អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​មុខងារ​អាថ៌កំបាំង​លើ iPhone ទាំង២ នេះ នឹង​ផ្លាស់ប្ដូរ​របៀប​ទទួល​សារ​ជូន​ដំណឹង ឬ​ការ​ខល​ចូល​របស់​អ្នក (Video)

​មុខងារ​អាថ៌កំបាំង​លើ iPhone ទាំង២ នេះ នឹង​ផ្លាស់ប្ដូរ​របៀប​ទទួល​សារ​ជូន​ដំណឹង ឬ​ការ​ខល​ចូល​របស់​អ្នក (Video)

ប្រ​ភព៖​​ www.scoopnest.com

ជាការពិត iPhone គឺជាទូរស័ព្ទទំនើបត្រូវបានបញ្ចូលមុខងារពិសេសៗផ្ដល់ភាពងាយស្រួលដល់អ្នកប្រើ។ យ៉ាងណា ភាពទំនើបរបស់វា ប្រហែលអ្នកប្រើខ្លះមិនទាន់ចំណាយពេលស្វែងយល់អស់នៅឡើយ។ ដូច្នេះទំព័រនេះ យើងសូមបង្ហាញមុខងារសម្ងាត់២ នៅលើ iPhone ដើម្បីបន្ថែមបទពិសោធន៍ថ្មីដល់អ្នកប្រើ៖

១) អាចកំណត់ទម្រង់ញ័រនៅលើ iPhone ដើម្បីងាយស្រួលដឹងថា នរណាកំពូលខលមក ឬផ្ញើសារ SMS មកកាន់អ្នក ដោយមិនចាំបាច់ដកទូរស័ព្ទចេញពីហោប៉ៅក៏ដឹង។
ទូរស័ព្ទ iPhone ត្រូវបានបំពាក់បន្ទីឈីបលំញ័រមានលក្ខណៈ ពិសេស អាចឱ្យគេប្រើមុខងារសូហ្វ៊ែរធ្វើការកំណត់ទម្រង់ ឬប្រភេទញ័របាន។ លក្ខណៈ នេះនឹងផ្ដល់ភាពងាយស្រួលដល់លោកអ្នក ពេលកំពុងរវល់ ជាប់ដៃ ហើយមានគេខល ឬផ្ញើសារចូល ខណៈ នោះនឹងអាចដឹងបានថា គេនោះជានរណា ដោយមិនចាំបាច់ចាប់កាន់ទូរស័ព្ទមកមើលផ្ទាល់ឡើយ ពោលគឺគ្រាន់តែសម្គាល់ទម្រង់ញ័ររបស់ទូរស័ព្ទក្នុងហោប៉ៅជាការស្រេច។

ទម្រង់ញ័រមានខុសៗគ្នា ក្នុងនោះមានដូចជាទម្រង់បេះដូងលោតជាដើម ឬទម្រង់ញ័រជាស៊េរី។ ដើម្បីកំណត់ទម្រង់ញ័រត្រូវ៖
-ចូលទៅ Settings → Sounds → Ringtone បន្ទាប់មកចុចលើឃ្លា Create New Vibration ដើម្បីបង្កើតទម្រង់ញ័រដែលអ្នកចង់បាន។
-បន្ទាប់មកដាក់ឈ្មោះប្រភេទញ័រថ្មីនោះ រួចហើយបង្កើតដោយប្រើម្រាមដៃ touch ទៅលើអេក្រង់រហូតត្រូវតាមលក្ខខណ្ឌ។ អ្នកក៏អាចកំណត់ញ័រទៅលើឈ្មោះនៅលើបញ្ជី Contacts បានផងដែរ ដើម្បីចំណាំមនុស្សដែលខលចូល។ សូមអនុវត្តដូចតទៅ៖
-ចូលទៅ Contacts ហើយជ្រើសរើសឈ្មោះ Contact ណាមួយដែលចង់កំណត់។
-បន្ទាប់មកចុចលើ Vibration រួចហើយជ្រើសរើសទម្រង់ញ័រដែលមានឈ្មោះផ្សេងៗ ឬទម្រង់ញ័របង្កើតថ្មីដែលស្ថិតនៅពីក្រោមផ្នែក Custom ក៏បាន។

២) ការកំណត់ប្រើភ្លើង Flash ជាសញ្ញាដើម្បីប្រាប់អ្នកប្រើឱ្យដឹងថា មានសារផ្ញើចូល ឬសារជូនដំណឹងផ្សេងៗ
-ប្រសិនអ្នកជាមនុស្សឧស្សាហ៍ភ្លេច បើកមើលសារ ឬមានការពិបាកក្នុងការទទួលទូរស័ព្ទដោយសារសំឡេងរោទ៍ឮមិនដល់ត្រចៀក ឬពេលខ្លះច្រឡំដាក់ស្ងាត់សំឡេង ឬពេលខ្លះស្ថិតនៅទីប្រជុំជននោះ អ្នកអាចបើកមុខងារភ្លើង Flash របស់ iPhone ដើម្បីងាយស្រួលចំណាំបាន។ តោះអនុវត្ត៖
-ចូលទៅ Settings → General → Accessibility
-បន្ទាប់មកបើកមុខងារត្រង់ “LED FLASH FOR ALERTS” ជាការស្រេច៕
ដោយ៖ រឺទ្ធិរាជ
ប្រភព៖ techinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930