Apple ​ចំណាយ​ថ្លៃ​ដើម ​ផលិត iPhone 7 ​១គ្រឿង​អស់​តែ ២២៤,៨ដុល្លារ​ទេ!

ផ្សាយចេញ ៖ 22-Sep-2016 6:06 am

ប្រ​ភព៖​​ uk.pcmag.com

ប្រិយមិត្តប្រហែលចង់ដឹងហើយថា តើ iPhone 7 ត្រូវក្រុមហ៊ុន Apple ចំណាយថ្លៃដើមអស់ប៉ុន្មានលុយ បើមានលក់លើទីផ្សារថ្លៃកប់ពពករហូតដល់ខ្ទង់ពាន់ដុល្លារនោះ។ តាមធម្មតា iPhone មួយគ្រឿង ត្រូវក្រុមហ៊ុនចំណាយថ្លៃផលិតមិនលើសពី ៣០០ដុល្លារនោះទេ។ ជាក់ស្ដែងរបាយការណ៍ពីគេហទំព័រ his ឱ្យដឹងថា ក្រុមហ៊ុន Apple ចំណាយថ្លៃដើមផលិត iPhone 7 មួយគ្រឿងអស់ត្រឹមតែ ២២៥ដុល្លារប៉ុណ្ណោះ។


iphone-7-teardown


២២៤,៨ដុល្លារ ជាតម្លៃ iPhone 7 មួយគ្រឿង ដែលវាជាតម្លៃនៃសមាសធាតុទាំងអស់ (BOM) ដែលតម្លៃនេះ ខ្ពស់ជាង ថ្លៃដើមផលិត iPhone 6s កាលពីឆ្នាំមុន ប្រហែល ១៣ដុល្លារ។ ទោះជាយ៉ាងណា ថ្លៃដើមនៃអេក្រង់ iPhone 7 គឺមានតម្លៃធូរជាង iPhone 6s ទៅវិញទេ គឺ ៤៣ដុល្លារ ទល់នឹង ៥២,៥ដុល្លារ។សម្រាប់ banseband modem នៅលើ iPhone 7 មានតម្លៃ ៣៤ដុល្លារ ហើយឈីប A10 Fusion រួមជាមួយប្រព័ន្ធខ្សែភ្លើង មានតម្លៃ ២៧ដុល្លារ។


download


ទោះបីថ្លៃដើមផលិត iPhone 7 ខ្ពស់ជាង iPhone 6s បន្តិចក៏ដោយ ក្រុមហ៊ុន Apple នៅតែអាចរក្សាលំនឹងនៃប្រតិបត្តិការកើបប្រាក់លក់ទូរស័ព្ទពី iPhone 7 បានល្អដដែល ព្រោះសង្កេតឃើញថា វាពិតជាទទួលបានការចាប់អារម្មណ៍ពីសាធារណជន ដោយសារលក្ខណៈ សម្បត្តិទំនើបៗរបស់វា។ សូមបញ្ជាក់ថា iPhone 7 មានលក់ក្នុងតម្លៃចាប់ពី ៦៥០ដុល្លារនៅលើទីផ្សារមួយចំនួន ខណៈដែលតម្លៃ iPhone 7 ទំហំ 32GB លក់នៅលើទីផ្សារប្រទេសកម្ពុជាពេលនេះ មានតម្លៃរហូតដល់ ៩៥០ដុល្លារ (គិតត្រឹមថ្ងៃទី២២ កញ្ញា)៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ www.phonearena.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared