អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > LeEco ​ទើប​​សម្ពោធ​​កំពូល​ស្មាតហ្វូន​​ថ្មី LePro 3 ​ប្រើ​ឈីប Snapdragon 821, មាន Fingerprint, ថ្ម 4070mAh, RAM 6GB ​តម្លៃ​ចាប់ពី $270

LeEco ​ទើប​​សម្ពោធ​​កំពូល​ស្មាតហ្វូន​​ថ្មី LePro 3 ​ប្រើ​ឈីប Snapdragon 821, មាន Fingerprint, ថ្ម 4070mAh, RAM 6GB ​តម្លៃ​ចាប់ពី $270

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន LeEco ទើបសម្ពោធស្មាតហ្វូនស៊េរីថ្មី ដែលមានសមត្ថភាពខ្ពស់បំពាក់ដោយ RAM 6GB មានម៉ូដែល LePro 3។ ក្រៅពីមាន RAM ទំហំធំហើយនោះ LePro 3 ក៏នៅបានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិពិសេសៗផ្សេងទៀត គួរឱ្យចាប់អារម្មណ៍។

leeco-le-pro-3

ស្មាតហ្វូន LeEco LePro 3 ត្រូវបានបំពាក់ឈីប Qualcomm Snapdragon 821 ដែលជាបន្ទះឈីបជំនាន់ចុងក្រោយ ល្បឿន 2.35GHz Quad-Core ជាមួយ Adreno 530 GPU អមដោយ RAM 6GB មានអេក្រង់ទំហំ ៥,៥អ៊ីញកម្រិត Full HD 1920x1080px និងមានមេម៉ូរីម៉ាស៊ីនទំហំ 64GB។ LePro 3 ក៏មានម៉ូដែលផ្សេងមួយទៀត ដែលចែកទៅតាមលក្ខណៈសម្បត្តិនៃ RAM និងមេម៉ូរីពោលគឺម៉ូដែលមាន RAM 4GB និងមេម៉ូរី 32GB មួយទៀត (ម៉ូដែលទាំងពីរសុទ្ធតែអាចបន្ថែម microSD ដល់ 128GB)។ LePro 3 ក៏មានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ Quick Charge ផងដែរ ដែលអាចសាកថ្មចាប់ពី ០% ទៅ ៥០% ដោយប្រើពេលតែ ៣០នាទី។

le-pro3-2

le-pro3-3

លក្ខណៈសម្បត្តិផ្សេងៗនៅលើ LePro 3 គឺមានកម្រិតថាមពលថ្មធំរហូតដល់ 4070mAh អមដោយបច្ចេកវិទ្យាសាកថ្មឆាប់ពេញ Quick Charge 3.0 ហើយមានកាមេរ៉ាមុខទំហំ 8MP ថតរូប selfie បានច្បាស់ និងកាមេរ៉ាក្រោយទំហំ 16MP។ ស្មាតហ្វូន RAM ធំរបស់ចិននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ប្រើប្រាស់សូហ្វ៊ែរ EUI 5.8 ហើយមានមុខងារស្កេនក្រយៅដៃ Fingerprint នៅលើប៊ូតុងក្រោយ។

le-pro3-4

LePro 3 ដែលមាន RAM 4GB និងមេម៉ូរី 32GB នឹងមានតម្លៃប្រហែល ២៧០ដុល្លារ ហើយ LePro 3 មាន RAM 6GB អមដោយមេម៉ូរី 64GB នឹងមានតម្លៃ ៣០០ដុល្លារ។ ក៏មានជំនាន់ Zhang Yimou edition ផងដែរ គឺ LePro 3 បំពាក់ RAM 4GB អមដោយមេម៉ូរី 64GB តម្លៃ ៣៧៤ដុល្លារ ហើយ LePro 3 ដែលមាន RAM 6GB អមដោយមេម៉ូរី 128GB នឹងមានតម្លៃ ៤៤៩ដុល្លារអាមេរិក៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30