស្តង់ដាររូប reaction, Like និងរួមទាំងរូប emoji បាន ខណៈពេលអ្នកកំពុងប្រើឧបករណ៍ VR របស់ក្រុមហ៊ុន Samsung។

Untitled-17

នៅពេលអ្នកកំពុងបើកមើលវីដេអូ ៣៦០ដឺក្រេ អ្នកនឹងក៏អាចមើលឃើញនូវរូបសញ្ញា reaction ទាំងឡាយដែលអ្នកផ្សេងបានប្រើ អណ្ដែតបង្ហាញឱ្យអ្នកឃើញនៅលើអេក្រង់ផងដែរ។ ក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់មុខងារវីដេអូ ៣៦០ដឺក្រេសម្រាប់ឧបករណ៍ VR តាំងពីខែមីនាកន្លងទៅ ដែលដំបូងនោះ អនុញ្ញាតឱ្យអ្នកប្រើចុះឈ្មោះជាមួយគណនី Facebook របស់ពួកគេ នៅលើឧបករណ៍ VR ដើម្បីអាចមើលឃើញមាតិការឿងរ៉ាវនៅលើបណ្ដាញសង្គម Facebook បាន។ Oculus ដែលជាបុត្រសម្ព័ន្ធរបស់ Facebook បានលើកឡើងថា សញ្ញាប្រតិកម្ម emoji ថ្មីគួរតែអាចប្រើបានទៅលើរូប ៣៦០ដឺក្រេ ដែលក្រុមហ៊ុនបានគាំទ្រមុខងារនេះ តាំងពីដើមខែមិថុនានេះមកហើយ។

សញ្ញាប្រតិកម្មលើវីដេអូ គឺទើបតែត្រូវបានដាក់ចេញឱ្យប្រើប្រាស់នៅលើការប្រើប្រាស់ Facebook តាមឧបករណ៍ VR។ បកមកក្រោយ កាលពីខែកុម្ភៈ កន្លងទៅ Facebook បានប្រកាសឱ្យដឹងពីគម្រោងក្រុមការងារបណ្ដាញសង្គមដោយចង្អុលប្រាប់ថា កំពុងស្រាវជ្រាវ ធ្វើយ៉ាងណា ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការភ្ជាប់ទំនាក់ទំនង និងចែករំលែករឿងរ៉ាវទាំងឡាយ តាមបច្ចេកវិទ្យារបស់ឧបករណ៍ VR។ ហើយឥឡូវនេះ ក្រុមហ៊ុនបានសម្រេចជំហានរបស់ខ្លួនជាបណ្ដើរៗហើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

ក្រុម Hurricane A លើកពាន Tiger street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ

ការប្រគំតន្រ្តី Tiger Street Football Festival 2018 ធ្វើឲ្យកក្រើកក្រុងព្រះសីហនុ

LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031