អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ក្ដៅៗ ​iPhone បង្ហាញ​ខ្លួន​ក្នុង Video ​ជាង ២នាទី​ឃើញ​ច្បាស់​គ្រប់​ជ្រុង ប្រឡោះ​កាមេរ៉ា​ធំ​ជាង​មុន លែង​មាន​រន្ធ​កាស 3.5mm ​ហើយ​ខ្សែ​អង់តែន​-ស ប្ដូរ​ទីតាំង

ក្ដៅៗ ​iPhone បង្ហាញ​ខ្លួន​ក្នុង Video ​ជាង ២នាទី​ឃើញ​ច្បាស់​គ្រប់​ជ្រុង ប្រឡោះ​កាមេរ៉ា​ធំ​ជាង​មុន លែង​មាន​រន្ធ​កាស 3.5mm ​ហើយ​ខ្សែ​អង់តែន​-ស ប្ដូរ​ទីតាំង

វីដេអូមួយដែលបានចែកចាយនៅលើបណ្ដាញសង្គមចិន Weibo ត្រូវគេអះអាងថា ជាទូរស័ព្ទ iPhone 7។ នៅក្នុងវីដេអូនេះ គេបានប្រៀបធៀបរចនាបថរវាង iPhone 7 និង iPhone 6s ឃើញថា ពិតជាមានប្រឡោះកាមេរ៉ាធំជាងមុន ដូចចចាមអារ៉ាមលើកឡើងកន្លងមកមែន។ យ៉ាងណា សម្រាប់រូបរាងឌីហ្សាញនៅលើទូរស័ព្ទដែលគេអះអាងថាជា iPhone 7 នេះ ហាក់មិនខុសប្លែកច្រើនទៅនឹង iPhone 6s ឡើយ គ្រាន់តែខ្សែអង់តែនពណ៌-ស ប្ដូរទីតាំងទៅផ្នែកខាងលើប៉ុណ្ណោះ។

 

វីដេអូនេះត្រូវបានថតនៅជុំវិញជ្រុងរបស់ iPhone 7 ហើយគេសង្កេតឃើញថា វាពិតជាគ្មានរន្ធកាសខ្នាត ៣,៥មិល្លីម៉ែត្រពិតដូចរបាយការណ៍មុនៗលើកឡើងមែន ចំណែករន្ធកាមេរ៉ា Lens ក៏ត្រូវបានពង្រីកឱ្យធំជាងមុន។ យ៉ាងណា គេមិនច្បាស់ថា តើកាមេរ៉ានៅលើ iPhone 7 នឹងមានទំហំប៉ុន្មានមេហ្គាភិចហ្សែលនៅឡើយ តែបើតាមចចាមអារ៉ាមថា នឹងមានទំហំ 12MP ដដែល គ្រាន់តែអភិវឌ្ឍឱ្យមានគុណភាពខ្ពស់ជាងជំនាន់មុន។

download (1)

download (2)

download (3)

download (4)

download (5)

download (6)

 

យ៉ាងណា គេពុំឃើញ វត្តមាន iPhone 7 Plus ដែលរំពឹងថា នឹងមានកាមេរ៉ាក្រោយភ្លោះបង្ហាញខ្លួននៅក្នុងវីដេអូខាងលើទេ។ ហើយគេក៏ពុំបានបញ្ជាក់ថា តើវីដេអូបង្ហាញទូរស័ព្ទ អះអាងជា iPhone 7 នេះ ត្រូវបានថតដោយនរណានោះទេ។ ក្រុមហ៊ុន Apple នឹងសម្ពោធ iPhone 7 / iPhone 7 Plus នៅអំឡុងខែកញ្ញាខាងមុខនេះហើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930