Galaxy S8 ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់ 4K ក្រាហ្វិក​ (GPU) សមត្ថភាព​ខ្ពស់, ថ្ម 4200mAh កាន់​យូរ​ជាង​មុន ៤០% ​និង​កាមេរ៉ា 30MP - Biz Khmer

Galaxy S8 ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់ 4K ក្រាហ្វិក​ (GPU) សមត្ថភាព​ខ្ពស់, ថ្ម 4200mAh កាន់​យូរ​ជាង​មុន ៤០% ​និង​កាមេរ៉ា 30MP

ផ្សាយចេញ ៖ 27-Sep-2016 6:54 pm

គំរូ Galaxy S8

ប្រ​ភព៖​​ www.concept-phones.com

បន្ទាប់ពីរាសីធ្លាក់ចុះ ដោយសារមានបញ្ហាថ្ម នៅលើ Galaxy Note 7 ដែលអាចប៉ះពាល់ដល់តួលេខលក់ ព្រមទាំងប្រាក់ចំណូលរបស់ Samsung ដូច្នេះមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនកូរ៉េល្បីឈ្មោះនេះ អាចនឹងពន្លឿនការផលិតចេញ Galaxy S8 ដើម្បីស្ដារស្ថានការណ៍ឱ្យល្អវិញ ព្រោះ Note 7 មានបញ្ហាថ្ម អាចធ្វើឱ្យបណ្ដាសាធារណជនលែងហ៊ានប្រើ ឬអ្នកខ្លះបាត់ទំនុកចិត្តខ្លះ។ យោងតាមរបាយការណ៍ថ្មីនេះ បានធ្វើការរំពឹងទុកថា Galaxy S8 នឹងរឹតតែទំនើប លក្ខណៈសម្បត្តិខ្ពស់ជាងជំនាន់មុន ពិសេសទៅលើបច្ចេកវិទ្យាអេក្រង់ 4K, ថាមពលថ្មខ្លាំងរហូតដល់ 4200mAh និងមានកាមេរ៉ាធំជាងមុនដល់ទៅ 30MP។


untitled-5


បច្ចេកវិទ្យាអេក្រង់ថ្មីកម្រិត 4K នៅលើ Galaxy S8 នឹងបន្ថែមបទពិសោធន៍ថ្មីសម្រាប់ការប្រើប្រាស់ជាមួយឧបករណ៍ VR ផ្ដល់រូបភាពកាន់តែច្បាស់ត្រជាក់ភ្នែក នាំអារម្មណ៍របស់អ្នក ហាក់ដូចជាស្ថិតក្នុងពិភពពិតជាក់ស្ដែង។ Galaxy S8 នឹងប្រើប្រាស់បន្ទះឈីបថ្មី Exynos 8895 ប្រើក្រាហ្វិកសមត្ថភាពខ្ពស់បំផុត Mail-G71 mobile GPU របស់ ARM។ S8 អាចនឹងត្រូវក្រុមហ៊ុនឌីហ្សាញឱ្យមានរចនាបថថ្មីមួយបែបផ្សេងទៀត មិនឱ្យដូចស៊េរី Galaxy S7 ឬ Note 7។


untitled-4


Galaxy S8 ត្រូវគេរំពឹងថា នឹងមានសមត្ថភាពដំណើរការលឿនជាងមុន ២០% ថ្មកាន់បានយូរជាងមុន ៤០% និងមានល្បឿនបញ្ជូនទិន្នន័យចំពោះកាតមេម៉ូរីបន្ថែមក្រៅ លឿនជាងមុន ២០% ផងដែរ។ Galaxy S8 ត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ ៥,២អ៊ីញ អមដោយកម្រិត resolution ទំហំ 2160x4096px ដែលបង្កើនពីកម្រិត 1440x2560px មាននៅលើ Galaxy S7 បច្ចុប្បន្ន។


untitled-3


Galaxy S ជំនាន់ទី៨ ក៏នឹងមានសមត្ថភាពកាមេរ៉ាខ្ពស់ជាងមុន អាចមានទំហំរហូតដល់ទៅ 30MP ហើយកាមេរ៉ាមុខទំហំ 9MP, ថ្ម 4200mAh មានមុខងារស្កេនក្រយៅដៃ retina និង fingerprint, មេម៉ូរីទំហំ 64GB ឬ 128GB (អាចបន្ថែម microSD) ហើយមានអំពូលបញ្ចាំងស្លាយដ៍តូចមួយ Mini projector។



Galaxy S8 នឹងត្រូវក្រុមហ៊ុន Samsung សម្ពោធផ្លូវការនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក MWC 2017 ដើមឆ្នាំក្រោយ អំឡុងខែកុម្ភៈ។ តម្លៃ S8 អាចចាប់ពី ៨៥០ដុល្លារអាមេរិក៕



ប្រែសម្រួលដោយ ៖ រឹទ្ធិរាជ
ប្រភព ៖ www.techspot.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared