អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > តិចនិក ១០​ចំណុច ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ជួយ​​ឱ្យ​ Smartphone យឺត ដំណើរការ​លឿន​ជាង​មុន

តិចនិក ១០​ចំណុច ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ជួយ​​ឱ្យ​ Smartphone យឺត ដំណើរការ​លឿន​ជាង​មុន

ប្រ​ភព៖​​ pcadvisor

ជាធម្មតាល្បឿនដំណើរការរបស់ស្មាតហ្វូន គឺអាស្រ័យលើលក្ខណៈសម្បត្តិនៅត្រង់ Hardware ជាសំខាន់ បន្ទាប់មក Software បន្ទាប់បន្សំ។ ថ្វីត្បិតអ្នកទិញស្មាតហ្វូនទំនើបថ្លៃៗ ពេលប្រើដំបូង ភាពរលូនស្រួលប្រើដំណើរការលឿន តែប្រើយូរៗទៅ ល្បឿនចាប់ផ្ដើមយឺតបន្តិចៗម្ដងៗ ប្រសិនស្មាតហ្វូននោះបំពាក់អង្គប្រតិបត្តិ និង RAM ខ្ពស់ប្រហែលអ្នកមិនចាប់អារម្មណ៍ដឹងឡើយ តែបើស្មាតហ្វូនធន់មធ្យមអាចនឹងធុញទ្រាន់នឹងល្បឿនយឺត។

ទោះជាយ៉ាងណា យើងអាចថែទាំ ត្រួតពិនិត្យផ្នែក Software ដើម្បីរក្សាបានល្បឿនដំណើរការស្មាតហ្វូននៅតែលឿនដូចថ្មី ទោះបីប្រើរយៈពេលយូរហើយក៏ដោយ។ ទំព័រនេះ យើងសូមលើកយកគន្លឹះដើម្បីជួយបង្កើនល្បឿនដំណើរការស្មាតហ្វូនឱ្យលឿនជាងមុន ១០ចំណុចដូចខាងក្រោម៖

១) រក្សាទម្លាប់សាកថ្មស្មាតហ្វូនឱ្យពេញសឹមប្រើ (Keep it Fully Charged)៖
អ្នកប្រើតែងចង់បានស្មាតហ្វូន Android ណាដែលមានល្បឿនដំណើរការលឿន ហើយសាកថ្មពេញប្រើប្រាស់បានរយៈពេលយូរ។ បើស្មាតហ្វូនស៊េរីខ្ពស់ ប្រើប្រហែលបានមួយថ្ងៃពេញ យប់ឡើងប្រាកដជាត្រូវយកមកដោតឌុយបញ្ចូលថ្មវិញមិនខាន។ ដូច្នេះចូលចាំថា មិនគួរប្រើរហូតដល់ស្មាតហ្វូនអស់ថ្មរលីង រលត់នោះទេ ព្រោះនាំឱ្យថ្មឆាប់ខូច។

18whx7dahcuz6jpg

 

អ្នកប្រើមួយចំនួនសូម្បីតែថ្មចាប់ផ្ដើមមានបញ្ហា ឬខូចក៏មិនចាប់អារម្មណ៍ដឹងផង ដូច្នេះវាធ្វើឱ្យស្មាតហ្វូនរបស់អ្នកងាកៗឆាប់អស់ថ្ម (ថ្មលែងកាន់) ដូច្នេះតម្រូវឱ្យយកទៅសាកឡើងវិញ អាចមានចំនួនច្រើនដងក្នុងមួយថ្ងៃ។ បែបនេះ នឹងធ្វើឱ្យស្មាតហ្វូនឡើងកម្ដៅញឹកញាប់ ហើយស្មាតហ្វូនក្ដៅ នឹងធ្វើឱ្យទំហំទំនេររបស់អង្គចងចាំថយចុះ ដែលជាមូលហេតុធ្វើឱ្យដំណើរការយឺតបាន។

មិនតែប៉ុណ្ណោះ ប្រសិនប៉ះពាល់ដល់ទំហំទំនេរ (Storage capacity) នោះអាយុកាលនៃការប្រើប្រាស់ស្មាតហ្វូននឹងថយចុះផងដែរ។ ថ្មប្រភេទលីចូមអ៊ីយ៉ុង ជាទូទៅមានគុណភាពអាចប្រើចន្លោះពី ៣ ទៅ៥ឆ្នាំអាស្រ័យលើការចេះថែមទាំ។ ប្រសិនការប្រើ មានសីតុណ្ហភាពទូទៅ 32F ឬ 0Cº អង្គចងចាំអាចបាត់បង់សមត្ថភាពផ្ទុក ៦% ប្រសិនប្រើក្នុងសីតុណ្ហភាព ២៥អង្សា នោះអង្គចងចាំនឹងបាត់បង់សមត្ថភាពផ្ទុក ២០% ហើយបើប្រើក្នុងសីតុណ្ហភាពក្ដៅរហូត ៤០អង្សា ថ្មនឹងឆាប់បាត់បង់សមត្ថភាពផ្ទុក ៣៥%។

២) ប្រើកម្មវិធីគ្រប់គ្រងអង្គចងចាំឱ្យបានល្អ (Get Memory Management Software)៖

670px-Speed-up-an-Android-Smartphone-Step-4

អ្នកប្រើអាចទាញយក (download) និងដំឡើងប្រភេទកម្មវិធីមានមុខងារគ្រប់គ្រងអង្គចងចាំ (Memory) ឥតគិតថ្លៃ ឬតម្លៃធូរថ្លៃបំផុត ដើម្បីប្រើនៅលើស្មាតហ្វូន។ កម្មវិធីទាំងនោះ restore ទំហំអង្គចងចាំមិនឱ្យបាត់បង់ដោយធ្វើ defragmenting លើ Hard Drive ឬអាចស្វែងរកមកវិញនូវឯកសារដែលបានលុប។

Defragmentation ថែមទាំងអាចជួយដល់ល្បឿនដំណើរការស្មាតហ្វូនប្រើ Android បានមួយកម្រិតដែរ។ ក្រោយពីដំឡើងកម្មវិធីប្រភេទនេះហើយ អ្នកប្រើអាចបើកប្រើ app គ្រប់ពេល ដើម្បីធ្វើឱ្យអង្គចងចាំមាន space ធំ (free up memory)។

៣) បិទរាល់កម្មវិធីណាដែលមិនប្រើ និងដំណើរការ (Close Unused Apps and Processes)៖

ស្មាតហ្វូនមិនដូចជា Desktop Computer នោះទេ គឺពុំមានអនុភាពដំណើរការខ្លាំងដូចកុំព្យូទ័រឡើយ។ ដូច្នេះហើយ ទើបពេលដំណើរការកម្មវិធីច្រើនលើស្មាតហ្វូន នឹងធ្វើឱ្យដំណើរការយឺត។ ដើម្បីជៀសវាងល្បឿនយឺត អ្នកអាចបិទ (close) កម្មវិធីមួយចំនួនមិនចាំបាច់ប្រើដែលដំណើរការជាលក្ខណៈស្ថិតនៅ Background។

អ្នកប្រើថែមទាំងអាចបិទផ្ដាច់ (end) process ដែលកំពុងដំណើរការជាលក្ខណៈ Background នៅលើស្មាតហ្វូនបាន ដោយប្រើប្រភេទកម្មវិធី background task killer ដូចជា Advance Task Killer ជាដើម។ កម្មវិធីទាំងអស់នេះ ងាយស្រួលទាញយក (download) និងប្រើប្រាស់។ វាមានមុខងារដូចនឹង task manager នៅលើ desktop ឬ laptop អីចឹង គឺអាចបិទ background process នៅពេលជាប់ដំណើរការច្រើនដែលធ្វើឱ្យកុំព្យូទ័រដំណើរការយឺត។

៤) លុបឯកសារផ្ទុក (Cache) របស់កម្មវិធី Browser (Clear the Browser Cache)៖

670px-Speed-up-an-Android-Smartphone-Step-5

 

ការប្រើកម្មវិធី Browser នៅលើស្មាតហ្វូនរយៈពេលយូរៗទៅ ឯកសារនឹងត្រូវបានយកមករក្សាទុកនៅលើអង្គចងចាំ។ អង្គចងចាំដែលរក្សាទុក browser cache ច្រើនពេក នឹងធ្វើឱ្យល្បឿនដំណើរការរបស់ទូរស័ព្ទយឺតជាងមុន មិនត្រឹមតែនៅលើ Browser ប៉ុណ្ណោះទេ។ ដូច្នេះ អ្នកប្រើគួរលុប Browser Cache ដោយចូលទៅម៉ឺនុយ Menu → Options → Settings រួចចុចលើប៊ូតុង Clear Cache។

៥) លុប Cookies និងកម្មវិធីដែលមិនប្រើ ឬឯកសារតន្ត្រី (Delete Cookies and Unused Programs or Media)៖
នៅលើស្មាតហ្វូន Android គេអាចរក្សាទុកឯកសារជាច្រើនប្រភេទខុសៗគ្នា ដែលមានទម្រង់ជា កម្មវិធី (software app), ឯកសារ (file) និងវីដេអូជាដើម។ ភាគច្រើនរបស់ទាំងនេះស្ថិតក្នុង Gallery របស់ទូរស័ព្ទ ឬនៅលើអេក្រង់ main screen ហើយប្រភេទព័ត៌មានផ្សេងទៀតអាចត្រូវបានរក្សាទុកក្នុងទូរស័ព្ទដោយស្វ័យប្រវត្តិក្រោយពេលដំឡើងកម្មវិធីក្នុងទម្រង់ជា Cookies។ Cookies គឺជាកម្មវិធីដែលត្រូវបានដំឡើងលើ browser ទូរស័ព្ទ ដើម្បីតាមដាន history នៃសកម្មភាពចេញចូលគេហទំព័រណាមួយ។ ឯកសារ និងកម្មវិធីទាំងនេះ នឹងត្រូវចំណាយទំហំទំនេរច្រើនលើអង្គចងចាំ ហើយយូរៗទៅអង្គចងចាំនឹងអស់ space ពុំមានកន្លែងទំនេរសម្រាប់រក្សាតទៅទៀត ដែលនឹងនាំឱ្យដំណើរការយឺត។

ដូច្នេះអ្នកគួរលុប cookies, app, និងឯកសារតន្ត្រីដែលមិនចាំបាច់លើទូរស័ព្ទចេញ ដើម្បីឱ្យមានដំណើរការល្អឡើងវិញ។

របៀបលុប Cookies
ចូលទៅ Menu → More Options → Settings → Clear all cookie data
របៀបលុបកម្មវិធី
ចូលទៅ Settings → Applications → Manage Application → Downloaded apps បន្ទាប់មករកមើលកម្មវិធីដែលចង់លុប រួចចុចលើប៊ូតុង Uninstall។
របៀបលុបឯកសារ
ងាយស្រួលដោយគ្រាន់តែចូលទៅ Gallery រួចរកមើលឯកសារដែលចង់លុប ចុចពីលើឱ្យជាប់ រួចចុចលើប៊ូតុង Delete។

៦) Format អង្គចងចាំ (Perform Factory Reset)៖

670px-Speed-up-an-Android-Smartphone-Step-2

ប្រសិនស្មាតហ្វូនដំណើរការចេះតែរអាក់រអួល មានបញ្ហាច្រើននៅពេលនេះ គឺដល់ពេលគួរតែធ្វើ system restore ឬ Factory Reset ដែលច្រើនតែឮគេថា “Format មេម៉ូរីម៉ាស៊ីន”។ នេះគឺជាគន្លឹះចុងក្រោយ ប្រសិនដំណោះស្រាយទាំងឡាយខាងលើពុំទទួលបានភាពល្អប្រសើរជាងនេះ។

៧) ធ្វើបច្ចុប្បន្នភាពជំនាន់ប្រព័ន្ធប្រតិបត្តិការស្មាតហ្វូន (Update your smartphone firmware)៖

ការធ្វើបច្ចុប្បន្នភាពលើ Firmware ក៏អាចជួសជុលបញ្ហា error មួយចំនួនអ្នកមិនបានដឹង ដែលអាចនាំឱ្យល្បឿនដំណើរការរបស់ស្មាតហ្វូនយឺត តែអ្នកមិនបានចាប់អារម្មណ៍។

៨) ឆែកមើលទំហំទំនេរលើអង្គចងចាំរបស់ម៉ាស៊ីន (Check the internal memory space)៖

670px-Speed-up-an-Android-Smartphone-Step-3

ប្រសិនបានដឹងថា ទំហំអង្គចងចាំនៅសល់តិច គួររកវិធីយ៉ាងណា ធ្វើឱ្យសល់ទំហំទំនេរច្រើនវិញ បើមិនដូច្នោះល្បឿនដំណើរការនឹងចុះខ្សោយ។ វិធីដ៏សាមញ្ញមួយ អ្នកអាចប្ដូរទីតាំងរក្សាទុកឯកសារដូចជា រូបថត ឯកសារmp3 វីដេអូ និងផ្សេងៗទៀត ទៅទុកក្នុងមេម៉ូរីកាត (microSD) វិញ។ ទោះជាយ៉ាងណា ស្មាតហ្វូនស៊េរីទាបមួយចំនួន មានអង្គចងចាំម៉ាស៊ីនតូចស្រាប់ទៅហើយ ទោះបីខំផ្លាស់ប្ដូរឯកសារទៅដាក់ក្នុងកាត SD វិញ ក៏នៅតែមិនអាចជួយបានច្រើននោះទេ។

៩) ស្វែងរកកម្មវិធីមានប្រយោជន៍នៅលើ Play Store ដែលអាចជួយបង្កើនល្បឿនស្មាតហ្វូន (Search the Play Store for useful applications)៖

670px-Speed-up-an-Android-Smartphone-Step-4
ខាងក្រោមនេះ គឺជាឈ្មោះកម្មវិធីខ្លះៗដែលមានប្រយោជន៍អាចជួយឱ្យស្មាតហ្វូនដំណើរការលឿនជាងមុនគ្រាន់បើ៖
កម្មវិធី auto task killer៖ ជួយសម្លាប់ (kill) កម្មវិធីក្នុងរយៈពេលរហ័សត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ វាអាចជួយបង្កើនទំហំ RAM ដែលជាហេតុធ្វើឱ្យម៉ាស៊ីនដំណើរការបានធូរ លឿនជាងមុន។
ជ្រើសរើសកម្មវិធី antivirus ល្អមួយយកមកប្រើ៖ ដើម្បីសុវត្ថិភាព មិនឱ្យមេរោគ malware ឆ្លងចូល ដែលអ្នកឱ្យស្មាតហ្វូនយឺត។
ប្រភេទកម្មវិធី start up manager៖ អាចឱ្យអ្នកបញ្ឈប់ (stop) ដំណើរការកម្មវិធីមួយចំនួន ពីដំណាក់កាលចាប់ផ្ដើមដំណើរការទូរស័ព្ទ (starting up) ដោយស្វ័យប្រវត្តិក្រោយពីចុចប៊ូតុង Power។
កម្មវិធី Juice defender៖ ជួយឱ្យថ្មទូរស័ព្ទប្រើបានយូរ ព្រោះមានមុខងារបញ្ឈប់ service និង application។
កម្មវិធី Apps to SD Card៖ ប្រើសម្រាប់ផ្លាស់ប្ដូរ (move) កម្មវិធីមួយចំនួនពីអង្គចងចាំម៉ាស៊ីន
ទៅកាត microSD។ នេះក៏អាចជួយបង្កើនល្បឿនទូរស័ព្ទបានមួយផ្នែកផងដែរ។
កម្មវិធី Spare parts៖ អាចឱ្យអ្នកប្រើ settings ច្រើន ក្នុងការ configure ទូរស័ព្ទ ដូចជា Faster window និង transition animation។

១០) ចាប់ផ្ដើមដំណើរការស្មាតហ្វូនម្ដងទៀត (Restart the phone)៖

ជាវិធីសាស្ត្របណ្ដោះអាសន្នប្រើបានមួយគ្រាៗ ព្រោះនៅពេលអ្នកប្រើទូរស័ព្ទរយៈពេលយូរមិនដែលបិទ ឬ restart នោះនឹងនាំឱ្យជាប់ service និងដំណើរការ process ច្រើន។ ដូច្នេះគួរតែបិទ ឬ restart ក្នុងរយៈពេលកំណត់មួយអាចជា ១សប្ដាហ៍ម្ដងយ៉ាងយូរ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031