អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Facebook ​ចេញ​កម្មវិធី​ផ្ញើ​សារ​ថ្មី “Messenger Lite” សម្រាប់​ប្រើ​នៅ​លើ​ទូរស័ព្ទ​ស៊េរី​ទាបល្បឿន​យឺត

Facebook ​ចេញ​កម្មវិធី​ផ្ញើ​សារ​ថ្មី “Messenger Lite” សម្រាប់​ប្រើ​នៅ​លើ​ទូរស័ព្ទ​ស៊េរី​ទាបល្បឿន​យឺត

ប្រ​ភព៖​​ www.engadget.com

ក្រុមហ៊ុន Facebook ថ្មីៗនេះ បានប្រកាសចេញកម្មវិធីផ្ញើសារជំនាន់ថ្មី “Lite” សម្រាប់ដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធីផ្ញើសារ Messenger Lite នេះ ត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ភាពងាយស្រួលប្រើប្រាស់នៅលើទូរស័ព្ទធុនមធ្យម ពោលគឺមានល្បឿនមិនសូវលឿន។

កម្មវិធី Messenger Lite មានទំហំតូច ចំណេញទំហំមេម៉ូរីជាងការប្រើកម្មវិធី Facebook Messenger ធម្មតា។ ម្យ៉ាងទៀត Messenger Lite នេះ ពុំត្រូវការទាល់តែ ស្មាតហ្វូនស៊េរីខ្ពស់ ទើបដំណើរការរលូននោះទេ តែវាក៏នឹងដើរស្រួលនៅលើទូរស័ព្ទស៊េរីទាប មាន RAM តូច CPU មិនខ្លាំង ឬខ្សោយអ៊ីនធឺណិតក៏ដោយ ខុសពីលក្ខណៈរបស់កម្មវិធី Facebook Messenger បច្ចុប្បន្ន។

Messenger Lite ត្រូវបានបង្កើតសម្រាប់ដំណើរការនៅលើទូរស័ព្ទ Android ធុន មធ្យម ឬស៊េរីទាបក៏បាន ព្រោះវាមានទំហំស្រាល និងមិនចាំបាច់មាន RAM ធំ CPU លឿនពេកនោះទេ។ នៅដំណាក់កាលដំបូងនេះ ក្រុមហ៊ុន Facebook បានដាក់ឱ្យកម្មវិធី Messenger Lite នេះដំណើរការនៅតាមបណ្ដាប្រទេសមួយចំនួន រួមមាន៖ ប្រទេសកេនយ៉ា ម៉ាឡេស៊ី ស្រីលង្កា ទុយណេស៊ី និង Venezuela ជាដើម៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30