អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > HTC ស្ងាត់ៗ​សម្ពោធ​ស្មាតហ្វូន​ទំនើប​ស៊េរី​ថ្មី HTC Desire 10 Pro ​អេក្រង់ ៥,៥អ៊ីញ FullHD, RAM 4GB តែ​មិន​ប្រាប់​តម្លៃ

HTC ស្ងាត់ៗ​សម្ពោធ​ស្មាតហ្វូន​ទំនើប​ស៊េរី​ថ្មី HTC Desire 10 Pro ​អេក្រង់ ៥,៥អ៊ីញ FullHD, RAM 4GB តែ​មិន​ប្រាប់​តម្លៃ

Desire 10 Pro បន្ទាប់ពីលេចឮព័ត៌មានកន្លងមក ឥឡូវនេះត្រូវក្រុមហ៊ុន HTC សម្ពោធចេញផ្លូវការហើយ អមដោយលក្ខណៈ សម្បត្តិខ្ពស់ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនតៃវ៉ាន់នេះ បំពាក់ដោយឈីប MediaTek Helio P10 និងមាន RAM 4GB។

htc-desire-10-pro

HTC Desire 10 Pro បានបំពាក់មកជាមួយអេក្រង់ទំហំ ៥,៥អ៊ីញកម្រិត Full HD 1920x1080px មានកាមេរ៉ាមុខទំហំ 13MP ឌីហ្សាញតម្រូវនឹងអ្នកដែលចូលចិត្តថតរូប selfie។ កាមេរ៉ាមុខនេះមានកម្រិត f/2.2 aperture និង BSI sensor plus អាចថតរូប selfie បានច្បាស់។ កាមេរ៉ាក្រោយរបស់វាមានទំហំ 20MP មាន BSI sensor, Laser Auto Focus, HDR និងជាច្រើនទៀត។

gsmarena_003

gsmarena_001

Desire 10 Pro ជាស្មាតហ្វូនប្រើស៊ីម២ មានកម្រិតថាមពលថ្ម 3000mAh។ វាមានមេម៉ូរីម៉ាស៊ីនទំហំ 64GB ហើយអាចបន្ថែមកាត microSD ដល់ 2TB។ យ៉ាងណា ក្រុមហ៊ុន HTC មិនបានបញ្ជាក់តម្លៃនៅលើ Desire 10 Pro នៅឡើយ ប៉ុន្តែគេរំពឹងថា វានឹងមានលក់នៅលើទីផ្សារចាប់ពីខែក្រោយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728