អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook នឹង​អនុញ្ញាត​ឱ្យ​បុគ្គល ឬ​សហគមន៍​ អាច​​ប្រើ​​មុខងារ Safety Check ដើម្បី​​ប្រាប់​ដំណឹង​សុវត្ថិភាព​ ខណៈ​ពិភពលោក​សំបូរ​គ្រោះអាសន្ន

Facebook នឹង​អនុញ្ញាត​ឱ្យ​បុគ្គល ឬ​សហគមន៍​ អាច​​ប្រើ​​មុខងារ Safety Check ដើម្បី​​ប្រាប់​ដំណឹង​សុវត្ថិភាព​ ខណៈ​ពិភពលោក​សំបូរ​គ្រោះអាសន្ន

ប្រ​ភព៖​​ mirror.co.uk

ក្រុមហ៊ុន Facebookកាលពីឆ្នាំ២០១៤ កន្លងទៅបានដាក់ចេញមុខងារ Safety Check ដែលជាសេវាកម្មអាចឱ្យអ្នកប្រើបណ្ដាញសង្គមខ្លួន ធ្វើការចែករំលែក ឬជូនដំណឹងបានរហ័សទៅកាន់មិត្តភ័ក្ដិ ឬក្រុមគ្រួសារ អំពីសុវត្ថិភាពរបស់ពួកគេ ខណៈទើបកើតមានគ្រោះថ្នាក់ធម្មជាតិ ឬសោកនាដកម្ម ឧទាហរណ៍ដូចជាគ្រោះរញ្ជួយដីនៅក្នុងប្រទេសអ៊ីតាលីកាលពីសប្ដាហ៍មុន និងករណីបាញ់ប្រហារនៅ Orlando ជាដើម។

2016-08-29-image-4

វាជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ Facebook ដើម្បីចូលរួមចំណែកក្នុងការផ្ដល់ភាពងាយស្រួលដល់ក្រុមសាច់ញាតិ ឬមិត្តភ័ក្ដិរបស់ជនរងគ្រោះ អាចដឹងបានយ៉ាងរហ័សថា ពួកគេមានសុវត្ថិភាពជាមួយមុខងារ Safety Check។ ក្រុមហ៊ុនបណ្ដាញសង្គមនេះកំពុងធ្វើការរួចរាល់ជាបណ្ដើរៗក្នុងការដាក់ឱ្យប្រើ Safety Check យ៉ាងទូលំទូលាយ។

ជំនួបនៅក្នុងសាលប្រជុំនៅក្នុងសាកលវិទ្យាល័យ Luiss នៃទីក្រុងរ៉ូមរបស់អ៊ីតាលីថ្មីៗ នេះ ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Facebook លោក Mark Zuckerber ត្រូវបានគេសាកសួរអំពីការប្រើប្រាស់ និងដំណើរការមុខងារ Safety Check នៅលើគណនីរបស់ពួកគេ។ លោក Zuckerberg អះអាងថា ក្រុមហ៊ុនកំពុងធ្វើកិច្ចការនេះ ហើយបានបន្ថែមថា៖

«នៅពេល Safety Check ចាប់ផ្ដើមដំណើរការមានរយៈពេល ២ឆ្នាំមកនេះ វាត្រូវបានបង្កើតក្នុងគោលបំណងសម្រាប់គ្រោះថ្នាក់ធម្មជាតិ។ ប៉ុន្តែចាប់ពីពេលនេះ យើងបានពង្រីកសេវាកម្មទៅលើករណីភេរវកម្ម វាយប្រហារថែមទៀត។ រឿងដែលត្រូវធ្វើបន្ទាប់ពួកយើងត្រូវការបង្កើត Safety Check ដែលបណ្ដាសហគមន៍អាចប្រើប្រាស់សម្រាប់រាយការណ៍គ្រោះមហន្តរាយបាន»៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930