អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ការ​ស្រាវជ្រាវ​បង្ហាញ​ថា៖ ​អ្នក​ប្រើ Smartphone ​យ៉ាង​ច្រើន ​ចុច​ (touch) ទូរស័ព្ទ​របស់​គេ​មួយ​ថ្ងៃ​មិន​តិច​ជាង ៥០០០ដង​

ការ​ស្រាវជ្រាវ​បង្ហាញ​ថា៖ ​អ្នក​ប្រើ Smartphone ​យ៉ាង​ច្រើន ​ចុច​ (touch) ទូរស័ព្ទ​របស់​គេ​មួយ​ថ្ងៃ​មិន​តិច​ជាង ៥០០០ដង​

ស្មាតហ្វូនបានក្លាយជាឧបករណ៍យ៉ាងចាំបាច់សម្រាប់ទាក់ទងគ្នាស្ទើរតែគ្រប់ផ្នែកសម្រាប់មនុស្សទីជិត ទីឆ្ងាយអាចនិយាយឆ្លងឆ្លើយគ្នាបាន។ ហើយស្មាតហ្វូនត្រូវបានផលិតពីមួយជំនាន់ទៅមួយជំនាន់រឹតតែទំនើបជាងមុន បំពាក់មុខងារឆ្លាតវៃ ផ្ដល់ជាអត្ថប្រយោជន៍ និងការកម្សាន្តសម្រាប់មនុស្ស។ ដោយសារតែបែបនេះហើយ ទើបបច្ចុប្បន្នមានមនុស្សជាច្រើនកំពុងញៀនទូរស័ព្ទស្ទើរភ្លេចបាយភ្លេចទឹក។ ជាការពិតណាស់ បើតាមការស្រាវជ្រាវមួយពីក្រុមហ៊ុន Dscount បានបង្ហាញថា អ្នកប្រើស្មាតហ្វូនញៀនបំផុត ១០% បានប៉ះ អូស ឬចុចទូរស័ព្ទរបស់ពួកគេប្រមាណ ៥៤២៧ដងក្នុងមួយថ្ងៃ។

ក្រុមហ៊ុន Dscount ថែមទាំងរកឃើញថា ម្ចាស់ទូរស័ព្ទបានចំណាយពេលជាមធ្យមប្រហែល ២,៤២ម៉ោង ទៅលើការប្រើប្រាស់ទូរស័ព្ទ (បើកទូរស័ព្ទលេង) ក្នុងមួយថ្ងៃៗ ហើយបើអ្នកញៀនខ្លាំងអាចមានរយៈពេលដល់ ៣,៧៥ម៉ោង។ ក្រុមហ៊ុនក៏បានរកឃើញមាន ៥២% នៃការប្រើស្មាតហ្វូនគឺមានជាប់ទាក់ទងនឹងការលេងកម្មវិធីតែមួយមុខគត់ គឺជាបណ្ដាញសង្គម Facebook តែម្ដង។ ចំណែក ២៧% ផ្សេងទៀត អាចចំណាយពេលទៅលើកម្មវិធីចំនួនពីរ ក្នុងពេលបើកអេក្រង់ទូរស័ព្ទម្ដងៗ។

Dscount បានប្រមូលទិន្នន័យខ្លួនដោយប្រើគំរូ sample ក្នុងចំណោមអ្នកប្រើឧបករណ៍ Android ចំនួន ៩៤នាក់។ ក្រុមហ៊ុនបានបង្កើត tool សម្រាប់ធ្វើការតាមដានសកម្មភាពអ្នកប្រើប្រាស់ស្មាតហ្វូននីមួយៗ នៅរយៈពេល ៥ថ្ងៃ និង ២៤ថ្ងៃ។ បើទោះបីវាជាទិន្នន័យស្ថិតិតូច ប៉ុន្តែទិន្នន័យពិតគឺបង្ហាញឡើងយ៉ាងដូច្នេះ គឺសបញ្ជាក់ឱ្យឃើញថា មនុស្សបច្ចុប្បន្នកាន់តែមានការញៀនទូរស័ព្ទខ្លាំង ខណៈបណ្ដាញសង្គម Facebook ក៏កំពុងទទួលបានការពេញនិយមលើសកលលោក។

បើសរុបនូវពេលវេលាទាំងអស់ ដែលក្រុមហ៊ុន Dscount បានកំណត់ចាប់យកសកម្មភាពអ្នកប្រើស្មាតហ្វូន គឺមានការចុច touch រហូតដល់ ១.១២០.៣១៧ដង ហើយសរុបនាទីគឺមាន ៦០.០០៣នាទី និងមាន ៣៣.០៩០ ចំនួនបើកអេក្រង់ទូរស័ព្ទម្ដង (session)៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728