អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > Facebook ទើប​ដាក់​ឱ្យ​ប្រើ​កម្មវិធី​ថ្មី Lifestage app ដែល​បង្កើត​ដោយ​ Developer អាយុ​ត្រឹម ១៩ឆ្នាំ

Facebook ទើប​ដាក់​ឱ្យ​ប្រើ​កម្មវិធី​ថ្មី Lifestage app ដែល​បង្កើត​ដោយ​ Developer អាយុ​ត្រឹម ១៩ឆ្នាំ

ថ្មីៗនេះ ក្រុមហ៊ុន Facebook ទើបបានប្រកាស ដាក់ចេញកម្មវិធី iOS ថ្មីមួយ ដែលបង្កើតដោយអ្នកក្មេងជំនាន់ក្រោយមានអាយុនៅវ័យក្មេងត្រឹមតែ ១៩ឆ្នាំ ប៉ុន្តែពោរពេញដោយសមត្ថភាពជាអ្នកសរសេរកម្មវិធីយ៉ាងល្អ។ កម្មវិធីនេះ មានឈ្មោះថា Lifestage ដែលសរសេរដោយបុរសវ័យក្មេងឈ្មោះ Michael Sayman។

apple1

កម្មវិធីនេះ Lifestage ត្រូវបានបង្កើតឡើងសម្រាប់តម្រូវគោលដៅអ្នកប្រើដែលមានវ័យចាប់ពី ២១ឆ្នាំចុះក្រោម។ Lifestage នឹងអាចទាក់ទាញចិត្តអ្នកប្រើភាគច្រើនគឺក្មេងជំទង់ ដែលវាអាចប្រែក្លាយជីវប្រវត្តិរបស់អ្នកនៅលើ Facebook បង្កើតទៅជា Video សម្រាប់ Profile របស់អ្នកបាន។

Lifestage-635x562

ជំនួសឱ្យការបន្ថែមរូប emoji ដូចជារូប smile, dislike, sad face ឬ happy face កម្មវិធីនឹងសួរទៅអ្នកតើចង់បង្កើតវីដេអូដែរឬទេ។ ប្រសិនអ្នកចង់បង្ហាញឱ្យមិត្តភ័ក្ដិរបស់អ្នកមើលឃើញពីក្បាច់រាំរបស់អ្នក អ្នកអាចធ្វើវាបានដូចគ្នា ដោយការថតវីដេអូនូវការរាំរបស់អ្នក។

បន្ទាប់ពីអ្នកបានបង្កើតវីដេអូជាច្រើនដែលអ្នកចង់ធ្វើរួចហើយ កម្មវិធី Lifestage នឹងបង្កើតវាទៅជាវីដេអូសម្រាប់ដាក់តាំងលើវីដេអូ Profile ដែល Friend របស់អ្នកអាចទស្សនាបាន។ វីដេអូឃ្លីបទាំងឡាយ ដែលអ្នកបានតាំងលើ Profile រួចហើយ ក៏អាចផ្លាស់ប្ដូរថ្មីផងដែរ ប្រសិនបើអ្នកយល់ថា វីដេអូនោះជារឿងអាម៉ាស់របស់អ្នក។

facebook-lightstage-800x419

ដើម្បីបង្កើតវីដេអូមួយសម្រាប់តាំងលើ Profile ដោយប្រើកម្មវិធី Lifestage អ្នកត្រូវបង្កើតគណនី (Sign Up) ហើយចុចរើសយកសាលា High school របស់អ្នក។ មិនយូរប៉ុន្មាននឹងមានការអះអាង ហើយអ្នកនឹងអាចមើលឃើញវីដេអូ Profile ពីមនុស្សដែលជា Friend ទាំងឡាយរៀននៅសាលាតែមួយ ហើយក៏ប្រហែលជាអ្នកដែលជិតដិតនឹងអ្នកបំផុតក៏ថាបាន។

យោងតាមក្រុមហ៊ុន Facebook បានលើកឡើងថា នៅពេលអ្នកបង្ហោះវីដេអូសម្រាប់ Profile ជាមួយកម្មវិធី Lifestage នោះ Profile នោះនឹងបង្ហាញជាសាធារណ ដូច្នេះអ្នករាល់គ្នាគឺអាចមើលឃើញ។ Lifestage គឺជាកម្មវិធីមានលក្ខណៈសាមញ្ញងាយស្រួលប្រើ ហើយដំណើរការបានជាមួយ iOS ដោយឥតគិតថ្លៃ៕

ទាញយក Lifestage ដោយឥតគិតថ្លៃពី Apple Store

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031