អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​​របៀប​លាក់​រូបថត​ (Photo) នៅ​លើ​ទូរស័ព្ទ iPhone ​ដើម្បី​កុំ​ឱ្យ​អ្នក​ដទៃ​​​លួច​មើលបាន (Video)

​​របៀប​លាក់​រូបថត​ (Photo) នៅ​លើ​ទូរស័ព្ទ iPhone ​ដើម្បី​កុំ​ឱ្យ​អ្នក​ដទៃ​​​លួច​មើលបាន (Video)

ប្រ​ភព៖​​ www.yahoo.com

មនុស្សរាល់គ្នាដែលប្រើទូរស័ព្ទ iPhone ប្រាកដជាមានពេលខ្លះ ថតរូបកម្សាន្តលេង ហើយខ្លះគឺចូលចិត្តថតរូប selfie ស្អាតៗបានឃ្យូតៗ (Cute) តែម្ដង ដើម្បីបង្ហាញពីសម្រស់របស់ខ្លួន។ យ៉ាងណា មិនប្រាកដថា អ្នកគ្មានការសម្ងាត់រូបថតនោះឡើយ ដូច្នេះទំព័រនេះ យើងសូមលើកយកពីគន្លឹះងាយៗក្នុងការលាក់រូបថតនៅលើទូរស័ព្ទ iPhone ដូចខាងក្រោម៖

+វិធីសាស្ត្រទី១ គឺប្រើមុខងារលាក់ (Hide) នៅលើ iPhone ស្រាប់
-ដំបូងចូលទៅអាល់ប៊ុមរូបថតក្នុងទូរស័ព្ទ iPhone គឺនៅត្រង់ប្លុក Collections។ រួចហើយស្វែងរករូបថតណាដែលអ្នកចង់លាក់ និងបើកមើលឱ្យធំ។
-ចុចឱ្យជាប់លើរូបថតនោះ ដើម្បីបង្ហាញជម្រើសលាក់ (Hide)។ បន្ទាប់មកចុចលើពាក្យ Hide Photo។ ចំណាំថា ក្រៅពីពាក្យ Hide ក៏មានពាក្យ Copy នៅទន្ទឹមគ្នាដែរ។
-នៅពេលនេះ រូបថតនោះត្រូវបានលក់ របាត់ចេញពីបណ្ដុំរូបថត (Main Collections) ហើយ។ ប៉ុន្តែវានៅតែមាននៅក្នុងអាល់ប៊ុមមួយទៀតឈ្មោះថា “Hidden Album” ដែលអ្នកអាចយកវាមកវិញបាន។

+វិធីសាស្ត្រទី២ គឺប្រើកម្មវិធី (app) ជំនួយមានឈ្មោះថា “PHOTO VAULT” ដែលអាចទាញយកពី App Store
-ដំបូងចូលទៅ App Store រួចហើយស្វែងរកកម្មវិធីឈ្មោះថា Private Photo Vault ដូចក្នុងវីដេអូខាងលើ។
-បន្ទាប់ពីទាញយកមកក្នុង iPhone រួច សូមបើកកម្មវិធីឡើង។
-នៅពេលដំបូងដែលបើក Photo Vault ឡើងវានឹងឱ្យអ្នកបង្កើតលេខសម្ងាត់ (Passcode)។ រួចហើយបញ្ចូល (Import) នូវរូបថតដែលចង់លាក់ ដោយចុចលើឃ្លា Photo Library ដើម្បីស្វែងរករូក និងជ្រើសរើស (select) រូប។ បន្ទាប់ពី Select លើរូបថតហើយ សូមចុចប៊ូតុង Done ដែលស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំ ហើយត្រូវរង់ចាំមួយស្របកដើម្បីឱ្យការនាំចូលរូបចប់សព្វគ្រប់។
-ក្រោយពីនាំចូល (import) ចប់សព្វគ្រប់ហើយ នោះនឹងមានផ្ទាំងសារសួរទៅកាន់អ្នកថា តើអ្នកចង់លុបរូបថតដែលបានលក់នោះចេញពីកម្មវិធី Photo app ដែរឬទេ?

បញ្ជាក់៖ អ្នកអាចលុបចេញ ដោយមិនបាត់បង់រូបថតឡើយ ព្រោះវាត្រូវបានអ្នកនាំចូលទៅក្នុងកម្មវិធី Photo Vault។ ហើយអ្នកគួរតែបន្តលុបឱ្យដាច់ពីអាល់ប៊ុម Recently Delete ដើម្បីប្រាកដថា នឹងលែងមានអ្នកអាចមើលឃើញ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techinsider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031