អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > គន្លឹះ​យ៉ាង​ងាយស្រួលដើម្បី​ផ្ទេរ/បញ្ចូល (Transfer) ទិន្នន័យ​​ទាំងអស់​​ពី iPhone ​​ចាស់​របស់​អ្នកមកក្នុង iPhone 7

គន្លឹះ​យ៉ាង​ងាយស្រួលដើម្បី​ផ្ទេរ/បញ្ចូល (Transfer) ទិន្នន័យ​​ទាំងអស់​​ពី iPhone ​​ចាស់​របស់​អ្នកមកក្នុង iPhone 7

ប្រ​ភព៖​​ imore

តើមានវិធីអ្វីដែលងាយស្រួលបំផុត និងល្អបំផុតសម្រាប់ការផ្ទេរទិន្នន័យពី iPhone ស៊េរីចាស់ មក iPhone 7 ថ្មីរបស់អ្នក? ខាងក្រោមនេះ គឺជាវិធីសាស្ត្រ គឺមាន ២វិធី គឺ (១)-ប្រើ iTunes (២)-ប្រើ iCloud

១) របៀបផ្ទេរទិន្នន័យពី iPhone ស៊េរីចាស់មក iPhone 7 ដោយប្រើ iTunes
-ត្រូវប្រាកដថា អ្នកកំពុងដំណើរការកម្មវិធី iTunes ជំនាន់ចុងក្រោយបង្អស់
-ដោត iPhone ស៊េរីចាស់ មានទិន្នន័យដែលអ្នកចង់ផ្ទេរ ជាមួយកុំព្យូទ័រ Mac ឬ Windows PC
-បើកកម្មវិធី iTunes
-ចុចលើរូបតាង (icon) ទូរស័ព្ទ iPhone ស្ថិតនៅលើរបារម៉ឺនុយ
-ចុចលើ Back Up Now
-ចុចលើ Encrypt Backup និងបញ្ចូល Password
-ចុចរំលង (skip) លើ Backup Apps ប្រសិនកម្មវិធីសួរ។ (ព្រោះអ្នកក៏អាចទាញយកពី App Store មកវិញងាយស្រួល)
-ដកខ្សែភ្ជាប់ចេញពីទូរស័ព្ទ iPhone ចាស់នោះ នៅពេលរួចរាល់
-បិទ iPhone ចាស់
-ដកស៊ីមកាតចេញពី iPhone ចាស់

how-to-transfer-data-iphone-itunes-02

ចំណាំ៖ ត្រូវរង់ចាំដល់ការ backup ចង់សព្វគ្រប់មុនពេលអនុវត្តជំហានទាំងពីរចុងក្រោយខាងលើ។

-បន្ទាប់មកយកស៊ីមកាតទៅដោតចូល iPhone 7
-បើក (Turn On) iPhone 7
-ដោតខ្សែ ភ្ជាប់ទៅកាន់ Mac ឬ Windows PC
-ចុច Slde to set up នៅលើ iPhone
-ធ្វើតាមការណែនាំ ដោយជ្រើសរើសយកភាសា ហើយកំណត់ set up បណ្ដាញ Wi-Fi
-ចុច Restore from iTunes backup

how-to-transfer-data-iphone-itunes-03

-កម្មវិធី iTunes នៅលើ Mac ឬ Windows PC សូមចុចយក Restore from this backup
-ជ្រើសរើស recent backup ពីបញ្ជី list
-បញ្ចូល password ដែលអ្នកបានដាក់ នៅដំណាក់កាល backup

how-to-transfer-data-iphone-itunes-02-1

បញ្ជាក់៖ ល្បឿន backup និង restore យូរ ឬឆាប់ គឺអាស្រ័យលើទំហំទិន្នន័យដែលអ្នកចង់ backup និង restore។ iPhone អាចនឹងឡើងកម្ដៅខ្លាំងបន្តិចនៅដំណាក់កាល Backup និង Restore។

២) របៀបផ្ទេរទិន្នន័យរបស់អ្នកចូលទៅ iPhone 7 ដោយប្រើ iCloud
ប្រសិនអ្នកប្រើសេវាកម្មអនឡាញ របស់ Apple គឺ iCloud នោះអ្នកនឹងងាយស្រួល backup ទិន្នន័យសំខាន់ៗទុក។ សេវាកម្ម iCloud អាចឱ្យអ្នកផ្ទេរទិន្នន័យទាំងអស់របស់អ្នក ដោយមិនចាំបាច់ប្រើខ្សែ។ ដើម្បី backup និង restore តាម iTunes សូមអនុវត្តដូចខាងក្រោម៖

-អនុវត្តនៅលើ iPhone ចាស់ដែលអ្នកចង់យកទិន្នន័យចូលទៅ iPhone 7
-ត្រូវប្រាកដថា iPhone របស់អ្នក ឬ iPad បានភ្ជាប់ Wi-Fi រួចហើយ (ប្រសិន iPhone/iPad ជិតអស់ថ្ម សូមដោតសាកថ្មជាប់)
-បើកចូលទៅ Settings របស់ iPhone/iPad
-ចុចលើ iCloud
-ចុចលើ Backup
-ចុចលើ Back Up Now
-នៅពេល backup រួចរាល់ សូមបិទ iPhone ចាស់នោះ
-ដកស៊ីមកាតចេញពី iPhone ចាស់

1

បញ្ជាក់៖ មុននឹងអនុវត្តជំហានចុងក្រោយទាំងពីរខាងលើ ត្រូវរង់ចាំឱ្យដំណើរការ Backup ចប់សព្វគ្រប់ជាមុនសិន។

-ដោតស៊ីមកាតចូលទៅ iPhone 7
-បើក (turn on) iPhone 7
-ចុច slide ដើម្បីកំណត់ set up (slide to set up)
-អនុវត្តតាមការណែនាំជាលំដាប់ ដោយការជ្រើសរើសភាសា និងភ្ជាប់ Wi-Fi
-ចុចលើ Restore from iCloud backup
-Sign ចូលទៅគណនី iCloud account (ឬ Apple ID របស់អ្នក)

2

-ចុចលើ Next
-ចុច Agree ទៅលើឃ្លា Terms and Conditions និងចុច Confirm
-ជ្រើសរើសយក recent backup ពីបញ្ជី list

4

-បញ្ចូល Password នៃគណនី iCloud នៅពេលលោតផ្ទាំងសួររក ជាការស្រេច។

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​ត្រូវ​ព្យាយាម​បណ្ដុះ​ផ្នត់គំនិត​ទាំង​៥​យ៉ាង​នេះ ​ដើម្បី​​សាង​អនាគត​ដ៏​ជោគជ័យ​​នា​ពេល​ខាង​មុខ​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930