មាន​ដឹងអត់ ហេតុអ្វី​បាន​ជា Facebook អាច​ណែនាំ (suggest) មនុស្ស​​ដែល​អ្នក​ស្គាល់​ចំៗ ឱ្យ​អ្នក​ Add friend?

ផ្សាយចេញ ៖ 29-Jun-2016 11:38 am

តើអ្នកធ្លាប់ដែរគិតថា Facebook ម្ដេចពូកែ អាចណែនាំ friend ឱ្យអ្នក Add ចំសុទ្ធតែជាមនុស្សអ្នកបានស្គាល់ឬទេ? បើផ្អែកតាមគេហទំព័រ Techspot ឱ្យដឹងថា នេះគឺដោយសារក្រុមហ៊ុន Facebook ប្រើប្រាស់ទិន្នន័យទាក់ទងទីតាំង (Location) របស់អ្នក ដើម្បីធ្វើការណែនាំ (suggestions)។


Facebook បានអះអាងថា ក្រុមហ៊ុនពិតជាបានប្រើប្រាស់ទិន្នន័យអំពីទីតាំង (Location) ដើម្បីធ្វើការណែនាំ (suggestion) friend ឱ្យអ្នកប្រើប្រាស់ពិតមែន ប៉ុន្តែវាអាចជាមិនត្រឹមត្រូវទាំងអស់ឡើយ ដោយគ្រាន់តែមានទីតាំង (location) ដូចគ្នាហើយក៏ណែនាំនោះ។


អ្នកនាំពាក្យ Facebook បានប្រាប់គេហទំព័រ Fusion ថា «មនុស្សដែលអ្នកប្រហែលជាស្គាល់ គឺជាមនុស្សនៅលើ Facebook ដែលអ្នកប្រហែលជាស្គាល់ដែរ»។ «យើងបង្ហាញអ្នកប្រើ នូវមនុស្សផ្អែកលើការមានមិត្តភ័ក្ដិដូចគ្នា (mutual friend) ព័ត៌មានធ្វើការ និងអប់រំដូចគ្នា បណ្ដាញដែលអ្នកមានចំណែក ទំនាក់ទំនង (contact) ដែលអ្នកបាននាំចូល (import) និងកត្តាផ្សេងៗជាច្រើនទៀត»។


យ៉ាងណា ក្រុមហ៊ុន Facebook មិនបានបញ្ជាក់ច្បាស់អំពីការប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់ណែនាំ friend នៅលើ Facebook ឱ្យមានភាគរយត្រូវខ្ពស់នោះទេ។ ក្រុមហ៊ុនបន្ថែមថា «ត្រឹមតែព័ត៌មានអំពីទីតាំងមួយមុខ គឺមិនទាន់អាចធ្វើការចង្អុលបង្ហាញថា មនុស្សពីរនាក់អាចជាមិត្តភ័ក្ដិនឹងគ្នានៅឡើយ»៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ www.techspot.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared