អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple ​បង្កើត​ចំនួន​កុម្ម៉ង់​ទិញ​សមាសធាតុ​ iPhone 7 ​បន្ថែម ដើម្បី​ពន្លឿន​ចង្វាក់​ផលិតកម្ម​ឱ្យ​ទាន់​តម្រូវការ​ទីផ្សារ

Apple ​បង្កើត​ចំនួន​កុម្ម៉ង់​ទិញ​សមាសធាតុ​ iPhone 7 ​បន្ថែម ដើម្បី​ពន្លឿន​ចង្វាក់​ផលិតកម្ម​ឱ្យ​ទាន់​តម្រូវការ​ទីផ្សារ

iPhone 7 និង 7 Plus ត្រូវបានក្រុមហ៊ុន Apple បញ្ចេញលក់នៅលើទីផ្សារប្រហែល ២សប្ដាហ៍មកនេះ ឃើញថា ពិតជាទទួលបានការគាំទ្រពីសាធារណជនជាច្រើន តាមរយៈមុខងារ និងបច្ចេកវិទ្យាទំនើបៗមាននៅលើកំពូលទូរស័ព្ទនេះ។ យ៉ាងណា តម្រូវការអាចហក់ឡើងខ្ពស់ ហើយក្រុមហ៊ុន អាចផ្គត់ផ្គង់មិនទាន់ពេល ប្រសិនមិនបានយកចិត្តទុកដាក់។ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍ថ្ងៃនេះ ឱ្យដឹងថា ពេលនេះ Apple កំពុងបង្កើនការបញ្ជាទិញស្តុកទុកនូវសមាសធាតុរបស់ iPhone ដើម្បីបំពេញតម្រូវការទីផ្សារ។

ក្រុមហ៊ុន Apple បានបង្កើនចំនួនកុម្ម៉ង់ទិញចូលសមាសធាតុ iPhone 7 នៅត្រីមាសទី៤ ឆ្នាំ២០១៦ នេះ ប្រមាណពី ២០% ទៅ ៣០% ខ្ពស់ជាងការរំពឹងទុក។ នេះដោយយោងតាមសេចក្ដីរាយការណ៍ពីក្រុមហ៊ុនជាដៃគូផ្គត់ផ្គង់បន្ទះ touch មានស្នាក់ការនៅតៃវ៉ាន់។ ក្រុមហ៊ុនផលិត touch panel ឈ្មោះ TPK និង General Interface Solution (GIS) បានទទួលផ្គត់ផ្គង់បន្ទះ touch panel របស់ខ្លួនបំពាក់នៅលើ iPhone 7 ទាំងពីរម៉ូដែល ហើយថ្មីៗនេះ Apple បានធ្វើការកុម្ម៉ង់ទិញចំនួនកាន់តែច្រើនពី GIS ថែមទៀត។ នេះបើតាមការអះអាងពីប្រភពដដែ។

នៅខណៈពេលនេះ ក្រុមហ៊ុន Apple មិនទាន់បានបញ្ចេញតួលេខលក់ iPhone 7 ទាំងពីរម៉ូដែលនៅឡើយ ថ្វីត្បិតវាហាក់ដូចជា ទទួលបានការពេញនិយមពីសាធារណជនទៅលើបច្ចេកវិទ្យាថ្មីៗ និងមុខងារពិសេសៗនៅលើស្មាតហ្វូននេះក៏ដោយ។ យើងប្រហែលត្រូវរង់ចាំរហូតដល់របាយការណ៍សារពើពន្ធប្រចាំត្រីមាសបន្ទាប់ ទើបដឹងពីតួលេខលក់ iPhone 7/ 7 Plus ផ្លូវការពី Apple៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

​លោក​ John C Maxwell បង្ហាញ​ពី​លក្ខណៈ​ពិសេស​ទាំង​៥​យ៉ាង​របស់​មនុស្ស​ដែល​​​ចេះ​ប្រើ​​ពេលវេលា​យ៉ាង​​​​​ឆ្លាតវៃ​​

គន្លឹះ​សំខាន់ៗ​ទាំង​៨​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ ​​សម្រាប់​សហគ្រិន​វ័យក្មេង​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930