អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​iPhone 7 Plus ត្រូវ​រុះរើ​​គ្រឿង​ក្នុង ប្រទះ​ឃើញ​មាន Speaker តែ​១ ដដែល ហើយ​ប៊ូតុង​ Home បង្កប់​ដោយ​ម៉ូឌុល​មិន​ប្រើ​​ Click ដូច​មុន

​iPhone 7 Plus ត្រូវ​រុះរើ​​គ្រឿង​ក្នុង ប្រទះ​ឃើញ​មាន Speaker តែ​១ ដដែល ហើយ​ប៊ូតុង​ Home បង្កប់​ដោយ​ម៉ូឌុល​មិន​ប្រើ​​ Click ដូច​មុន

ថ្មីៗនេះ បុរសម្នាក់បានបញ្ចេញវីដេអូអំពីការរុះរើគ្រឿងរបស់ទូរស័ព្ទ iPhone 7 Plus ដើម្បីស្វែងយល់អំពីការឌីហ្សាញផ្នែកខាងក្នុង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគេ មិនឃើញមានរន្ធកាសប្រភេទ 3.5mm នៅលើ iPhone 7 ទាំងពីរម៉ូដែលទៀតឡើយ។ ហើយប៊ូតុង Home នៅលើ iPhone ថ្មីនេះ ត្រូវបង្កប់ដោយម៉ូឌុលដែលមិនប្រើក្នុងការចុច (click) ដូចប៊ូតុងមាននៅលើ iPhone 6s ឡើយ។

បន្ទាប់ពីបានដោះមើលគ្រឿងក្នុង នៅលើទូរស័ព្ទ iPhone 7 គេ ពុំឃើញមានដុំបំពងសម្លេងចំនួន២ ដូចដែល Apple បានបញ្ជាក់ជាសាធារណៈនោះទេ ពោលគឺក្រុមហ៊ុននៅតែប្រើ speaker ចំនួន១ ដដែល គ្រាន់តែបន្ថែមក្បាលកាស (earpiece) សម្រាប់ stereo sound ប៉ុណ្ណោះ។

untitled-8

ថ្ម iPhone 7 Plus គឺធានាបាននូវសុវត្ថិភាព ដោយមានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរថ្ម។ សមត្ថភាពថ្មរបស់ iPhone 7 Plus គឺ 10.22Wh ទាបជាងមុន ប្រៀបធៀបនឹង iPhone 6s Plus ដែលមានថ្ម 10.45Wh។ ក្រុមហ៊ុន Apple អះអាងថា បានកែលំអលើថាមពលថ្ម ដោយអាចកាន់បានរយៈពេលយូរជាងមុន ទោះបីមិនបានបង្កើតថាមពលថ្មឱ្យខ្ពស់ជាងមុនក៏ដោយ។

iPhone 7 Plus ថែមទាំងជាស្មាតហ្វូនជំនាន់ដំបូងរបស់ Apple ដែលបានភ្ជាប់កាមេរ៉ាភ្លោះ (dual camera) នៅខាងក្រោយផងដែរ។ ម៉ូដែលទាំងពីរមានរូបរាងដូចគ្នាបេះបិទ ក្រោយតែខុសគ្នាលើទំហំអេក្រង់ និងលក្ខណៈសម្បត្តិមួយចំនួនប៉ុណ្ណោះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031