អត្ថបទថ្មីបំផុត
Home > បច្ចេកវិទ្យា > Samsung ​ចេញ​​ទូរស័ព្ទ​ថ្មី តែ​​ប្រើ​​ឈ្មោះ​ចាស់​ គឺ Galaxy A8 ​ស៊េរី​ឆ្នាំ២០១៦ ​មាន​ស្កេន​ក្រយៅដៃ Fingerprint (តម្លៃ​ ៥៨០ដុល្លារ)

Samsung ​ចេញ​​ទូរស័ព្ទ​ថ្មី តែ​​ប្រើ​​ឈ្មោះ​ចាស់​ គឺ Galaxy A8 ​ស៊េរី​ឆ្នាំ២០១៦ ​មាន​ស្កេន​ក្រយៅដៃ Fingerprint (តម្លៃ​ ៥៨០ដុល្លារ)

ស្មាតហ្វូន Samsung ស៊េរីថ្មី Galaxy A8 (2016) ពេលនេះ ត្រូវក្រុមហ៊ុនសម្ពោធចេញផ្លូវការ ដើម្បីបញ្ចប់ការសង្ស័យទៅនឹងចចាមអារ៉ាមអំពីលក្ខណៈសម្បត្តិ និងរូបរាង រយៈពេល ប៉ុន្មានសប្ដាហ៍កន្លងមក។ Galaxy A8 មានការឌីហ្សាញស្រដៀងនឹងជំនាន់មុន ដែលមានតួផលិតពីលោហធាតុ តែអ្វីដែលថ្មី គឺស្មាតហ្វូនថ្មីនេះ បានបំពាក់មុខងារ Always On ដូចមាននៅលើ Galaxy S7 ដែរ។ អេក្រង់របស់វាមានទំហំ ៥,៧អ៊ីញ កម្រិត 1920x1080px និងបំពាក់ឈីប Exynos 7420 អមដោយ RAM 3GB និងមេម៉ូរី 32GB។

aass

ចំពោះលក្ខណៈសម្បត្តិដទៃទៀតរួមមាន៖ កាមេរ៉ាទំហំ 16MP និងកាមេរ៉ាមុខទំហំ 8MP មានថាមពលថ្ម 3500mAh។ ចំណុចលេចធ្លោនិងថ្មី នៅលើ A8 ស៊េរី២០១៦ នេះ គឺបានបំពាក់មុខងារស្កេនក្រយៅដៃ fingerprint និងដំណើរការដោយ Android 6.0.1 Marshmallow ពីក្នុងប្រអប់ស្រាប់។

ក្រុមហ៊ុននឹងដាក់ឱ្យបញ្ជាទិញ Galaxy A8 ស៊េរី២០១៦ នេះក្នុងពេលឆាប់ៗខាងមុខ នៅលើទឹកដីកំណើត (ទីផ្សារកូរ៉េ)។ យ៉ាងណា ម៉ូដែល Galaxy A8 ពណ៌ខៀវត្រូវបានដាក់លក់ដោយក្រុមហ៊ុន SK Telecom ក្នុងតម្លៃប្រហែល ៥៨០ដុល្លារ ចាប់ពីថ្ងៃទី១ តុលានេះរួចមកហើយ។ យ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់កាលបរិច្ឆេទក្នុងការចេញលក់ Galaxy A8 នេះ នៅលើទីផ្សារអន្តរជាតិនៅឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

ផ្នត់គំនិត​សំខាន់ៗ​ទាំង​នេះ​​ហើយ ​ធ្វើ​ឲ្យ​បុគ្គល​​​​មាន​វ័យ​​ខ្ទង់​២០​សោះ​ ​ជោគជ័យ​ខ្លាំង​ក្នុង​លោក​នេះ​!​​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

កុំធ្លាក់ចូល​ក្នុង​អន្ទាក់​ចិត្តសាស្ត្រ​​នៃ​ការ​ប្រើ​ប្រាស់​លុយ​ទាំង​៤​នេះ​ឲ្យ​សោះ

អត្ថបទពាណិជ្ជកម្ម​

អបអរសាទរ​ដល់​គូស្វាមី​ភរិយាថ្មី ចំនួន ១០គូ ឈ្នះដំណើរកំសាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅប្រទេសសិង្ហបុរី

ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ឆ្នោត​លើក​ទី ៣​រដូវ​កាល​ថ្មី​ជូន​គូ​ស្វាមីភរិយា​ថ្មី​ ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ​ឆ្នាំ ២០១៧

​​«ការ​អភិវឌ្ឍ​វិថី​លើ​អាជីព​គណនេយ្យ និង ហិរញ្ញវត្ថុ​» ​សម្រាប់​​អ្នក​ចង់​ដឹង​ពី​គណនេយ្យ​កាន់​តែ​ទូលំទូលាយ!

ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31