អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > Galaxy Note 7 ​នឹង​ត្រូវ​បន្ត​ដាក់​លក់​វិញ​ចាប់ពី​ថ្ងៃ​ទី២៨ កញ្ញា​នេះ បន្ទាប់​ពី​​ផ្អាក​លក់​​​កាលពី​ថ្ងៃ​ទី២ កញ្ញា​

Galaxy Note 7 ​នឹង​ត្រូវ​បន្ត​ដាក់​លក់​វិញ​ចាប់ពី​ថ្ងៃ​ទី២៨ កញ្ញា​នេះ បន្ទាប់​ពី​​ផ្អាក​លក់​​​កាលពី​ថ្ងៃ​ទី២ កញ្ញា​

នៅថ្ងៃទី២ កញ្ញាដើមខែនេះ ក្រុមហ៊ុន Samsung បានប្រកាសផ្លូវការ អំពីការប្រមូល Galaxy Note 7 ប្រមាណ ២,៥លានគ្រឿងដែលទើបចេញលក់មករោងចក្រវិញ ដើម្បីត្រួតពិនិត្យបញ្ហាថ្ម ជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកប្រើ ព្រោះវាឆាប់ឡើងកម្ដៅ រហូតអាចផ្ទុះឆេះបាន។ ដូចដែលប្រិយមិត្តបានដឹងហើយថា បញ្ហាថ្ម នៅលើស្មាតហ្វូនកូនកាត់ថេប្លេតនេះ គឺជាបញ្ហាចោទ និងជារឿងសំខាន់ដែលក្រុមហ៊ុនត្រូវតែប្រញាប់ដោះស្រាយ ព្រោះកន្លងមកមានរបាយការណ៍ថា Note 7 បានផ្ទុះឆេះ រហូតធ្វើឱ្យរថយន្តបុរសម្នាក់ឆេះដោយសារ ដោតសាកថ្មផេប្លេតនេះនៅក្នុងរថយន្ត។

160902041411-samsung-galaxy-note-7-fire-back-780x439

បើផ្អែកតាមរបាយការណ៍ពីបណ្ដាញព័ត៌មាន cnn ឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងបន្តដាក់លក់ Galaxy Note 7 នៅលើទីផ្សារមួយចំនួនឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែកញ្ញានេះហើយ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនស្មាតហ្វូនដែលក្ដោបក្ដាប់ចំណែកទីផ្សារធំជាងគេលើលោកនេះ បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តដាក់លក់ Galaxy Note 7 ឡើងវិញ នៅតាមបណ្ដាប្រទេសមួយចំនួន បន្ទាប់ពីការឆែកមើលគុណភាពថ្ម និងកំណត់បាននូវសុវត្ថិភាពដល់អ្នកប្រើហើយនោះ។

gsmarena_001

សូមបញ្ជាក់ថា បញ្ហាថ្មនៅលើ Galaxy Note 7 មានត្រឹម ០,១% ប៉ុណ្ណោះនៃម៉ូដែលទូរស័ព្ទនេះ ដែលបានចែកចាយលក់ទៅកាន់ពិភពលោកកាលពីពេលថ្មីៗពោលគឺអំឡុងខែសីហាកន្លងទៅ។ ការប្រមូល Galaxy Note 7 មកវិញនេះ សរុបជាទឹកប្រាក់ស្មើនឹងខ្ទង់ពាន់លានដុល្លារឯណោះ បើមើលតាមតម្លៃទីផ្សាររបស់ក្រុមហ៊ុនកូរ៉េបច្ចុប្បន្ន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031