អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កម្មវិធីទូរស័ព្ទ Android ល្អ​បំផុត​ចំនួន ៦ ប្រចាំ​ខែ​កក្កដា

កម្មវិធីទូរស័ព្ទ Android ល្អ​បំផុត​ចំនួន ៦ ប្រចាំ​ខែ​កក្កដា

ប្រ​ភព៖​​ www.androidpit.com

ស្របពេលកម្មវិធីស្មាតហ្វូន (mobile app) កំពុងរីកដូចផ្សិត និងប្រកបដោយមុខងារឆ្លាតវៃ ផ្ដល់ប្រយោជន៍ដល់អ្នកប្រើ ទំព័រនេះយើងសូមណែនាំប្រិយមិត្តនូវកម្មវិធី Android ល្អបំផុតចំនួន ៦ ប្រចាំខែកក្កដានេះ។

១) Prisma (ឥតគិតថ្លៃ)

1.1

គឺជាកម្មវិធីពេញនិយមមួយនៅលើ iOS ដែលអាចឱ្យគេកែរូបថតប្លែកៗ ធ្វើឱ្យរូបថតមានលក្ខណៈដូចជារូបគំនូរគូរដោយដៃ។ អ្នកអាចជ្រើសរើសស្ទីលរូបថតខុសៗគ្នា និងមានលក្ខណៈប្លែកៗបាននៅក្នុងកម្មវិធី Prisma បាន។

២) Swiftmoji (ឥតគិតថ្លៃ)
ត្រូវបានបង្កើតដោយអ្នកអភិវឌ្ឍកម្មវិធី Swiftkey ដែលជាកម្មវិធីក្ដារចុចពេញនិយមបំផុតលេខ៣ ក្នុងពេលបច្ចុប្បន្ន។ Swiftmoji គឺជា keyboard អាចជួយអ្នកក្នុងការស្វែងរករូប emoji បានត្រឹមត្រូវ ទៅតាមអ្វីដែលអ្នកត្រូវការ។ វាមានលក្ខណៈសាមញ្ញក្នុងការប្រើប្រាស់ ដោយធ្វើការណែនាំរូប emoji ពីក្នុង library ផ្អែកទៅលើអ្វីដែលអ្នកបានសរសេរចេញ។ រូប emoji មានច្រើន និងចែកទៅតាមក្រុមរបស់វាដូចជា រូប smileys, animals, food, activity, travel ជាដើម។

៣) Sunshine (ឥតគិតថ្លៃ)

3.1

គឺជាកម្មវិធីព្យាករណ៍អាកាសធាតុ ដែលអាចដឹងអំពីអាកាសធាតុក្ដៅ និងត្រជាក់សម្រាប់អ្នកប្រើ ហើយនឹងប្រាប់ដល់អ្នកយ៉ាងត្រឹមត្រូវអំពីអាកាសធាតុដែលនឹងនៅជាមួយអ្នកពេញមួយថ្ងៃ។ រៀងរាល់ព្រឹក កម្មវិធីនេះនឹងប្រាប់អំពីសីតុណ្ហភាព ដើម្បីងាយស្រួលដល់អ្នកត្រៀមសំលៀកបំពាក់សម្រាប់អាកាសធាតុ ក្ដៅឬ ត្រជាក់។

៤) Dials Calendar (ឥតគិតថ្លៃ)

4.1

កម្មវិធីនេះ អាចឱ្យអ្នករៀបចំពេលវេលាបានត្រឹមត្រូវសម្រាប់ពេលវេលាមួយថ្ងៃពេញរបស់អ្នក។ វាអាចឱ្យអ្នកមើលឃើញនូវចន្លោះពេលរវាងកិច្ចការដែលត្រូវធ្វើ និងព្រឹត្តិការណ៍ផ្សេងៗ។

៥) Battery GO (តម្លៃ ០,៩៩ដុល្លារ)

5.1

កម្មវិធីនេះ នឹងអាចឱ្យអ្នកសន្សំសំចៃថ្មបានមួយកម្រិត ដែលស្រដៀងទៅ នឹងមុខងារ power-saving ដែរ។ ដូច្នេះវាមានប្រយោជន៍ខ្លះដែរសម្រាប់អ្នកចូលចិត្តលេងហ្គេម Pokemon Go។

៦) Flytube (ឥតគិតថ្លៃ)

6.1

កម្មវិធីនេះអាចឱ្យអ្នកមើលវីដេអូ YouTube ដែលអណ្ដែតលើផ្ទៃអេក្រង់ទូរស័ព្ទបានងាយស្រួល មានលក្ខណៈជា always-on-top។ លក្ខណៈនេះ នឹងផ្ដល់ភាពងាយស្រួលប្រើកម្មវិធីផ្សេងៗខណៈ ពេលកំពុងមើលវីដេអូ YouTube បានងាយស្រួល៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031