អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > iPhone 7 មាន​បញ្ហា​ទៀត​ហើយ ម្ដង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​គុណភាព​​សំឡេង​​ពេល​ខល​ទូរស័ព្ទ​​ម្ដង

iPhone 7 មាន​បញ្ហា​ទៀត​ហើយ ម្ដង​នេះ​គឺ​ពាក់ព័ន្ធ​នឹង​គុណភាព​​សំឡេង​​ពេល​ខល​ទូរស័ព្ទ​​ម្ដង

មកដល់ពេលនេះ iPhone 7 និង iPhone 7 Plus បានធ្លាក់ដល់ដៃអ្នកប្រើកាន់តែច្រើនទូទាំងសាកលលោក ក្នុងនោះអតិថិជនដែលជាអ្នកប្រើ iPhone ស៊េរីថ្មីនេះ នៅក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមកើនឡើងផងដែរ។ នេះបើមើលតាមសកម្មភាពលក់ iPhone 7 / 7 Plus នៅតាមបណ្ដាហាងក្នុងរាជធានីភ្នំពេញ។

ទន្ទឹមនោះ iPhone 7 ក៏មានលេចចេញចំណុចខ្សោយ ដែលជាបញ្ហាផ្សេងៗផងដែរ ប៉ុន្តែក្រុមហ៊ុន Appleមិនទាន់បានចេញមុខបកស្រាយចំពោះបញ្ហាទាំងនោះនៅឡើយ ជាក់ស្ដែងសំឡេងឮសូរចេញពីខាងក្នុងទូរស័ព្ទ។ រីឯរបាយការណ៍ថ្ងៃនេះ បានឱ្យដឹងនូវបញ្ហាថ្មីមួយទៀតនៅលើ iPhone 7 នោះគឺទៅលើគុណភាពសំឡេងខលទូរស័ព្ទ។

ផ្អែកតាមវេទិកាបញ្ចេញមតិគាំទ្រ (support forums) របស់ Apple ដែលរាយការណ៍ដោយគេហទំព័រ AppleInsider ឱ្យដឹងថា អ្នកប្រើ iPhone 7 និង 7 Plus ខ្លះ បានរាយការណ៍បញ្ហាគុណភាពសំឡេងខលលើទូរស័ព្ទរបស់ពួកគេ។ ប្រភពបានឱ្យដឹងថា បញ្ហាសំឡេងគឺថា នៅពេលស្ដាប់ភាគីសន្ទនាទូរស័ព្ទ សំឡេងឆ្លងឆ្លើយមក គឺមានលក្ខណៈខ្សោយ ហាក់ដូចជាភាគីកំពុងនិយាយឆ្ងាយពីទូរស័ព្ទ ខណៈដែលគេដាក់ទូរស័ព្ទជិតមាត់សោះនោះ។ ភាគច្រើននៃអ្នករាយការណ៍ គឺប្រើប្រាស់ iPhone 7 Plus។

យ៉ាងណា ក្រុមហ៊ុនមិនទាន់ចេញមុខបកស្រាយ និងផ្ដល់ការជួសជុលទៅលើបញ្ហានេះនៅឡើយ ប៉ុន្តែអ្នកខ្លះសន្និដ្ឋានថា អាចបណ្ដាលមកពីមាឌសំឡេង (Volume) មិនទាន់ត្រូវបានបើក ឬដំឡើងឱ្យបានខ្លាំង។ វាអាចបណ្ដាលមកពីផ្នែក Hardware ហើយក៏អាចមកពី Software ដែរ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930