អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​គន្លឹះ​សុវត្ថិភាព បញ្ចៀស​ការ​ថ្លង់​ដោយសារ​ស្ដាប់​កាស​ចម្រៀង​ច្រើន

​គន្លឹះ​សុវត្ថិភាព បញ្ចៀស​ការ​ថ្លង់​ដោយសារ​ស្ដាប់​កាស​ចម្រៀង​ច្រើន

​គន្លឹះ​សុវត្ថិភាព បញ្ចៀស​ការ​ថ្លង់​ដោយសារ​ស្ដាប់​កាស​ចម្រៀង​ច្រើន

ប្រ​ភព៖​​ dailymail

ដោយ​យោង​តាម​ខ្លឹមសារ​ព័ត៌មាន​របស់​គេហទំព័រ​ indiatimes ឱ្យ​ដឹង​ថា អ្នក​ដែល​មាន​ទម្លាប់​ប្រើប្រាស់​កាស​ទូរស័ព្ទ (headphone) ស្ដាប់​ចម្រៀង​ឮៗ​ខ្លាំង អាច​ប្រឈម​ផល​ប៉ះពាល់​ដល់​ត្រចៀក​យ៉ាង​ធ្ងន់ធ្ងរ​រហូត​អាច​ឈាន​ដល់​ថ្លង់។ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព បាន​ប្រាប់​ពី​ក្បួនច្បាប់ ដែល​អ្នក​គួរ​អនុវត្ត​តាម​ដើម្បី​ជៀសវាង​ជំងឺ​ធ្ងន់​ត្រចៀក។

គេ​សង្កេត​ឃើញ​បច្ចុប្បន្ន​នេះ ឧបករណ៍​ស្ដាប់​ចម្រៀង ក៏​ដូច​ជា​ស្មាតហ្វូន​ចេញ​ស៊េរី​ក្រោយៗ មាន​លក្ខណសម្បត្តិ​ទំនើបៗ ភ្ជាប់​មុខងារ​ច្រើន​សំបូរ​បែប ក្នុង​នោះ​ក៏​មាន​កម្មវិធី​បើក​ស្ដាប់​ចម្រៀង អម​ដោយ​កាស​ស្ដាប់ (headset) ពីរោះៗ។ យុវវ័យ​សម័យ​បច្ចុប្បន្ន​និយម​ចូលចិត្ត​ស្ដាប់​ចម្រៀង ដោយ​ពាក់​កាស​ជាប់​ត្រចៀក ទោះបី​ជា​ពេល​ធ្វើដំណើរ។ ម្យ៉ាង​អ្នក​ខ្លះ ប្រហែល​ជា ដោយសារ​ធុញទ្រាន់​នឹង​សំឡេង​ដ៏​ខ្លាំងៗ​ពី​ការ​កក​ស្ទះ​ចរាចរណ៍ ទើប​គេ​សុខចិត្ត​ពាក់​កាស​ស្ដាប់​ចម្រៀង​កំដរ​អារម្មណ៍​វិញ។ ប៉ុន្តែ​ពួក​គេ​អាច​មិន​បាន​ចាប់អារម្មណ៍ អាការៈ​ស្ពឹក​ក្រដាសត្រចៀក។ យ៉ាងណា ទាំងនេះ​គឺ​ជា​សកម្មភាព​ដែល​នឹង​ជះ​ផល​អាក្រក់​ដល់​សុខភាព​ត្រចៀក​របស់​អ្នក​បាន។

ដូច្នេះ​វេជ្ជបណ្ឌិត​​ប្រឹក្សា​ផ្នែក​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក (ENT consultant) Nishit Shah នៅ​មន្ទីរពេទ្យ Bombay នៅ​ឥណ្ឌា​បាន​ណែនាំ​ពី​វិធីសាស្ត្រ​ជៀសវាង​ការ​ខូច​ត្រចៀក​ដោយសារ​ស្ដាប់​កាស​ចម្រៀង៖

-បើក​ចម្រៀង​ឮ​ចេញ​ក្រៅ (Play it loud)៖ ការ​ស្ដាប់​តន្ត្រី​ដោយ​បើក​សំឡេង​ត្រឹមតែ​ពាក់​កណ្ដាល Volume នោះ​នឹង​មិន​ប៉ះពាល់​ដល់​ត្រចៀក​ឡើយ។

-អាការៈ​ស្ពឹក​ត្រចៀក (Uncomfortably numb)៖ មិន​ដូច​ទៅ​នឹង​មនុស្ស​ដែល​ថ្លង់​ដោយសារ​សំឡេង​ផ្ទុះ​គ្រាប់បែក ឬ​ថ្លង់​ដោយសារ​សំឡេង​ផ្ទុះ​យន្តហោះ​នោះ​ទេ ការ​ថ្លង់​ដោយសារ​កាស​ទូរស័ព្ទ​គឺ​មាន​លក្ខណៈ​ស្រាល ប៉ុន្តែ​ក៏​អាច​បង្ក​ផល​ប៉ះពាល់​នៅ​រយៈពេល​យូរ​ខាង​មុខ​ដែរ។ តាម​ការ​សិក្សា​បង្ហាញ​ថា មនុស្ស​មួយ​ក្រុម​ដែល​ចូល​ទៅ​កៀក​នឹង​កន្លែង​ប្រគំតន្ត្រី ឬ​ក្លឹប​ដែល​តែង​មាន​សំឡេង​កងរំពង​នោះ នឹង​ធ្វើឲ្យ​ត្រចៀក​របស់​គេ​ស្ពឹក​មិន​ខាន។

នៅ​ពេល​អ្នក​ចេញ​ពី​ក្លឹប នោះ​អ្នក​អាច​ស្ដាប់​បាន​ត្រឹមតែ​សូរសម្លេង​នៅ​ក្បែរ​ត្រចៀក​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​ស្ដាប់​សំឡេង​ពី​ចម្ងាយ​បាន​ច្បាស់​នោះ​ឡើយ ដោយសារ​ត្រចៀក​របស់​អ្នក​ទើប​ផ្លាស់ប្ដូរ​ទៅ​មជ្ឈដ្ឋាន​ថ្មី ទាមទារ​រយៈពេល​ដើម្បី​សម្រប។ ការពិត​នេះ​ជា​សញ្ញា​ដាស់តឿន​មួយ​របស់​ត្រចៀក មុន​ពេល​ដែល​វា​ឈាន​ដល់​ការ​ទទួល​រង​សម្ពាធ​រហូត​ដល់​ប៉ះពាល់​ត្រចៀក។

​វេជ្ជបណ្ឌិត Shah មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​ចេញ​ពី​ទីកន្លែង​ដែល​មាន​សំឡេង​ខ្លាំងៗ មក​ទីកន្លែង​ដែល​ស្ងាត់ជ្រងំ គឺ​អាច​មាន​គ្រោះថ្នាក់​ត្រចៀក ខ្លាំង​ជាង​ការ​ស្ដាប់​សំឡេង​ដែល​មាន​ដេស៊ីបែល​ខ្ពស់​រយៈពេល​យូរ​ទៅទៀត។

-​ប្រើ​កាស​ឱ្យ​បាន​ត្រឹមត្រូវ​ចាប់ពី​ពេល​នេះ (Right hear, right now)៖
ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា អ្នក​ដែល​ចូលចិត្ត​ស្ដាប់​តន្ត្រី​ជា​លក្ខណៈ​ឯកជន តាម​ខ្សែ​កាស​ទូរស័ព្ទ​របស់​ខ្លួន​ដោយ​បើក​សំឡេង​ឮ​ខ្លាំងៗ មិន​ថា​ប្រើ​កាស​ហ្សីន (original) ឬ​កាស​ធម្មតា​ទេ គឺ​សុទ្ធតែ​មិន​ល្អ​ចំពោះ​សុខភាព​ត្រចៀក។ ​វេជ្ជបណ្ឌិត Shah បាន​ណែនាំ​ថា ប្រសិន​លោក​អ្នក​ចង់​ប្រើ កាស​ស្ដាប់​ត្រចៀក ឬ​កាស​ទូរស័ព្ទ​ដើម្បី​កាត់បន្ថយ ឬ​លុប​មិន​ឱ្យ​ឮ​សំឡេង​រំខាន​ដទៃ​នោះ អ្នក​គួរ​ក្រិត​សំឡេង (Volume) កម្រិត​ទាប​បាន​ហើយ ម្យ៉ាង​ក៏​ធ្វើឲ្យ​អ្នក​មិន​ខក​ពី​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ​ផង​ដែរ។

ការ​ព្យាបាល៖ រឿង​ដែល​គួរ​ឱ្យ​ភ័យខ្លាច​បំផុត​នោះ គឺ​ថា បាត់បង់​សមត្ថភាព​ស្ដាប់​ហើយ​នោះ អ្នក​នឹង​មិន​មាន​វិធី​ព្យាបាល​ថែទាំ​ឱ្យ​ល្អ​ដូច​ដើម​វិញ​បាន​ឡើយ។ ​វេជ្ជបណ្ឌិត​ Shah មាន​ប្រសាសន៍​ថា មនុស្ស​ភាគច្រើន​ទិញ​កាស​ទូរស័ព្ទ មិន​ផ្ដោត​រក​គុណភាព​ល្អ​ទេ តែ​គេ​ទិញ​ដើម្បី​តែ​សំឡេង​ឮ​ទៅ​តាម​តម្រូវការ។ នេះ​ជា​រឿង​គួរ​ជៀសវាង​មួយ​ដែល​អ្នក ក៏​គួរ​តែ​ប្រាប់​ទៅ​កាន់​មិត្តភ័ក្ដិ ឬ​អ្នក​នៅ​ជុំវិញ​ផង​ដែរ។ ប្រសិន​ពេល​កំពុង​ស្ដាប់​កាស អ្នក​ទទួល​អារម្មណ៍​មិន​ស្រួល អ្នក​ត្រូវ​ដោះ​កាស​ចេញ​ភ្លាម។ អ្នក​មិន​អាច​ស្ដាប់​តន្ត្រី​ឮ​ខ្លាំងៗ ក្នុង​រយៈពេល ៨ម៉ោង​ជាប់​គ្នា​នោះ​ឡើយ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​ស្ដាប់​សំឡេង​ទៅ​ថ្ងៃ​ក្រោយ។ ប្រសិន​អ្នក​មាន​អារម្មណ៍​ថា ត្រចៀក​របស់​អ្នក​ហាក់​ដូច​ជា​កំពុង​ចុះ​ខ្សោយ​សមត្ថភាព ស្ដាប់​មិន​សូវ​ឮ​ច្បាស់ ដូច្នេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ឯកទេស​ត្រចៀក។
-កម្រិត​សំឡេង​ដែល​គ្រោះថ្នាក់​ដល់​ត្រចៀក៖ អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ប្រាប់​ថា ការ​ស្ដាប់​តន្ត្រី​តាម​កាស​ឮ​ខ្លាំងៗ​បើក​អស់​សំឡេង​ជា​រាល់ថ្ងៃ​នោះ ​គឺ​អាច​ជះ​ផល​អវិជ្ជមាន​ត្រឹមតែ​រយៈពេល ៥នាទី។ សំឡេង​ចរាចរណ៍​មាន​កម្រិត​ប្រហែល ៧០ ទៅ ៨០​ដេស៊ីបែល។ ប្រសិន​អ្នក​ព្យាយាម​ចង់​ស្ដាប់​តន្ត្រី​ដោយ​ប្រើប្រាស់​សំឡេង​ឱ្យ​ខ្ពស់​ជាង​សំឡេង​ចរាចរណ៍​ដើម្បី​បន្ថយ ឬ​បំបាត់​សំឡេង​រំខាន នោះ​វា​នឹង​គ្រោះថ្នាក់​ដល់​ត្រចៀក​មិន​ខាន។

ការ​ស្ដាប់​តន្ត្រី​តាម​កាស មិន​ថា​ប្រភេទ earbud ឬ headphone នោះ​ទេ ប្រសិន​អ្នក​ប្រើប្រាស់​រយៈពេល ៩០នាទី​ក្នុង​មួយ​ថ្ងៃ ជាមួយ​កម្រិត​សំឡេង ៨០% នៃ volume ប្រហែល​ជា​ស្ថិត​ក្នុង​កម្រិត​សុវត្ថិភាព​នៅ​ឡើយ។ យ៉ាងណា កម្រិត​សំឡេង​អាច​ខុស​គ្នា​អាស្រ័យ​លើ​ម៉ាក​កាស​ផ្សេងៗ​គ្នា ដូច្នេះ​អ្នក​គួរតែ​សិក្សា​អំពី​កម្រិត​សំឡេង​របស់​កាស​នោះ​ឱ្យ​បាន​ច្បាស់ ដែល​ជៀសវាង​មិន​ប៉ះពាល់​ដល់​ត្រចៀក​របស់​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​កម្រិត​សំឡេង និង​រយៈពេល​ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​ត្រចៀក់៖
-នៅ ៩៥ដេស៊ីបែល ផល​ប៉ះពាល់​នឹង​កើត​មាន នៅ​រយៈពេល ៤ម៉ោង​នៃ​ការ​ស្ដាប់​កាស​រៀងរាល់​ថ្ងៃ
-១០០ដេស៊ីបែល ផល​ប៉ះពាល់​នឹង​កើត​មាន នៅ​រយៈពេល ២ម៉ោង នៃ​ការ​ស្ដាប់​កាស​
-១០៥ដេស៊ីបែល ផង​ប៉ះពាល់​នឹង​កើត​មាន នៅ​រយៈពេល ១ម៉ោង
-១១០​ដេស៊ីបែល ផល​ប៉ះពាល់​នឹង​កើត​មាន នៅ​រយៈពេល ១៥នាទី
-ចាប់ពី ១២០ដេស៊ីបែល ផល​ប៉ះពាល់​ស្ទើរតែ​កើត​មាន​ភ្លាមៗ​បន្ទាប់​ពី​ស្ដាប់​កាស

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ indiatimes,stonybrookmedicine

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930