អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > iPhone 7 ​យក​ឈ្នះ iPhone 6s ​លើ​ការ​ធ្វើតេស្ត​ទម្លាក់​​កម្ទេច​អេក្រង់​​មុខ​ (Video)

iPhone 7 ​យក​ឈ្នះ iPhone 6s ​លើ​ការ​ធ្វើតេស្ត​ទម្លាក់​​កម្ទេច​អេក្រង់​​មុខ​ (Video)

iPhone 7 ថ្មីៗនេះ ទទួលបានពិន្ទុ 178000+ ក្រោយធ្វើតេស្តនៅលើ AnTuTu benchmark។ នេះបញ្ជាក់ថា iPhone 7 គឺមានសមត្ថភាពដំណើរការខ្ពស់ជាង iPhone 6s។ ខណៈ ការធ្វើតេស្តនៅលើ AnTuTu ដោយការធ្វើតេស្តទម្លាក់កំពូលទូរស័ព្ទទាំងពីរគឺ iPhone 7 និង iPhone 6s គេសង្កេតឃើញថា iPhone 7 មានភាពស៊ូទ្រាំនឹងការទម្លាក់ជាង iPhone 6s។ សូមទស្សនាវីដេអូខាងក្រោម៖

ដើម្បីធ្វើតេស្តឱ្យមានតម្លាភាព គេបានប្រើប្រាស់ម៉ាស៊ីន ដែលធ្វើការទម្លាក់តំណាលគ្នា ក្នុងរយៈពេលកម្ពស់ ៣,‌២ហ្វីតឬប្រហែល ១ម៉ែត្រ ដូចគ្នា។ ស្មាតហ្វូនទាំងពីរ ត្រូវបានធ្វើតេស្តទម្លាក់ទៅលើផ្នែកផ្សេងៗ គឺផ្នែកខ្នង បាតទូរស័ព្ទ ចំហៀងខាងប៊ូតុងសំឡេង និងផ្នែកខាងមុខ (អេក្រង់)។ ការធ្វើតេស្តដំបូងនៅលើផ្នែកចំហៀង ឬខ្នងនៃ iPhone គឺទទួលរងស្នាមឆ្កូតបន្តិចបន្តួចដូចគ្នា។ តែវាហាក់មានធ្ងន់ធ្ងរបន្តិចក្រោយពីបានទម្លាក់ចំផ្ទៃកញ្ចក់ខាងមុខ គឺមានស្នាមប្រេះច្រើន។

ក្រោយការធ្វើតេស្ត ៤ចំណុចនេះហើយ ឃើញថា ទាំង iPhone 7 និង iPhone 6s សុទ្ធតែអាចដំណើរការបានដដែល ពោលគឺចុច touchscreen នៅតែដំណើរការរលូន។ ក្រោយការធ្វើតេស្តនេះរួច ដល់ដំណាក់កាលទម្លាក់កម្ទេចចោលពោលគឺ ចង់ដឹងចំនួនដង នៃការទម្លាក់ចំផ្ទៃកញ្ចក់នៃ iPhone ទាំងពីរ តើម៉ូដែលណា ស៊ូទ្រាំបានច្រើនដងជាង។ ជាលទ្ធផលគេឃើញ iPhone 7 ស៊ូទ្រាំបានយូរជាង ដោយឆ្លងកាត់ការទម្លាក់រហូតដល់ ៨ដង ទើបអេក្រង់គាំង touch ចុចលែងបាន ខណៈដែល iPhone 6s ទ្រាំបានតែ ៥ដង ក៏ខូច touch ចុចលែងស៊ី៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031