អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ដំណឹង​សម្រាប់​អ្នក​និយម​ប្រើ Telegram ​ដើម្បី​មាន​ការ​ប្រុងប្រយ័ត្ន​ព្រោះ Hacker ទើប​បាន​លួច​គណនី​អ្នក​នៅ​អ៊ីរ៉ង់​រាប់សិប!

ដំណឹង​សម្រាប់​អ្នក​និយម​ប្រើ Telegram ​ដើម្បី​មាន​ការ​ប្រុងប្រយ័ត្ន​ព្រោះ Hacker ទើប​បាន​លួច​គណនី​អ្នក​នៅ​អ៊ីរ៉ង់​រាប់សិប!

Telegram គឺជាកម្មវិធីសម្រាប់សន្ទនាដោយឆាត (chat) មួយ មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានអ្នកប្រើប្រមាណ ១០លានគណនី ប៉ុន្តែអ្នកប្រើទាំងនោះប្រហែលមិនមានសុវត្ថិភាពដូចអ្វីដែលគេបានគិតនោះទេ។ ផ្អែកតាមអ្នកស្រាវជ្រាវ Collin Anderson និង Claudio Guarnieri ដែលបានរាយការណ៍ប្រាប់បណ្ដាញព័ត៌មានរ៉យទ័រមុនគេ ឱ្យដឹងថា អ្នកប្រើ Telegram រាប់សិបគណនី ត្រូវបានគេ hack។

d78dde203e221c1324c183c3eba5f184

 

ការបំបែកប្រព័ន្ធសុវត្ថិភាពនេះ អាចឱ្យ hacker លួចយក និងភ្ជាប់ចូលប្រើគណនី Telegram អ្នកទាំងនោះបាន។ បែបនេះ គេនឹងអាចអានសារ និងបញ្ជីឈ្មោះ contact list ទាំងឡាយរបស់អ្នកប្រើ។ ការវាយប្រហារគឺធ្វើឡើងដោយព្យាយាមបំបែកថ្នាក់សន្តិសុខគណនីរបស់ Telegram ជាជាងការបំបែកប្រព័ន្ធវេចខ្ចប់សម្ងាត់ encryption ដែលការពារលើសារអេឡិចត្រូនិករវាងគណនីទាំងសងខាង។

នៅពេលអ្នកប្រើបន្ថែមការប្រើគណនីចាស់នៅលើឧបករណ៍ផ្សេងៗទៀត ឧបករណ៍ថ្មីទាំងនោះ ត្រូវបានអះអាងតាមការបញ្ជាក់ដោយសារ SMS ប៉ុន្តែប្រសិន SMS ត្រូវបានកាក់ទុក (ស្ទាក់) ដោយ Hacker នោះគណនីនឹងអាចត្រូវបានចម្លងទុក (clone) ទៅប្រើលើឧបករណ៍ដទៃបាន ទោះបី end-to-end encrypted chat នឹងមិនអាចភ្ជាប់ភ្ជាប់ប្រើនៅលើឧបករណ៍ថ្មីក៏ដោយ។ អ្នកប្រើ Telegram មានជម្រើសបន្ថែមពីលើការបន្ថែមលេខសម្ងាត់ (password) ដើម្បីដំណើរការ ប៉ុន្តែវាកម្រសម្រាប់អ្នកប្រើធ្វើវា។ ជាលទ្ធផល អ្នកដែលកាន់ប្រព័ន្ធទូរស័ព្ទរបស់ក្រុមហ៊ុននឹងអាចចម្លង (clone) គណនីដ៏ច្រើនសន្ធឹកសន្ធាប់៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30