អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > គន្លឹះ ៥យ៉ាង​ដើម្បី​ប្រើប្រាស់ Facebook ប្រកប​ដោយ​ភាព​ឆ្លាតវៃ និង​មិន​ឥត​ប្រយោជន៍

គន្លឹះ ៥យ៉ាង​ដើម្បី​ប្រើប្រាស់ Facebook ប្រកប​ដោយ​ភាព​ឆ្លាតវៃ និង​មិន​ឥត​ប្រយោជន៍

តាមរយៈ Facebook មានការពេញនិយមប្រើប្រាស់ខ្លាំងមិនថានៅក្រៅប្រទេស ឬក្នុងប្រទេសកម្ពុជានោះ អ្នកប្រើជាច្រើនកំពុងទាញយកអត្ថប្រយោជន៍ពី Facebook បានច្រើន ដូចជាការភ្ជាប់ទំនាក់ទំនងគ្នាងាយស្រួល ការទទួលបានចំណេះដឹង បទពិសោធន៍ផ្សេងៗ និងងាយស្រួលផ្សព្វពាណិជ្ជកម្ម ។ល។

ទោះជាយ៉ាងណា ប្រសិនអ្នកប្រើមិនចេះគ្រប់គ្រងការប្រើឱ្យមានអត្ថប្រយោជន៍ទេ នោះផលវិបាកអាចកើតមានមិនខាន។ ជាក់ស្ដែង ការយកពេលច្រើនជ្រុលក្នុងការប្រើប្រាស់ ឬការប្រើប្រាស់ដោយមិនមានភាពឆ្លាតវៃ ចេះទាញប្រយោជន៍ដល់ខ្លួនជាដើម។ ខាងក្រោមនេះ គឺជាគន្លឹះ ៥យ៉ាងដើម្បីប្រើប្រាស់ Facebook ប្រកបដោយភាពឆ្លាតវៃ និងមិនឥតប្រយោជន៍៖

១) មិនចាំបាច់មាន friend ជាមួយសត្រូវ ឬអ្នកមានជម្លោះជាមួយ ឬអ្នកដែលមិនចូលចិត្ត
នេះគឺពិតជាគំនិតល្អមួយ ក្នុងការ Unfriend នរណាម្នាក់ដែលអ្នកគិតថា មិនចាំបាច់មាន friend ជាមួយ ឬទោះបីមាន friend ជាមួយក៏គ្មានបានការនោះ។ ការមាន friend ជាមួយមនុស្សបែបនេះគឺអាចធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនៅពេលឃើញអ្នកនោះបង្ហោះ ឬមានសកម្មភាពផ្សេងៗបែរជាធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ។ មានន័យថា friend ម្នាក់នោះ មិនបានជាផ្នែកមួយផ្ដល់អត្ថប្រយោជន៍សូម្បីតែបន្តិចដល់លោកអ្នក។ យ៉ាងណា អ្នកក៏អាចប្រើការ Unfollow ជំនួសការ Unfriend ក៏បាន ជៀសវាងមើលមុខគ្នាមិនចំ។

២) កំណត់ដែនកំណត់ក្នុងការដែលឱ្យមនុស្សអាចមើលឃើញអ្វីដែលអ្នកបង្ហោះ Post
ភាគច្រើននៃអ្នកប្រើ Facebook តែងបង្ហោះ Status ជាលក្ខណៈសាធារណៈ (Public)។ ឥឡូវនេះ សូមកំណត់ដែននៃការចែករំលែក Post ដោយការកំណត់ត្រឹមតែឱ្យ friend របស់អ្នកបានឃើញ។ ធ្វើដូចនេះគឺអាចជៀសវាងជនមិនស្គាល់ គេស៊ើបប្រវត្តិសកម្មភាពផ្សេងៗរបស់អ្នកបាន ដោយការចូលមើលនៅលើ Wall អាចធ្វើឱ្យខូចប្រយោជន៍ ឬបង្កផលប៉ះពាល់ផ្សេងៗដល់លោកអ្នកទៅវិញ។ ដូច្នេះនៅពេលកំណត់ការបង្ហាញពី Public មកជា Friend វិញ នោះមានតែ friend ទេទើបអាចមើលឃើញ Post របស់អ្នកបាន។

ដើម្បីកំណត់ សូមចូលទៅរូប icon “Privacy Shortcut” ដែលមានទីតាំងស្ថិតនៅផ្នែកខាងលើ និងខាងស្ដាំនៃ Home Page រួចរើសយក Who can see my stuff? បន្ទាប់មកកំណត់យក Friends ធ្វើជាជម្រើសស្រាប់ default ជំនួសឱ្យ Public។

៣) កុំនិយាយអ្វីដែលល្ងង់ខ្លៅ ល្ងីល្ងើ លក្ខណៈមិនដឹងអី
និយាយតាមត្រង់មនុស្សបច្ចុប្បន្នសម្បូររឿងយកមកចែករំលែកនៅលើបណ្ដាញសង្គម Facebook ច្រើនមែនទែន ហើយរឿងរ៉ាវភាគច្រើនគឺសុទ្ធតែវិបត្តិផ្ទាល់ខ្លួន។ យ៉ាងណា សូមជៀសវាងប្រការនេះ ព្រោះត្រូវដឹងថា រាល់ការបញ្ចេញការយល់ឃើញតាមរយៈ Status ទាំងឡាយអាចបង្កការស្មុគស្មាញដល់អ្នកបន្ថែមទៅវិញទេ។ គួរជៀសវាងប្រើពាក្យសំដីប៉ះពាល់ ឬខូចប្រយោជន៍ដល់អ្នកដទៃឱ្យសោះ ហើយក៏មិនត្រូវរអ៊ូរទាំនឹងការងាររបស់អ្នក មិនត្រូវប្រើពាក្យសំដីឥតបានការ ធ្វើឱ្យ friend ដកជាប់ក្នុងចិត្តមានផ្នត់កំណត់មិនល្អចំពោះអ្នក។ ប្រសិនអ្នកចង់និយាយអ្វីពាក់ព័ន្ធនឹងភាពឯកជនដែលជារឿងសំខាន់ កុំនិយាយនៅលើ Facebook ល្អជាង។

៤) ជៀសវាងមានជម្លោះ
គោលដៅអ្នកការប្រើ Facebook គឺដើម្បីតែទទួលបានអត្ថប្រយោជន៍ដូចជា ការភ្ជាប់ទំនាក់ទំនងស្គាល់មនុស្សបានច្រើនឆ្លងប្រទេសឆ្លងទ្វីប ទទួលបានបទពិសោធន៍ ចំណេះដឹងផ្សេងៗ ព័ត៌មានទាន់ហេតុការណ៍ដោយការ share ពីទំព័របណ្ដាញព័ត៌មានផ្សេងៗ ។ល។ ប៉ុណ្ណោះ មិនមែនប្រើដើម្បីបើកការប្រយុទ្ធគ្នាឡើយ។ សូមចាំថា ជម្លោះខាងក្នុងត្រឹម Facebook អាចឈានដល់ការកើតជម្លោះនៅខាងក្រៅបាន ដូច្នេះនេះមិនប្រែក្លាយ Facebook ទៅជាឧបករណ៍សម្រាប់ចាប់គូប្រយុទ្ធគ្នាទៅហើយ? ម្យ៉ាង ប្រសិនអ្នកកើតជម្លោះ មិនត្រឹមតែអត់មានផ្ដល់ផលចំណេញដល់អ្នកប៉ុណ្ណោះទេ តែថែមទាំងរំខានដល់ friend ផ្សេងៗក្នុងរូបភាពមិនល្អផងដែរ ហើយលោកអ្នកនឹងត្រូវបាន friend ទាំងឡាយចាត់ទុកអ្នកជាមនុស្សមិនគួររាប់អាន ខ្វះក្រមសីលធម៌ទៅវិញបាន។

៥) កុំ share ច្រើនលើសលប់ជ្រុលពេក
មិនប្រាកដថា friend ទាំងអស់របស់អ្នកសុទ្ធតែគាំទ្រនូវរាល់ការ share នោះទេ ផ្ទុយទៅវិញគេអាចនឹងធុញទ្រាន់នូវការ share ច្រើនឥតស្រាកទៅវិញ។ កុំមើលស្រាលចំណុចនេះ អ្នកអាចត្រូវបាន friend មិនចូលចិត្ត រហូតអាច unfriend ក៏ថាបាន។ តាមជាក់ស្ដែង Facebook បញ្ចូលប៊ូតុង Share គឺសម្រាប់អ្វីដែលអ្នកយល់ឃើញថា ជារឿងរ៉ាវល្អៗពាក់ព័ន្ធចំណេះដឹង រឿងរ៉ាវបែបកំប្លែងកម្សាន្តអារម្មណ៍ដែលគួរចែករំលែក (share) តែកុំឱ្យច្រើនជ្រុល ហើយក៏មិនមែនចេះតែ share មិនរើសនោះដែរ ព្រោះអាចធ្វើឱ្យ friend មានអារម្មណ៍ធុញនឹងអ្នកទៅវិញ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031